ហាង​ម៉ាក​ល្បីៗ​ចំនួន​៣​មកពី​បរទេស មាន​វត្ត​មាននៅ​ខេត្តសៀមរាប​

1009
ចែករម្លែក
  • 32
    Shares

ដោយ​: សុផល / សៀមរាប​: ដោយសារ​កំណើន​ទេសចរ​ជាតិ អន្តរជាតិ និង​តម្រូវការ​ប្រជាជន​មូលដ្ឋាន​ហាង​អាហារ​ម៉ាក​ល្បីៗ​មកពី​បរទេស គឺ​ដឹ ភី​ហ្សា ខម​ផេ​នី ហាង​ការ៉េម ស្វិ​ន សិន និង​ហាង​បា​ប៊ី​ឃ្យូ ផ្លា​ហ្សា បាន​មាន​វត្តមាន​ក្នុងពេល​ដំណាលគ្នា​នៅ​ខេត្តសៀមរាប​។​

​ជាមួយ​វត្តមាន​នេះ​បាន​បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ​កម្ពុជា លើកស្ទួយ​វិស័យ​ម្ហូបអាហារ និង បង្កលក្ខណៈ​ងាយស្រួល​សម្រាប់​អ្នករស់នៅ​ខេត្តសៀមរាប​ក្នុងការ​សហ​វែង​រក​សេវាកម្ម​អាហារ​ស្តង់ដារ​អន្តរជាតិ​។​
​គួរ​ជម្រាប​ថា​ក្រុមហ៊ុន Express Food Group Co., Ltd (EFG) ដែលជា​ក្រុមហ៊ុន​ឈានមុខ​ខាង​វិស័យ​ចំណីអាហារ​នៅ​ប្រទេស​កម្ពុជា បាន​វិនិយោគទុន​លើ​សាខា​៣​បន្ថែមទៀត នៅ​ហេ​រី​ថេ​ក​វ៉ក​ក្រុង​សៀមរាប ដែលមាន​ហាង​ដឹ​ភី​ហ្សា ខម​ផេ​នី ហាង​ការ៉េម​ស្វិ​ន​សិន​និង​ហាង​បា​ប៊ី​ឃ្យូ​ផ្លា​ហ្សា​និង​បាន​ត្រូវ​សម្ពោធ​ជា​ផ្លូវការ​កាលពី​ចុង​សប្តាហ៍​មុន​ដែល​ចូលរួម​សំដែង​ដោយ​កញ្ញា ឡូ​រ៉ា​ម៉ម​និង​ក្រុម​រាំ OMG ដ៏​ល្បី​និង​ការផ្ដល់ជូន​ពិសេសៗ​ជាច្រើន​ពី​ហាង​ទាំង​៣​ម៉ាក​នេះ​ទៀតផង​។

​លោក ង​ន សាំង ជា​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា ដែលជា​ក្រុមហ៊ុនមេ​របស់​ក្រុមហ៊ុន EFG បាន​ថ្លែង​ក្នុង​ពិធី​សម្ពោធ​បើក​ជា​ផ្លូវការ​នូវ​ហាង​ទាំងបី​ម៉ា​កថា នេះ​ជា​ភាពជោគជ័យ និង​ការផ្ដល់​ភាពងាយស្រួល​បន្ថែម​មួយទៀត​សម្រាប់​អតិថិជន​ទាំងអស់​របស់​ក្រុមហ៊ុន EFG នៅក្នុង​ក្រុង​សៀមរាប​។ ក្រៅពីនោះ ក្រុមហ៊ុន​ក៏បាន​ជួយ​លើកស្ទួយ​ក្នុង​វិស័យ​ការងារ​បន្ថែម ទៅដល់​ប្រជាពលរដ្ឋ​កម្ពុជា​ជាច្រើន​ទៀត និង​វិស័យ​សេវាកម្ម​ចំណីអាហារ​បន្ថែម​សម្រាប់​ទីក្រុង​សៀមរាប ដែលជា​តំបន់​ប្រជុំ​ទៅដោយ​ភ្ងៀ​វ​ទេសចរ​ជាតិ​និង​អន្ដរជាតិ មកលេង​កំសាន្ដ​យ៉ាងច្រើន​។​

​លោក ង​ន សាំង ក៏បាន​លើកឡើងថា​ហាង​ទាំងបី​ម៉ាក គឺ​សុទ្ធសឹងតែ​ជា​ម៉ាក​ល្បីៗ មកពី​បរទេស​ដែល​ផ្ដល់ជូន​នៅ​ម្ហូបអាហារ និង​សេវាកម្ម​ស្ដង់ដា និង​មាន​រសជាតិ​ឈ្ងុយឆ្ងាញ់​ជាប់ចិត្ត​។ ក្រៅពីនោះ ហាង​ទាំងអស់​ក៏ត្រូវ​បាន​ផ្ដោត​សំខាន់​ទៅលើ​សុវត្ថិភាព​ចំណីអាហារ និង​អនាម័យ ថែមទាំង​ហាង​នីមួយៗ​បានធ្វើការ​រចនា និង​តុ​ប​តែ​ហាង​ដ៏​មាន​ភាព​ទាក់ទាញ​ដែល​ផ្ដល់ជូន​ចំណី​អារម្មណ៍ និង​បទពិសោធន៍​ថ្មី​ប្លែក​មួយទៀត​។​

​គួរ​បញ្ជាក់ថា​ក្រុមហ៊ុន EFG ត្រូវបាន​បង្កើតឡើង​តាំងពី​ឆ្នាំ​២០០៥ មក​ម្លះ ហើយ​មកដល់​សព្វថ្ងៃនេះ​ក្រុមហ៊ុន​បាន​នាំយក​ម៉ាក​ផលិតផល​ចំណីអាហារ​ល្បីៗ​ចំនួន​៦​មកកាន់​ទីផ្សារ​កម្ពុជា​មានដូចជា​៖ ហាង ដឹ​ភី​ហ្សា ខម​ផេ​នី ហាង​ការ៉េម​ស្វិ​ន សិន ហាង​ការ៉េម ដេ​រី​ឃ្វិន ហាង​កា​ហ្វ​ខូ​ស​ស្ដារ ហាង​នំ​ដូ​ហ្វ​ណាត់ គ្រី​ស​ស្ពី​គ្រី​ម និង​ហាង​បា​ប៊ី​ឃ្យូ ផ្លា​ហ្សា ហើយ​និង​មាន​ហាង​កំពុង​ប្រតិបត្តិ​ការណ៍​ជាង​៦០​ហាង ទូទាំងប្រទេស មានដូចជា​ទីក្រុង​ភ្នំពេញ ក្រុង​តាខ្មៅ ក្រុង​សៀមរាប ក្រុង​បាត់ដំបង ក្រុង​ព្រះ​ស៊ី​ហ​នុ ក្រុង​ប៉ោយប៉ែត និង​ក្រុង​កំពុងចាម​ជាដើម​។ មកដល់​ឥឡូវនេះ ក្រុមហ៊ុន​មាន​បុគ្គលិក​កំពុង​បម្រើការ​ជាង​២,០០០​នាក់​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម