​នារី​ម្នាក់​លង់ទឹក​ស្លាប់​ក្នុងចំណោម​៣​នាក់​ពេល​នាំគ្នា​ចុះ​ងូតទឹក​នៅ​ក្រុង​តាខ្មៅ​

2201
ចែករម្លែក

(​កណ្តាល​)៖​នារី​ជា​កម្មករ​រោងចក្រ​ទឹក​សុទ្ធ​បីនាក់​បាន​បបួលគ្នា​ចុះ​ងូតទឹក​ក៏មាន​ម្នាក់​លង់ទឹក​ពីរ​នាក់​ទៀត​អត់​មាន​សម​ទ្ធិ​ភាព​ជួយ​បណ្តាល​ឲ្យ​នារី​រងគ្រោះ​បាន​បាត់បង់​ជីវិត​។​ករណីនេះ​បានកើត​ឡើង​នៅ​ចំណុច​ស្រះ​ទឹក​ទល់មុខ​រោងចក្រ​ទឹក​សុទ្ធ​ក្នុងភូមិ​ព្រែក​រាំង​សង្កាត់​កំពង់ សំណាញ់​ក្រុង​តាខ្មៅ​ខេត្តកណ្តាល​កាលពី​រសៀល​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៧​។​

​សាក្សី​បាន​ឲ្យ​ដឹងថា​នារី​រងគ្រោះ​ឈ្មោះថា​វិបុល​អាយុ​១៧​ឆ្នាំ​ស្រុកកំណើត​ភូមិ​ស្វាយ​សាក់​ឃុំ​ពោធិ​ទី​ស្រុក​សន្ធរ​កណ្តាល​ខេត្តព្រៃវែង ។ មុខរបរ​កម្មករ​រោងចក្រ​ទឹក​សុទ្ធ បច្ចុប្បន្ន​ស្នាក់នៅ ភូមិ​ព្រែ​ករាំង សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ ខេត្តកណ្តាល ។​ប្រភព​បាន​បន្តថា​​មុនពេល​កើតហេតុ​ជនរងគ្រោះ និង​មិត្តភក្តិ​មាន​គ្នា​៣​នាក់​ទី​១ ឈ្មោះ ឌឿ​ន ស្រី​ហៀ​ង​អាយុ​ប្រហែល ១៧​ឆ្នាំ ស្នាក់​កន្លែង​ធើ្វ​ការ​ជាមួយគ្នា ទី​២​ឈ្មោះ រ៉េត ស្រី​ណ​យ​អាយុ​ប្រហែល​១៧​ឆ្នាំ ស្នាក់នៅ​ជាមួយគ្នា​និង ទី​៣​ឈ្មោះ លី ម៉ី​ម៉ី​អាយុ ប្រហែល​១៧​ឆ្នាំ ស្នាក់នៅ​កន្លែង​ធើ្វ​ការ​ជាមួយគ្នា​។​

​ប្រភព​ដដែល​បាន​បន្តថា​ពេល​ឈប់សម្រាក់​ពី​ធ្វើការ​ពួកនាង​បាន នាំគ្នា​ចុះ​ងូ​ច​ទឹក​នៅ​កន្លែងកើតហេតុ​បន្ទាប់មក​ជនរងគ្រោះ​បាន​លង់ទឹក​។ ចំណែក​មិត្តភក្តិ​២​នាក់​នោះ​បានឃើញ​ប៉ុន្តែ​មិនចេះ​ហែល​ទឹក​ក៏បាន​រត់​ហៅ​អ្នកធ្វើការ​នៅក្នុង​រោងចក្រ​ដើម្បី​មកជួយ​តែ​ពេលមកដល់​ជនរងគ្រោះ​បាន​លុងទឹក​លិច​បាត់ទៅហើយ​។​រហូតមកដល់​រសៀល​ថ្ងៃ​ដដែល​សព​ក៏បាន​រកឃើញ​សម​ត្ត​កិច្ច​ចុះ​ពិនិត្យ​។​

​សមត្ថកិច្ច​សន្និដ្ឋាន​តា​ម​ការពិនិត្យ​នគរបាល​ជំនាញ​បច្ចេកទេស ក្រុង​តាខ្មៅ បានអោយដឹងថា ជនរងគ្រោះ​ពិតជា​បាន​ស្លាប់​ដោយសារ លង់ទឹក​ពិតប្រាកដ​មែន​មិន​ពាក់​ព​ន្ធ័​បទល្មើស​ផ្សេង​ឡើយ​។​សព​ត្រូវ​បានប្រគល់​ឲ្យ​ក្រុម​គ្រួរ​សារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕S/​ដោយ​៖​ហូ​សាន់​

​នារី​ម្នាក់​លង់ទឹក​ស្លាប់​ក្នុងចំណោម​៣​នាក់​ពេល​នាំគ្នា​ចុះ​ងូតទឹក។(រូប៖វ៉េបសាយ)

ទីតាំងផ្សាយពាណិជ្ជកម្ម