សង្ខេប​ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០១៨

957
ចែករម្លែក

​ដោយ : វិបុល​/ ភ្នំពេញ : ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​១៣ ខែសីហា រួមមាន​ដូចតទៅ ៖

*​សម្តេច​តេ​ជោ​ : ​កម្ពុជា​បាន​ត្រៀម​រួចជាស្រេច​ដើម្បី​ចូលរួម​ក្នុង​មជ្ឈមណ្ឌល​ត្រៀម​បង្កា​គ្រោះមហន្តរាយ​អាស៊ី​

​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​កំពុង​ជួបពិភាក្សា​ការងារ​ជាមួយ​លោក Krasae Chanawongse ប្រធាន​មជ្ឈមណ្ឌល​បង្កា​ត្រៀម​គ្រោះមហន្តរាយ​អាស៊ី ចូលជួប​សម្ដែង​ការ​គរ​សមនិង​ពិភាក្សា​ការងារ​កាលពី​ព្រឹក​ថ្ងៃទី ១៣ ខែ សីហា នៅ វិមាន​សន្តិភាព​ទីស្តីការ​នាយករដ្ឋមន្ត្រី ។ នៅក្នុង​ឳ​កាស​នោះ​សម្តេច​តេ​ជោ​ហ៊ុនសែន​បាន​បញ្ជាក់ថា​៖​កម្ពុជា​បាន​ត្រៀម​រួចជាស្រេច​ដើម្បី​ចូលរួម​ក្នុង មជ្ឈមណ្ឌល​ត្រៀម​បង្កា​គ្រោះមហន្តរាយ​អាស៊ី ៕

*​សម្តេច​តេ​ជោ អរគុណ​កីឡាករ កៃ​ស៊ូ​កេ ហុងដា ដែល​ស្ម័គ្រចិត្ត​ជួយ​ក្រុម​ជម្រើសជាតិ​កម្ពុជា​

​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​កាលពី​យប់​ថ្ងៃទី​១២​ខែសីហា ស្វាគមន៍ និង​សាទរ​កីឡាករ​ជប៉ុន​កៃ​ស៊ូ​កេ ហុងដា​(Keisuke Honda) ដែល​បាន​ស្ម័គ្រចិត្ត​ជួយ​បង្វឹក​កីឡាបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​ដោយ​មិន​គិតថ្លៃ​ក្នុង​រយៈពេល​២​ឆ្នាំ ។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក​ម្ព​ជា​បាន​គូសបញ្ជាក់ថា « កម្ពុជា​រីករាយ​ស្វាគមន៍​និង​អបអរសាទរ​ចំពោះ​កីឡា​បាល់ ទាត់​ឆ្នើម​ជប៉ុន លោក Honda Keisuke ដែល​បាន​ស្ម័គ្រចិត្ត​មកជួយ​បង្វឹក​កីឡាបាល់ទាត់ ជម្រើសជាតិ​កម្ពុជា (FCC)​ដោយ​មិន​គិតថ្លៃ​ក្នុង​រយៈ ពេល​២​ឆ្នាំ ៕

* គណបក្ស​យុវជន​កម្ពុជា​ដាក់ពាក្យ​ប្តឹង​រាប់​សន្លឹកឆ្នោត​ឡើងវិញ​

​លោក​ពេជ្រ​ស្រស់​ប្រធាន​គណបក្ស​យុវជន​កម្ពុជា បានដាក់​យកពាក្យ​បណ្តឹង​ដាក់​ប្តឹងទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​) ដើម្បី​រាប់​សន្លឹកឆ្នោត​ឡើងវិញ​។ ដោយ​ចំនួន​លទ្ធផល បណ្តោះអាសន្ន​នេះ គឺ​មិនទាន់​ត្រឹមត្រូវ​នោះទេ សម្រាប់​គណបក្ស​យុវជន​កម្ពុជា​។​

​លោក​ពេជ្រ​ស្រស់​បាន​ថ្លែងថា ចំនួន​អ្នកគាំទ្រ​គណបក្ស​យុវជន​កម្ពុជា​ពិតប្រាកដ​គឺមាន​ចំនួន​៣៩.៤១៧​ស​ឡេង​មិនមែន​៣៩.៣៣៣​នោះទេ​។ យើង​ត្រូវគោរព​ឆន្ទៈ​របស់​ម្ចាស់ឆ្នោត​មិនអាច​កិបកេង​បានឡើយ​។ តាម​លទ្ធផល​បណ្តោះអាសន្ន​នៃ​ការបោះឆ្នោត ដែល​ប្រកាស​ដោ​យគ​.​ជ​.​ប កាលពី​ថ្ងៃទី​១១ ខែសីហា គឺ​គណបក្ស​យុវជន​កម្ពុជា ទទួលបាន​សំឡេងឆ្នោត​គាំទ្រ​ចំនួន ៣៩.៣៣៣​សំឡេង ៕

