គ្រួសារ​ខ្មែរ​អ៊ីស្លាម​ដែល​រងគ្រោះ​ភ្លើង​ឆេះ​ផ្ទះ នៅ​ក្រុង​ពោធិ៍សាត់ ទទួលបាន​អំណោយ​ពី​កាកបាទក្រហម​

1058
ចែករម្លែក

ដោយ​: ពស / ពោធិ៍សាត់​: គ្រួសារ​ខ្មែរ​អ៊ីស្លាម​ដែល​រងគ្រោះ​ភ្លើង​ឆេះ​ផ្ទះ កាលពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃទី​១១​ខែសីហា មាន​ទំហំ​១២​ម៉ែត្រ​គុណ​នឹង​១០ ម៉ែត្រ​ធ្វើ​អំពី​ឈើ ប្រក់​ក្បឿង​ដែលមាន​ម្ចាស់ផ្ទះ​ឈ្មោះ ឯល អាល់​ទី​កេះ ភេទ​ស្រី​អាយុ​៦៧​ឆ្នាំ រស់នៅ​ភូមិ​អ៊ីស្លាម សង្កាត់​បន្ទាយ​ដី ក្រុង​ពោធិ៍សាត់ ត្រូវបាន​លោក វ៉ាន់ ហ៉ា​ង នាយក​ប្រតិបត្តិ តំណាង​លោក ខូ​យ រី​ដា ប្រធាន​គណកម្មាធិការ​សាខា​កាកបាទក្រហម កម្ពុជា​ខេត្តពោធិ៍សាត់ នាំយក​អំណោយ​មនុស្សធម៌​ប្រគល់ជូន​ដល់​លំនៅឋាន កាលពី​ព្រឹក​ថ្ងៃទី​១២​ខែសីហា​ឆ្នាំ​២០១៨ ក្នុងនោះ​ក៏មាន​ការ ចូលរួម​ពី​អាជ្ញាធរ​ក្រុង សង្កាត់ និង​ក្រុមការងារ​មួយចំនួនទៀត​។​

​អំណោយ​មនុស្សធម៌​រប​ស់​សាខា​កាកបាទក្រហមកម្ពុជា​សាខា​ខេត្ត ផ្តល់ជូន​គ្រួសារ​រងគ្រោះ​ភ្លើង​ឆេះ​ផ្ទះ​មាន​អង្ករ​១០០​គីឡូក្រាម ឃី​ត​១​កញ្ចប់ ត្រីខ​២​យួរ​តង់​១​កន្ទេល​១​មី​២​កេស ទឹក​សុទ្ធ​២​កេស និង​ថវិកា​២០​ម៉ឺន​រៀល លោកស្រី ឈឹម ស៊ីណា​ប្រធាន សមាគមនារី​កម្ពុជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ខេត្ត​ថវិកា​១០​ម៉ឺន​រៀល លោក​ចាប នាង អភិបាលក្រុង​ពោធិ៍សាត់​អង្ករ​៣០​គីឡូក្រាម និង​លោក រុន សារី អនុប្រធាន គណ​ចលនា​សាសនិក​ឥស្លាម​ពោធិ៍សាត់​និង​ក្រុម​សម្ព័ន្ធ​យុវជន​ឥស្លាម​ថវិកា​៣៤​ម៉ឺន​រៀល​។​

​សូមបញ្ជាក់ថា កាល​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃទី​១១​ខែសីហា​ឆ្នាំ​២០១៨ មាន​ករណី​អគ្គិភ័យ​បណ្តាល​ឲ្យ​ឆេះ​ផ្ទះ​ឈើ​មួយ​ខ្នង មាន​ទំហំ​១២​ម៉ែត្រ​គុណ​នឹង​១០​ម៉ែត្រ អស់ទាំង​ស្រុង​មិនទាន់​ដឹង​មូលហេតុ ច្បាស់លាស់​នោះទេ ប៉ុន្តែ ភាគច្រើន​គេ​សង្ស័យ លើ​ការ ទុស្សេ​ខ្សែភ្លើង​ច្រើនជាង និង​បណ្តាល​ឲ្យ បាត់បង់​សម្ភារៈ​របស់ ឈ្មោះ​ឯល អាល់​ទី​កេះ ថវិកា​៧០០​ដុល្លា​អាមេរិក និង​៣​លាន​រៀល មាស​៧​ជីក​ន្លះ អង្ករ​៥០០​គីឡូក្រាម និង​សម្ភារៈ​របស់​កូន​ថវិកា​១៤០០​ដុល្លា​អាមេរិក​និង​១០​លាន​រៀល មាស​៣ ដំឡឹង​កន្លះ ផ្លាក ទីន​៥​ជី និង​សម្ភារៈប្រើប្រាស់​មួយចំនួនធំ​ទៀត​៕

ទីតាំងផ្សាយពាណិជ្ជកម្ម