សម្តេចតេជោហ៊ុនសែន៖កម្ពុជាបានត្រៀមរួចជាស្រេចដើម្បីចូលរួមក្នុងមជ្ឈមណ្ឌលត្រៀមបង្កាគ្រោះមហន្តរាយអាស៊ី

927
ចែករម្លែក

 

ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានកំពុងជួបពិភាក្សាការងារជាមួយលោក Krasae Chanawongse ប្រធានមជ្ឈមណ្ឌលបង្កាត្រៀមគ្រោះមហន្តរាយអាស៊ី ចូលជួបសំដែងការគរសមនិងពិភាក្សាការងារនៅព្រឹកថ្ងៃទី ១៣ ខែ សីហា ឆ្នាំ ២០១៨ នៅ វិមានសន្តិភាពទីស្តីការនាយករដ្ឋមន្រ្តី ។ នៅក្នុងឳកាសនោះសម្តេចតេជោហ៊ុនសែនបានបញ្ជាក់ថា៖កម្ពុជាបានត្រៀមរួចជាស្រេចដើម្បីចូលរួមក្នុង មជ្ឈមណ្ឌលត្រៀមបង្កាគ្រោះមហន្តរាយអាស៊ី ។

សម្តេចតេជោ ហ៊ុន សែន ទទួលជួប លោក Krasae Chanawongse ប្រធានមជ្ឈមណ្ឌលបង្កាគ្រោះមហន្តរាយអាស៊ី នៅវិមានសន្តិភាពព្រឹកថ្ងៃទី ១៣ ខែ សីហា ៕

លោក អ៊ាង សុផល្លែកជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៏ប្រាប់អ្នកសារព័ត៌មានបន្ទាប់ ពីជំនួបនោះថា៖នៅ ក្នុងជំនួបនោះលោក Krasae Chanawongse បានសម្ដែងនូវការអបអរសាទរចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានរៀប ចំការ បោះឆ្នោតកន្លងមកបានយ៉ាងល្អឥតខ្ចោះនិងទទួលបានជោគជ័យទៀត ផង ។

លោក Krasae Chanawongse បានអបអរសាទរចំពោះកម្ពុជាដែលបានរៀបចំការបោះឆ្នោតកាលពីពេលថ្មីៗកន្លងទៅនេះដែលដំណើរ ការទៅបានយ៉ាងល្អឥតខ្ចោះ និង ទទួលបានជោគជ័យ ។ ក្នុងឱកាសនោះលោកក៏បានបញ្ជាក់ពីគោលបំណងរបស់លោកក្នុងការចងក្រងសៀវភៅ ពាក់ព័ន្ធនឹងប្រវត្តិរបស់សម្តេចតេជោ និង ក៏បានរាយការណ៍ជូនសម្តេចអំពីមជ្ឈមណ្ឌលត្រៀមបង្កាគ្រោះមហន្តរាយអាស៊ី និងបានប្រកាសជូនអាហារូបករណ៍ចំពោះ   សម្តេចតេជោនាយករដ្ឋមន្ត្រីព្រមទាំងបានជម្រាបជូនពីបំណងក្នុងការបង្កើតសាខាសាលកវិទ្យារបស់លោកក្នុងព្រះ រាជាណាចក្រកម្ពុជាផង ។

ជាការឆ្លើយតបសម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះលោក ចាន់ណាវង្សដែលបានតាមដានយ៉ាង យកចិត្តទុកដាក់ និង បានអបអរសាទរព្រឹត្តិការណ៍នៃការបោះឆ្នោតនៅកម្ពុជាកន្លងទៅ ។ សម្តេចក៏បានថ្លែង អណរគុណផងដែរចំពោះលោក ចាន់ណាវង្ស ដែលបានយក ចិត្តទុកដាក់ចងក្រងអំពីប្រវត្តិរបស់សម្តេច ហើយ ក៏បានជម្រាបជូនលោក ចាន់ណាវង្ស អំពីការត្រៀមរបស់កម្ពុជាក្នុងនាមជាសមាជិក របស់មជ្ឈ មណ្ឌលត្រៀមបង្កាគ្រោះមហន្តរាយអាស៊ីនោះគឺសភាកម្ពុជាបានផ្តល់សច្ចាប័ណ្ណឲ្យកម្ពុជាចូលរួមជាសមាជិកមជ្ឈមណ្ឌលត្រៀមបង្កាគ្រោះមហន្តរាយអាស៊ី ។ កម្ពុជាក៏មានគណៈកម្មាធិការបង្កាគ្រោះមហន្តរាយផងដែរ ដែលយន្តការនេះអាចទៅជាផ្នែកមួយសម្រាប់មជ្ឈមណ្ឌលត្រៀមបង្កាគ្រោះ មហន្តរាយអាស៊ីនេះ ។ ជារួមកម្ពុជាបានត្រៀមខ្លួនជាស្រេចក្នុងនាមជាសមាជិករបស់គណៈកម្មាធិការនៃមជ្ឈមណ្ឌលត្រៀមបង្កាគ្រោះមហន្តរាយ អាស៊ី ។

ដោយឡែកចំពោះការផ្តល់អាហារូបករណ៍ចំនួន ១០ កន្លែងដល់សម្រាប់ទៅធ្វើការសិក្សានៅប្រទេសថៃនោះ សម្តេចតេជោបានអរគុណ ចំពោះលោក ចាន់ណាវង្ស ផងដែរថានេះគឺជាកត្តាសំខាន់ចំពោះកម្ពុជាព្រោះកម្ពុជាកន្លងមកទទួលបានជោគជ័យ ដោយសារតែការបណ្តុះបណ្តាល លើធនធានមនុស្សបានល្អៗនេះឯង។ពាក់ព័ន្ធនឹងការបង្កើត ​សាខាសាកលវិទ្យាល័យរបស់លោក ចាន់ណាវង្ស នៅក្នុងប្រទេសកម្ពុជានោះសម្តេច បានស្វាគមន៍ចំពោះការបង្កើតសាកលវិទ្យាល័យ ថៃហ្គ័រ ៕BR

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាជួបពិភាក្សាការងាជាមួយលោកវេជ្ជបណ្ឌិត Krasae Chanawongse ប្រធានមជ្ឈមណ្ឌលបង្កាត្រៀមគ្រោះមហន្តរាយអាស៊ី ៕

ទីតាំងផ្សាយពាណិជ្ជកម្ម