មន្ទីរពិសោធន៍​វិភាគ​គុណភាព​ទឹក ដី ខ្យល់​ក្រសួងបរិស្ថាន​នឹង​ពង្រីក​ដល់​កម្រិត​ថ្នាក់ជាតិ​

1760
ចែករម្លែក

(​ភ្នំពេញ)៖ ថ្នាក់ដឹកនាំ​ក្រសួងបរិស្ថាន​បាន​ឲ្យ​ដឹងថា មន្ទីរពិសោធន៍​របស់​ស្ថាប័ន​នេះ មាន​តួនាទី​សំខាន់​ក្នុង​ការវិភាគ​គុណភាព​ទឹក ដី ខ្យល់ និង​ការវិភាគ​ចំណីអាហារ ។ បច្ចុប្បន្ន​ក្រសួង​បរិ​ស្ថាន មាន​ចក្ខុវិស័យ​ពង្រីក​ខ្លួន​ឲ្យ​ក្លាយជា​មន្ទីរពិសោធន៍​ថ្នាក់ជាតិ ដែលមាន​សមត្ថភាព​ពេញ​​លេញ ។​

​លោក​ហេង ណា​រ៉េត អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​គាំពារ​បរិស្ថាន នៃ​ក្រសួងបរិស្ថាន បានលើកឡើង​ខាងលើនេះ ក្នុង​សិក្ខាសាលា​បណ្តុះបណ្តាល ស្តីពី​ការវិភាគ​គុណភាព​ទឹក ដី និង​ខ្យល់ នៃ​មន្ទីរ​ពិសោធ​ន៏​ក្រសួងបរិស្ថាន​កាលពី​ថ្ងៃទី​២៧ ខែកក្កដា​ឆ្នាំ​២២០១៧ ដែលមាន​​ការចូលរួម​ពី​និស្សិតនៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ប្រមាណ​ជាង​៥០​នាក់ ។​

​លោក​អគ្គនាយក​បាន​ឲ្យ​ដឹង​បន្តថា ការបណ្តុះបណ្តាល​នៅក្នុង​មន្ទីរពិសោធន៍​នាពេល​នេះ គឺជា​ផ្នែក​មួយ​ជួយ​កសាង​សមត្ថភាព​ដល់​មន្ត្រី​វ័យក្មេង និង​និស្សិត​កំពុង​សិក្សា​ជំនាញ​បរិ​​ស្ថាន ។ បច្ចុប្បន្ន ក្រសួងបរិស្ថាន​កំពុង​ពង្រីក​ចក្ខុវិស័យ​របស់​ខ្លួន ដើម្បី​ធ្វើ​ឲ្យ​មន្ទីរ​ពិសោធ​ន៍​​នេះ បាន​ក្លាយជា​មន្ទីរពិសោធន៍​ថ្នាក់ជាតិ ដែលមាន​សមត្ថភាព​ពេញលេញ ក្នុងការ​បំពេញ​ភារ​កិច្ច វិភាគ​គុណភាព​ទឹក ដី ខ្យល់ និង​ការវិភាគ​ចំណីអាហារ ជា​ក្របខណ្ឌ​ទូទាំងប្រទេស ។​

​លោក ហេង ណា​រ៉េត បាន​បញ្ជាក់ថា មន្ទី​ពិសោធន៍​ក្រសួងបរិស្ថាន គឺជា​អង្គភាព​ជំនា​​ញ​មួយ ចំណុះ​ឲ្យ​អគ្គនាយកដ្ឋាន​គាំពារ បរិស្ថាន ដែលមាន​បេសកកម្ម​ផ្តល់នូវ​អំណះអំណាង​វិទ្យាសាស្ត្រ​សម្រាប់​គាំទ្រ​ដល់​កិច្ច ប្រតិបត្តិការ​គាំពារ បរិស្ថាន តាមរយៈ​ការពិសោធន៍ ការ​វិភា​​គ ការសិក្សា​ស្រាវជ្រាវ និង​ការផ្តល់សេវា​ពិសោធន៍​ផ្សេងៗ ៕ដោយៈ​សម្បត្តិ​កញ្ញា​

លោក​ហេង ណា​រ៉េត មានមតិ​ក្នុង​សិក្ខាសាលា

ទីតាំងផ្សាយពាណិជ្ជកម្ម