*អគ្គលេខាធិការរង​គ​.​ជ​.​បៈ លទ្ធផល​បោះឆ្នោត​ផ្លូវការ​ប្រកាស​នៅ​ថ្ងៃទី​១៥ ខែសីហា ដដែល​គ្មាន​ការលើក​ពេល​ទេ​
លោក​សោម សូលី​ដា អគ្គលេខាធិការ​ង​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានបញ្ជាក់​ប្រាប់​រស្មី​កម្ពុជា​នៅ​ល្ងាច​ថ្ងៃទី​១៣ ខែសីហា នេះ​ថា ការប្រកាស​លទ្ធផល​ផ្លូវការ នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាង​ត​រាស្ត្រ នីតិកាល​ទី​៦ នឹងត្រូវ​ប្រកាស​នៅ​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៨ ដដែល គឺ​មិនមាន​ការលើក​ពេល​នោះទេ​។ ការបញ្ជាក់​នេះ គឺ​បន្ទាប់​ពីសារ​ព័​ត៍​មាន​ក្នុងស្រុក​មួយចំនួន​បាន​ផ្សព្វផ្សាយ​ថា គ​.​ជ​.​ប នឹងមិន​ប្រកាស​លទ្ធផល​ផ្លូវការ​នៅ​ថ្ងៃទី​១៥ ខែសីហា នោះទេ​៕

*​ក្រសួង​ចង់​អនុញ្ញាត​ឲ្យ​មាន​ស្លាក​លេខ​រថយន្ត រក្សា​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​បាន​

​ថ្មីៗ​នេះ ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន គ្រោង​ធ្វើ​អនុក្រឹត្យ​មួយ​ស្នើ​ទៅ​រាជរដ្ឋាភិបាល ដើម្បី​ផ្លាស់ប្តូរ​របៀប​គ្រប់គ្រង លក់​និង​ទិញ​រថយន្ត​សំរាប់​ផ្នែក​ឯកជន ឬ​បុ​គ្គុល​ប្រើប្រាស​រថយន្ត​ផ្ទាល់ខ្លួន​តាមរបៀប​ថ្មី​មួយ គឺ​ចាប់ពី​ពេល​ទៅ រាល់​អ្នកលក់ដូរ​រថ​យន្ត​ផ្ទាល់ខ្លួន អាច​លក់​តែ​រថយន្ត​បាន ដោយ​មិនបាច់​លក់​ទាំង​ស្លាក​លេខ​ទៅជា​មួយ​ក៏បាន បើសិនជា​ស្លាក​លេខ​របស់ខ្លួន​យល់ឃើញថា​ល្អ​ឬ​ស្រឡាញ់​គាប់ចិត្ត​ពេក​នោះ ៕

*​ចាប់បាន​ជនសង្ស័យ​បួន​នាក់​ពាក់ព័ន្ធ​ការដុត​ផ្ទះ​ដុត​សាកសព​សម្លាប់​មនុស្ស​បួន​នាក់​

​ប្រភពព័ត៌មាន​ពី​នគរបាល​ខេត្តក្រចេះ​បានបញ្ជាក់​នៅ​ថ្ងៃទី​១៣ ខែសីហា​នេះ ថា​កិច្ចសហការ​ពី​គណៈបញ្ជាការ​ឯកភាព​ខេត្ត និង មានការ​សម្របសម្រួល​ពី​លោក ធុច បញ្ច​សន្តិភាព ព្រះ​អាជ្ញា​រង​អម​សាលាដំបូង​ខេត្តក្រចេះ​។​

​កម្លាំង​ជំនាញ​នគរបាល​ព្រហ្មទណ្ឌ សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​ចិត្រ​បុរី បាន​ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់ ពាក់ព័ន្ធ​ករណី​ដុត​ផ្ទះ ដុត​សាកសព សម្លាប់​មួយ​គ្រួសារ​មាន​គ្នា​៤​នាក់ ៕

 

ទីតាំងផ្សាយពាណិជ្ជកម្ម