ជំងឺ​ក្រពះ​ដែល​ងាយ​វិវត្តន៍​ទៅជា​មហារីក​

3329
ចែករម្លែក

​ជំងឺ​ក្រពះ​បាន​ក្លាយជា​ជំងឺ​ដ៏ ទូទៅ​មួយ​ក្នុងសង្គម​បច្ចុប្បន្ន ។ មនុស្ស ជាច្រើន​មិនដឹងថា ជំងឺ​ក្រពះ​ធម្មតា ក៏ អាច​រីកចម្រើន​ទៅជា​មហារីក​, ពិសេស គឺ​អ្នកជំងឺ​ក្រពះ​៤​ខាងក្រោម​នេះ ។​
​ ​
•​រលាក​ដំបៅ​ក្រពះ​ទំហំ​ធំ​
​រលាក​ដំបៅ​ក្រពះ​ទំហំ​ធំ គឺ មាន​វិ​ជ្ជ​មាត្រ​ជាង​២​សង់ទីម៉ែត្រ ។ ប្រសិន​រកឃើញ​ដំបៅ​ក្រពះ​នៅ​តំបន់​ធំ មួយ នោះ​ត្រូវ​ប្រញាប់​ព្យាបាល​, តិច បំផុត គឺ​ព្យាបាល​លើស​៦​សប្តាហ៍ ។ ក្រោយពេល​អស់​រលាក ដំបៅ ក៏ត្រូវ ទៅ​ពេទ្យ​ត្រួតពិនិត្យ​តាម​កាលកំណត់​, រក្សា​ការព្យាបាល​ពង្រឹង​ក្នុង​៦​ខែ​ដល់​មួយឆ្នាំ ។​
​ ​
•​រលាក​ស្វិត​ក្រពះ​
​ភាគច្រើន​ការ​រលាក​ស្វិត ក្រពះ មុន និង​ក្រោយ ក៏​សុទ្ធតែ​វិវត្តន៍ ទៅជា​មហារីកក្រពះ ។ ដូច្នេះ អ្នក​ត្រូវ រលាក​ស្វិត​ក្រពះ ត្រូវ​អំណត់​ព្យាបាល​, តិច​បំផុត​ឆ្លុះ​ក្រពះ​២​ឆ្នាំ​ម្តង ដើម្បី​រកឱ្យឃើញ​នូវ​ជំងឺមហារីក ក្រពះ​ទាន់ពេល ។​
​ ​
•​សាច់​ដុះ​ក្នុង​ក្រពះ​
​ពេល​រកឃើញ​ដុំ​សាច់​ក្នុង ក្រពះ ទោះបី​តូច​ឬ​ធំ សុទ្ធតែ​ត្រូវ​កាត់ ចោល​ឱ្យទាន់ពេល និង​ត្រូវ​ត្រួតពិនិត្យ ដើម្បី​កំណត់​សាច់​នោះ​ស្លូត​ឬ​កាច ។​
​ ​
•​ផ្នែក​ក្រពះ​នៅសល់​
​ក្រពះ​នៅសល់ គឺ​ដោយសារ ជំងឺ​ណាមួយ​នោះ ត្រូវ​កាត់ចោល​មួយ ផ្នែក​ក្រពះ ។ ការស្រាវជ្រាវ បង្ហាញថា ផ្នែក​ក្រពះ​នៅសល់​លើស​៥​ឆ្នាំ និង​កើន ហានិភ័យ​កើត​មហារីកក្រពះ ។ ដូចនេះ អ្នកជំនាញការ​បាន​ទូន្មាន​អ្នកមាន​ក្រពះ នៅសល់​ក្រោយពេល​វះកាត់​ក្រពះ គឺ គួរ​ឆ្លុះ​ក្រពះ​២​ឆ្នាំ​ម្តង ៕ ប្រែ​សម្រួល​៖ រតនៈ​

ទីតាំងផ្សាយពាណិជ្ជកម្ម