បើករថយន្ត​ទាំង​ស្រវឹង​ធ្លាក់​ពីលើ​ផ្លូវ​ក្រឡាប់​ជាច្រើន​ត្រឡប់​ង​របួសធ្ងន់​ម្នាក់​

985
ចែករម្លែក

ស្ទឹងត្រែង​៖ រថយន្ត​ម៉ាក​នីសា​ន់​មួយគ្រឿង អ្នកបើកបរ​ស្រវឹងស្រា​បើក​ជ្រុល​ចង្កូត​ធ្លាក់​ពីលើ​កំណាត់​ផ្លូវជាតិ​លេខ​៩ ត្រង់ចំណុច​ចន្លោះ​ស្ពាន​លេខ​៨ និង​លេខ​៩ ស្ថិតក្នុង​ភូមិ​វាល​ដេញ ឃុំ​អន្លង់​ជ្រៃ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង កាលពី​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៧​។​

​អ្នកឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹងថា ពីដំបូង​គេ​បានឃើញ​រថយន្ត​ខាងលើ​បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន ក្នុងទិសដៅ​ពី​កើ​តទៅ​លិច លុះ​ពេលមកដល់​ចំណុចកើតហេតុ ក៏​ស្រាប់តែ​រ៉េ​ចង្កូត​ធ្លាក់​ផ្លូវ​ដោយ​ខ្លួនឯង បណ្តាល​ឲ្យ​មនុស្ស​ដែល​នៅក្នុង​រថយន្ត​នោះ រងរបួស​ធ្ងន់​ម្នាក់ និង​ម្នាក់ទៀត​របួសស្រាល​។​

​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​អន្លង់​ជ្រៃ បាន​បញ្ជាក់ថា ជនរងគ្រោះ​ក្នុង​ឧ​ប​ទ្ទេវ​ហេតុ​គ្រោះថ្នាក់​ចរស​ចរណ៍​នេះ ឈ្មោះ សេង គឹម​សៀន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​ស្រឡៅ ឃុំ​អន្លង់​ជ្រៃ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ​ខេត្តស្ទឹងត្រែង គឺជា​អ្នកបើកបរ​រថយន្តរ​ង​របួសធ្ងន់​។ រីឯ​អ្នករួមដំណើរ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ អូន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ផ្ទះ​ជាមួយគ្នា​។ ដោយឡែក​រថយន្ត​ដែល​ជួប​គ្រោះថ្នាក់​ម៉ាក​នីសា​ន់ ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ ភ្នំពេញ 2AI 3442 (​ខូចខាត​ទាំងស្រុង​)​។​

​ជនរងគ្រោះ​រងរបួស​ស្រាល កំពុង​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តស្ទឹងត្រែង តែ​ជនរងគ្រោះ​របួសធ្ងន់ ត្រូវបាន​ក្រុមគ្រួសារ​បញ្ជូនទៅ​ព្យាបាល​បន្ត​នៅ​ទី​ក្រុ​ភ្នំពេញ​។ ចំពោះ​រថយន្ត​ត្រូវបាន​សមត្ថកិច្ច យកមក​រក្សាទុក​ក្នុង​ប៉ុស្តិ៍នគរបាល​ឃុំ​អន្លង​ជ្រៃ​។​

​បើតាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ អាច​បណ្តាលមកពី​អ្នកបើកបរ​ស្រវឹង​បើក​ក្នុង​ល្បឿន​លឿន ខ្វះ​ការប្រុងប្រយ័ត្ន​៕ ដោយ​៖ សុខុម​