​គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​១៣​ខែសីហា​មនុស្ស​ស្លាប់​៤​នាក់​និង​របួស​៩​នាក់​

743
ចែករម្លែក

ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​តាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្តាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បានឱ្យដឹងថា ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០១៨ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស​កើតឡើង ចំនួន​៨​លើក​(​យប់​៤​លើក​)​។​ក្នុងនោះ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ៤​នាក់ (​ស្រី​ម្នាក់​) រងរបួស​ធ្ងន់​៩​នាក់ (​ស្រី​២​នាក់​)​។​

​របាយការណ៍​បន្តថា នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​៨​លើក​នេះ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត សរុប​ចំនួន ១៤​គ្រឿង រួមមាន ម៉ូតូ ចំនួន​៧​គ្រឿង​, រថយន្ត​ធុន​តូច ចំនួន​៤​គ្រឿង និង​រថយន្ត​ធំ ២​គ្រឿង​និង​យាន​ផ្សេងៗ ១​គ្រឿង​។ ក្នុងនោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍ ៧​នាក់​។​

​មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រួមមានៈ ល្មើស​ល្បឿន ៣​លើក (​ស្លាប់​ម្នាក់​), មិន​គោរព​សិទ្ធ ២​លើក​(​ស្លាប់​ម្នាក់​), ប្រជែង ១​លើក​, មិន​ប្រកាន់​ស្តាំ ១​លើក​(​ស្លាប់​ម្នាក់​), បត់​គ្រោះថ្នាក់ ១​លើក​, កត្តា​យាន​១​លើក​(​ស្លាប់​ម្នាក់​)​។​

​តាម​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​រយៈពេល​១៣​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ខែសីហា ដល់​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០១៨ មាន​គ្រោះថ្នាក់​ចំនួន ១០៧​លើក ស្លាប់​ចំនួន​៥៤​នាក់ របួស​សរុប​ចំនួន​១៣៤​នាក់ របួសធ្ងន់​៩០​នាក់ របួសស្រាល​ចំនួន​៤៤​នាក់ ៕S/​

​គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​១៣​ខែសីហា​មនុស្ស​ស្លាប់​៤​នាក់​និង​របួស​៩​នាក់​

ទីតាំងផ្សាយពាណិជ្ជកម្ម