អភិបាល​រាជធានី​ ​៖​សុខទុក្ខ​របស់​មន្ត្រី​ជើងចាស់ ជា​កង្វល់​របស់​មន្ត្រី​ជំនាន់​ក្រោយ​

1662
ចែករម្លែក

(ភ្នំពេញ​)៖​លោក​អភិបាល​រាជធានី​ភ្នំពេញ​​សូម​កោតសរសើរ​ដោយ​សេចក្តី​គោរព​ចំពោះ​ការលះបង់​ទាំង​កម្លាំងកាយ កម្លាំងចិត្ត​បម្រើ​ប្រជាពលរដ្ឋ​របស់លោក សេង សារ៉ាន អតីត​ចៅសង្កាត់​ទឹកល្អក់​ទី​២ និង​លោក ច័ន្ទ ហៃ អតីត​ចៅសង្កាត់​ទឹកល្អក់​ទី​៣ ។​
​ ​
ការបង្ហាញសេចក្តីគោរពនិងសរសើរនេះត្រូវ​ស្តែងឡើងក្នុងពេលលោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​អញ្ជើញ​ចុះសួរសុខទុក្ខ និង​នាំយក​ថវិកា​ឧបត្ថម្ភ​ដោយផ្ទាល់​ជូន​លោក​ទាំង​២​​ ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​គេហដ្ឋាន​របស់គាត់​ទាំងពីរ។ ក្នុងនោះ​លោក​អភិបាល​រាជធានី​ភ្នំពេញ​ក៏បាន​រំលឹក​ដែរ​ថា​៖​ការរក្សាបាន​សន្តិភាព​ដូច​បច្ចុប្បន្ននេះ​ក៏មាន​ការរួមចំណែក​យ៉ាង​ធំ​របស់​មន្ត្រី​ជើងចាស់​ទាំងពីរ​ផងដែរ​៕ដោយៈរ៉ាម៉ន

ទីតាំងផ្សាយពាណិជ្ជកម្ម