​ផ្អើល​មួយ​ចំហៀង​ភ្នំពេញ​នារី​បរទេស​ម្នាក់​ទំនង​បែក​ថ្នាំ​ដើរ​កណ្ដាលផ្លូវ​

922
ចែករម្លែក
  • 58
    Shares

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​កាលពី​វេលា​ម៉ោង​៣​ទាបភ្លឺ​ចូល​ថ្ងៃទី​១៤​ខែសីហា​ឆ្នាំ​២០១៨​ប្រជាពលរដ្ឋ​បាន​ប្រទះឃើញ​នារី​បរទេស​ម្នាក់​ដើរ​ជើង​ទទេ​សង្ស័យ​បែក​ថ្នាំ​តាំងពី​ម្ដុំ​វត្តភ្នំ​ខណ្ឌដូនពេញ​រហូតដល់​ចុង​ផ្លូវ​ច្រាំង​បាក់​ខណ្ឌ​ច្បារអំពៅ​។

​នៅ​មុនពេល​កើតហេតុ គេ​ឃើញ​នារី​បរទេស​ម្នាក់ សង្ស័យថា​បែក​ថ្នាំ បាន​ដើរ​ជើង​ទទេ​កណ្ដាល​ថ្នល់​រហូត​ទាល់តែ​រលាត​ដាច់​ស្បែក​បាតជើង ចេញឈាម ទាំង​មើលទៅ​រវើរវាយ តាំងពី​ម្ដុំ​វត្តភ្នំ ខណ្ឌដូនពេញ រួច​បត់​តាម​បណ្ដោយ​ផ្លូវ​ព្រះមុនីវង្ស រហូតដល់​ព្រំប្រទល់​ខណ្ឌ​៧​មករា​និង​រាយការណ៍​ប្រាប់​សមត្ថកិច្ច​បន្តបន្ទាប់​ដែរ​។

​តែ​គាត់​មិនអាច​ជួយ​អ្វី​បាន ក្រៅពី​ជិះ​តាមមើល​នាង​ដើរ​កណ្ដាល​ថ្នល់​នឹង​រួច​បត់​ឡើងមក​ផ្លូវ​ព្រះ​ព្រះសីហនុ ខណ្ឌចំការមន រហូត​បណ្ដោយឱ្យ​ដើរ​ដល់​វិមានឯករាជ្យ ហើយ​ដើរទៅ​តាមផ្លូវ​ព្រះ​នរោត្តម​វិញ រហូត​ទៅដល់​ស្តុ​ប​ចំការមន​។​បន្ត​ដើរទៅ​រហូតដល់​ស្ពាន​អាកាស​ក្បាលថ្នល់ រួច​រត់​សំដៅ​ឡើង​ទៅលើ​ស្ពាន​ព្រះមុនីវង្ស​(​ស្ពាន​ច្បារអំពៅ​ថ្មី​) ។

​ពេលនោះ​ក្រុម​អ្នកសារព័ត៌មាន​ជិត​១០​នាក់ ងាកមើល​មុខ​គ្នា រួច​នាំគ្នា​ចុះ​ពីលើ​ម៉ូតូ​រត់​ចូលទៅ​ដេញចាប់ ធ្វើឱ្យ​ក្រុម​អ្នកសារព័ត៌មាន នឹង​ប្រជាពលរដ្ឋ​អ្នកដំណើរ​ឆ្លងកាត់​មានការ​ភ័យ​តក់ស្លុត​យ៉ាងខ្លាំង ខណៈដែល​នៅ​កណ្ដាល​ស្ពាន ទើប​នាំគ្នា​បាន​លួងៗ​នាង តែ​នាង​ក៏​ស្ទុះ​រត់​ចុះ​ទៅដល់​ក្រោម​ស្ពាន​។

ក្រុម​អ្នកសារព័ត៌មាន​ក៏បាន​ទិញ​ទឹក​ឱ្យតែ​នាង​មិន​ព្រម​ផឹក ហើយ​បន្ត​រត់​ទៅមុខ​ផ្សារ​ច្បារអំពៅ ផ្អើល​ទាំង​អាជីវករ​ឈរ​មើល​នាង នាង​កាន់តែរ​ត់ទៅទៀត​រហូត​ជិត​ដល់​ច្រាំង​ប្រាក់ សង្កាត់​ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ​។​

​ក្រោយមក​ក្រុម​អ្នកសារព័ត៌មាន​និង​សមត្ថកិច្ច​នៅ​សង្កាត់​ច្បារអំពៅ​២​ម្នាក់ទៀត បាន​ហៅ​កង់​បី​មកឱ្យ​ដឹក​នាង​ទៅ នាយកដ្ឋាន​អន្តោប្រវេសន៍ សិន​។​ខណៈដែល​សមត្ថកិច្ច​ពី​ខណ្ឌ​មួយ​ទៅ​ខណ្ឌ​មួយ សង្កាត់​មួយ​ឆ្លងទៅ​សង្កាត់​មួយ បណ្ដោយឱ្យ​នាង​ចេះតែ​ដើរៗ​ទៅ ព្រោះ​លឺថា​បែក​ថ្នាំ​៕S/​

​ផ្អើល​មួយ​ចំហៀង​ភ្នំពេញ​នារី​បរទេស​ម្នាក់​ទំនង​បែក​ថ្នាំ​ដើរ​កណ្ដាលផ្លូវ​

ទីតាំងផ្សាយពាណិជ្ជកម្ម