ម្តាយ​មិន​បរិភោគ​សាច់​ត្រី​ពេល​មានគភ៌​និង​ឱ្យ​កូនបៅ​, កូនប្រុស​ងាយ​កើត​មហារីក​

1116
ចែករម្លែក

​ប្រសិន​ម្តាយ​បរិភោគ​ប្រូតេអ៊ីន តិច​ក្នុងអំឡុងពេល​មានគភ៌ និង​ឱ្យ​កូន បៅ​នោះ​ហានិភ័យ​កើត មហារីក​ក្រពេញ ប្រូ​ស្តា​ត ចំពោះ​កូនប្រុស​អាច​កើនឡើង ប៉ុន្មាន​ដង ។​ការស្រាវជ្រាវ​ថ្មី​របស់​ពួក អ្នកវិទ្យាសាស្ត្រ​ប្រេ​ស៊ី​ល បង្ហាញថា ទម្លាប់​ខ្ជិល​បរិភោគ​សាច់​, ត្រី និង​អាហារ​សម្បូរ​ប្រូតេអ៊ីន ផ្សេងៗ​របស់​ស្ត្រី មួយចំនួន​អាច​ជះឥទ្ធិពល​ធំ​ដល់​កូន ប្រុស របស់​ពួកគេ​ដល់ ៧០ ទៅ ៨០ ឆ្នាំ ក្រោយ ។ នោះ​ជា​ហានិភ័យ​កើត មហារីក​ក្រពេញ​ប្រូ​ស្តា​ត​ចំពោះ​កូនប្រុស​អាច​កើនឡើង​ថែម ច្រើនដង នេះ បើតាម​ការស្រាវជ្រាវ​ទើបត្រូវ​បាន ប្រកាស​លើ​ទស្សនា​វ​ដ្តី​វិទ្យាសាស្ត្រ The Journal of Greontology: Series A ។​
​ ​
​ចំពោះ​បុរស​ធម្មតា​, មហារីក ក្រពេញ​ប្រូ​ស្តា​ត​ជា​ប្រភេទ​មហារីក​គួរ ឱ្យ​ខ្លាច​, មាន​អត្រា​កើតឡើង ដល់​១/៨ ។ ចំពោះ​អ្នកមាន​ម្តាយ​បរិភោគ​ខ្វះ ប្រូតេអ៊ីន​ពេល​មានគភ៌​នោះ ហានិភ័យ​កើត​មហារីក នេះ​កើន​ខ្ពស់​ឡើង ៣៣ ភាគរយ​ពេល​កូនប្រុស​នោះ​មាន​អាយុ ៧០ ទៅ ៨០ ឆ្នាំ និង​កើន​ដល់ ៥០ ភាគរយ ប្រសិន​ម្តាយ​របស់គេ​នៅតែ បរិភោគ​ខ្វះ​ប្រូតេអ៊ីន​ពេល​ឱ្យ​កូនបៅ ។​
​ ​
​ការពិសោធន៍​ផ្តូ​ផ្គង​លើស​ត្វ កណ្តុរ​បង្ហាញថា កណ្តុរ​មេ​ដែល​ស៊ី ចំណី​ផ្ទុក​ប្រូតេអ៊ីន​តែ​៦​ភាគរយ នៃ របប​អាហារ នោះ​កូន​របស់​វា​ដែល​កើត មក​ច្រើន​តែមាន​ទម្ងន់​ស្រាល​, ផ្នែក​ជាច្រើន​រីកចម្រើន ខ្សោយ ហើយ​កម្រិត អ័រម៉ូន​ប្រែប្រួល ។​

​ពេល​កូនកណ្តុរ​ទាំងនេះ​ធំ ឡើង​នៅ​អាយុ​ប្រហាក់ប្រហែល​នឹង មនុស្ស​ចាស់​, កម្រិត​អ័រម៉ូន​ភេទ​ប្រុស testosterone និង​ទាំង​អ័រម៉ូន ភេទស្ត្រី estrogen ដែលមាន​បន្តិច​ក្នុង​សរីរាង្គ បុរស​ត្រូវ​ថយ ចុះ​ដល់ ៦ ដង ។ អ័រម៉ូន ភេទ​ចុះខ្សោយ​, ពិសេស​គឺ testosterone ក៏​ជា​កត្តា​មួយ​ជំរុញ មហារីក​ក្រពេញ ប្រូ​ស្តា​ត ។​
​ ​
​ពួក​អ្នកវិទ្យាសាស្ត្រ​បាន​ទូន្មាន ស្ត្រី​ក្នុងដំណាក់កាល​មានគភ៌ និង​ឱ្យ កូនបៅ​គួរ​បរិភោគ​តិច​បំផុត ១៧​ភាគ​- រយ​ប្រូតេអ៊ីន​ក្នុង​របប​អាហារ ។ ដើម្បី សម្រេចបាន​កម្រិត​នេះ ចូរ​បង្កើន​ពពួក អាហារ​មាន​បរិមាណ​ប្រូតេអ៊ីន​ខ្ពស់ ដូចជា​ត្រី​, សាច់​, គ្រឿង​សមុទ្រ​, ស៊ុត​, ទឹកដោះគោ​… ៕ ប្រែ​សម្រួល​: រតនៈ​


ទីតាំងផ្សាយពាណិជ្ជកម្ម