អ្នក​កំពង់ចាម ឈ្នះ​រង្វាន់​ធំ​រថយន្ត​ប្រណិត ម៉ា​សដា ពី​ប៉ិ​ប​ស៊ី​

1678
ចែករម្លែក

​ដោយ​: សុផល / ភ្នំពេញ​: កញ្ញា កង រ៉េត​ស្រី​ណុ​ច មកពី​ខេត្តកំពង់ចាម បានឈ្នះ​រង្វាន់​ធំ​ពី​ប៉ិ​ប​ស៊ី​គឺ​រថយន្ត​ម៉ា​សដា​២(Mazda 2) ដែលមាន​តម្លៃ​ជាង​៣​ម៉ឺន​ដុល្លារ អាមេរិក​។​

​ជ័យលាភី​រង្វាន់​ធំ​រូបនេះ បានឈ្នះ​ក្នុងការ​ប្រកួតប្រជែង​លេង​ហ្គេម ជាមួយ​បេក្ខជន​បេ​ក្ខ​នារី​ចំនួន​៩​នាក់​ផ្សេងទៀត​មកពី​គ្រប់​បណ្តា​ខេត្ត​ក្រុង នៃ​ប្រទេស​កម្ពុជា កាលពី​ល្ងាច​ថ្ងៃទី​១២ ខែ សីហា ឆ្នាំ​២០១៨​នៅក្នុង​ផ្សារ​ទំនើប អ៊ី​អន​ម៉​ល ភ្នំពេញ​។ អ្នកចូលរួម​លេង​ហ្គេម​៩​នាក់​ផ្សេងទៀត ទទួល​ល​បាន​ទូរទស្សន៍​និង​រង្វាន់ ស្មា​ត​ហូ​ម ស្ពី​ក​ឃ័​រ​JBL និង​លេខា​ពិសេស​ពី​ក្រុមហ៊ុន​ស្មា​ត​។​
​កម្មវិធី​នេះ​រៀបចំ​ដោយ Pepsi Cambodia ក្រោម​ការគ្រប់គ្រង​រប​ស់​ក្រុមហ៊ុន​Angkor Cambrew Co,. Ltd រួមជាមួយ​អ្នកចូលរួម​ទស្សនា​អបអរ​យ៉ាង​រំភើប​រីករាយ​រាប់រយ​នាក់​។ ជាពិសេស​មានការ​សម្តែង​ពី​របស់​ក្រុម 4NIX និង​ក្រុម​តន្ត្រី Small World Small Band ថែម​ទៀតផង​។​

​គួររម្លឹកថា​ចាប់ពី ខែមីនា ឆ្នាំ​២០១៨ ដល់ ខែសីហា ឆ្នាំ​២០១៨ ក្រុមហ៊ុន Pepsi Cambodia បាន​ដំណើរការ​ការផ្សព្វផ្សាយ​ដល់​អតិថិជន ដែល​ចូលចិត្ត​ពិសា​ប៉ិ​ប​ស៊ី​នៅ​ទូទាំងប្រទេស​ឲ្យ​បានដឹង និង​ចូលរួម​ក្នុង​យុទ្ធនាការ នៃ​កម្មវិធី​លេង​ហ្គេម​ឈ្នះ​រង្វាន់​ធំ​នេះ​។ អតិថិជន​គ្រាន់តែ​ទិញ​ទឹកក្រូច​Pepsi ដប​ចំណុះ ៣៥០​មី​ល្លី​លីត្រ ដែលមាន​គម្រព​ណ៌​លឿង​នោះ ពួកគេ​នឹង​ទទួលបាន​លេខ​កូដ​សំណាង​៨​ខ្ទង់ ដែលមាន​នៅក្នុង​គម្រប​ដប និង​ធ្វើការ​វាយ​ទៅកាន់​លេខ *8888*​លេខ​កូដ​៨​ខ្ទង់​# (​ការហៅ​នេះ​ពុំ​បានគិត​ប្រាក់​ពី​ប្រព័ន្ធ Smart នោះទេ​) អតិថិជន​នឹង​ទទួលបាន​សារ​ឆ្លើយតប ដើម្បី​មានឱកាស​ឈ្នះ​រង្វាន់​ជាច្រើន​ដូចជា ទូរស័ព្ទ iPhone X និង​រង្វាន់​ទឹកប្រាក់ ៣០០០ ដុល្លារ សរុប​ជា​ទឹកប្រាក់​៦ លាន​ដុល្លារ​បន្ថែមទៀត​ពី​ប្រព័ន្ធ​ទូរស័ព្ទ Smart ជាពិសេស​គឺមាន​ឱកាស​ក្លាយជា​បេក្ខភាព ១​រូប ក្នុងចំណោម ១០​រូប សម្រាប់​ការប្រកួតប្រជែង​ឈ្នះ​រង្វាន់​ធំ​មហាសាល គឺ​រថយន្ត Mazda 2​។​

​កម្មវិធី​លេង​ហ្គេម​ឈ្នះ​រង្វាន់​ធំ​របស់ Pepsi ត្រូវបាន​ជ្រើសរើស​បេក្ខភាព​ទាំង ១០​រូប ដើម្បី​ធ្វើការ​ប្រកួតប្រជែង​គ្នា​យ៉ាង​សុ​ក្រិត​និង​យុត្តិធម៌​ហើយ​ឱកាស​នៃ​ការ​ឈ្នះ​គឺ​អាស្រ័យទៅលើ​សំណាង និង​សមត្ថភាព​របស់​បេក្ខភាព​និ​មួយៗ​។ បេក្ខភាព​ទាំងអស់​ចាប់ផ្តើម​ជាមួយនឹង​ដំណើរការ​នៃ​ការលេង​ហ្គេម​ដូចគ្នា ហើយ​មានតែ​បេក្ខភាព​តែ ១ រូប​ប៉ុណ្ណោះ​ដែល​បាន​ក្លាយជា​ម្ចាស់​រថយន្ត​ប្រណិត Mazda 2 ។ កម្មវិធី​លេង​ហ្គេម​ឈ្នះ​រង្វាន់​ធំ របស់ Pepsi ត្រូវបាន​បញ្ចប់​ទៅដោយ​ជោគជ័យ ជាមួយ​ការគាំទ្រ និង​មាន​អតិថិជន​និយម​ពិសា​Pepsi កាន់តែ​ច្រើនឡើង​។​ក្រុមហ៊ុន Pepsi Cambodia សូម​ថ្លែងអំណរគុណ​ដល់​អតិថិ​ជន​សម្រាប់​ការគាំទ្រ និង​ដៃគូ​សហការ​ទាំងអស់រ​បស់​ខ្លួន​។​ចូលរួម​ជាមួយនឹង​ក​ម្ម​វិធី​ផ្តល់ជូន​ពិសេសៗ​ជាច្រើន​ទៀត​ដែល​រៀបចំឡើង​ដោយ​ក្រុមហ៊ុន Pepsi, Love it. Live it. Win it៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម