​កំណែទម្រង់​ការប្រឡង​បាក់​ឌុប​បាន​ជួយ​ឱ្យ​គុណភាព​ការសិក្សា​កាន់តែ​មានគុណ​ភាព ​ពីក្រោម​ដល់​លើ​

1182
ចែករម្លែក

ដោយៈ​ដេប៉ូ​/​ភ្នំពេញៈ​រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន​លើកឡើងថា​ក្នុង​កំណែទម្រង់​លើ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឬ​ហៅ​បាក់​ឌុប​កន្លងមក​មិន​ត្រឹមតែ​ជួយ​ពង្រឹង​ឱ្យ​បេក្ខជន​មានគុណ​ភាព​លើ​ការសិក្សា​ទេ​គឺ​វា​ជួយ​ពង្រឹង​ដល់សិស្សានុ​សិស្ស​ដទៃទៀត​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​ឱ្យមាន​គុណភាព​ចាប់តាំងពី​ថ្នាក់ក្រោម​រហូតដល់​ថ្នាក់លើ​។​

បណ្ឌិតសភាចារ្យហង់ ជួនណា​រ៉ុ​ន

​ការលើកឡើង​របស់​ប​ណ្ឌិ​ត​សភាចា​រ្យ ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​និង​កីឡា ធ្វើឡើងនៅក្នុង​ពិធី​ជួបជុំ​អ្នកសង្កេតការណ៍​ស្ម័គ្រចិត្ត​នៃ​ការប្រឡង​បាក់​ឌុប​ដែល​បាន​រៀបចំឡើងនៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា កាលពី​រសៀល​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០១៨​។
​បញ្ជាក់​ក្នុង​ពិធី​នេះ​លោក​រដ្ឋមន្ត្រី​មានប្រសាសន៍ថា​ឆ្នាំនេះ​គឺជា​ឆ្នាំ​ទី​ប្រាំ​ហើយ​នៃ​កំណែទម្រង់​លើ​វិស័យ​អប់រំ​នៅ​កម្ពុជា​។​ការទទួល​ជោគជ័យ​នា​កន្លងមកនេះ​ដោយមាន​ការចូលរួម​ពី​សំណាក់​អង្គភាព​ប្រឆាំង​អំពើពុក​រលួយ​និង​សហភាព​ស​ព័ន្ធ​យុវ​ជ​កម្ពុជា​ដែល​ធ្វើឱ្យ​ការពង្រឹង​លើ​ចំណេះដឹង​ដល់​វិស័យ​អប់រំ​នៅ​កម្ពុជា​កាន់តែ​ប្រសើរឡើង​។

​លោក​បាន​បន្ថែមទៀតថា​ពង្រឹង​លើ​ការប្រឡង​បាក់​ឌុប​ឆ្នាំនេះ​ធ្វើឱ្យ​បេក្ខជន​ដែល​ប្រឡង​ជាប់​និរទ្ទេស​អេ​(A)​កើនឡើង​។​ក្រៅពីនេះ​កំណែទម្រង់​នេះ​ក៏​ជួយ​ឱ្យ​សិស្សានុសិស្ស​មានការ​ខិតខំ​រៀន​ច្រើនឡើង​។

ជុំវិញ​បញ្ហា​ការ​កំណែទម្រង់​លើ​ការប្រឡង​នេះដែរ​ត្រូវបាន​លោក​រដ្ឋមន្ត្រី​ចាត់ទុកថា​ជា​ផ្នែក​មួយ​ជួយដល់​ការកែប្រែ​ច្រើ ន​វិស័យ​ក្នុងនេះ រួមទាំង​ឱ្យ​សិស្ស​ខិតខំ​រៀនសូត្រ ចាប់តាំងពី​ថ្នាក់​តូច​រហូតដល់​ធំ​។

ក្រៅពីនេះ​ក៍​ជួយ​ជំរុញ​ដល់​លោកគ្រូ​អ្នកគ្រូ​ខិតខំ​បង្រៀន​ដល់​សិស្ស​និង​គ្រូក៍​មានការ ពង្រឹង​លើ​សមត្ថភាព​ខ្លាំង​ក្លា​ជាង​មុន​ថែមទៀត​។

លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង

​​បើតាម​លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន​អង្ក​ភាព​ប្រឆាំង​អំពើពុករលួយ បានឱ្យដឹងថា បេក្ខជន​ដែល​ប្រឡង​ឆ្នាំនេះ​មានការ​កើនឡើង​ជាង​មួយ​ម៉ឺន​នាក់​។​ចំណែក​អ្នកសង្កេតការណ៍​អ្នក​ប្រឡង​មាន​ចំនួន​កើនឡើង​ផងដែរ​។​កន្លងមក​បេក្ខជន​ប្រឡង​កំហុស​ក៏មាន​អ្នកសង្កេតការណ៍​ទទួល​រង​វិន័យ​ក៏មាន ចំនួន​១២​នាក់ និង​អនុរក្ស​ក៏មាន​ទទួលរង​ការ​ទោស​វិន័យ​ដូចគ្នា​នោះដែរ​។​

​​ជាមួយគ្នានេះ​លោក​ទេសរដ្ឋមន្ត្រី​បាន​ផ្តាំ​ផ្ញើឱ្យ​អ្នកសង្កេតការណ៍​ទាំងអស់​មាន​ភាពទន់ភ្លន់​។ ប៉ុន្តែ​ត្រូវមាន​ភាព​ម៉ត់ចត់​ដោយ​ពង្រឹង​លើ​វិន័យ​ឱ្យបាន​ច្បាស់ លាស់​។ លោក​បាន​បន្តឱ្យដឹងថា “​ពេល​ឃើញ​បេក្ខជន​ណាមួយ​គាត់​បើក​មើល​ឯកសារ​ឬ​ចម្លង​គ្នា​យើង​ត្រូវ​កត់​ឈ្មោះ​លេខ​តុ​បេក្ខជន​នោះ​បន្តា​ប់​ពី​នោះ​លោក ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ​នឹងដាក់​ពិន័យ​មិនឱ្យ​ប្រឡង
​ហើយ​”​​។

​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​ថ្លែង​ទៀតថា ការប្រឡង​បាក់​ឌុប​ខាងមុខនេះ អ្នកសង្កេតការណ៍​ស្ម័គ្រ​ចិត្តនឹង​ពង្រឹង​លើ​វិន័យ​អនុវត្ត​ការងារ​ហើយ​បើ​ឃើញ​បេក្ខជន​ប្រឡង​បាក់​ឌុប​ឬ​មន្ត្រី​ពាក់ព័ន្ធ​ក្នុងការ​ប្រឡង​​​បាន​ប្រព្រឹត្តិ​ខុស​ណាមួយ​នឹង​ប្រឈម​ធ្លាក់​ស្វ័យប្រវត្តិ​ឬ​មានទោស​កំហុស​មិនអាច​លើកលែង​ឱ្យ​ឡើយ​។​លោក​ទេសរដ្ឋមន្ត្រី​បាន​ជំរុញ​ឱ្យ​បេក្ខជន​ត្រៀមខ្លួន​ស្រេចបាច់​ដោយ​ខិតខំ​រៀនសូត្រ​មុន​ការប្រឡង​មកដល់​។

លោក ហ៊ុន ម៉ា​នី

​លោក​ហ៊ុន​ម៉ា​នី​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​មានប្រសាសន៍​ថា​តាមរយៈ​ការរៀន​បន្ថែមម៉ោង​នា​កន្លងមក​របស់​បេក្ខជន​បានធ្វើឱ្យ​ពួកគាត់​មានចំណេះដឹង​គ្រប់គ្រាន់​ក្នុងការ​ចូលរួម​ប្រឡង​ដោយ​អាច​ទទួល​បាន​ជោគជ័យ​នៅខាងមុខ​។​ពួកគាត់​នឹងមាន​មូលដ្ឋានគ្រឹះ​ចំណេះដឹង​គ្រប់គ្រាន់​ដែលជា​ធនធានមនុស្ស​មួយ​ដល់​ប្រទេសជាតិ​យើងទាំងអស់គ្នា​។​

​គួរ​បញ្ជាក់ថា ការប្រឡង​បាក់​ឌុប​ឆ្នាំនេះ​ចំណាយ​ថវិកាជាតិ​ជិត​ប្រាំ​លាន​ដុល្លារ​អាម៉េរិក និង​មាន​ក្រុម​អ្នក​សង្កេតការណ៍​មកពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ ជាង​ប្រាំ​ពាន់​នាក់​ចូលរួម​៕​សរន

ជួបជុំ​អ្នកសង្កេតការណ៍​ស្ម័គ្រចិត្ត​នៃ​ការប្រឡង​បាក់​ឌុប​

ទីតាំងផ្សាយពាណិជ្ជកម្ម