មេ​ស្វា​ចាប់​កូន​គ្រវែង​ប៉ើង​ដូច​ក្រដាស ដោយសារ​ខឹង​លេង​ច្រើន​

1430
ចែករម្លែក

អ្នកណា​ក៏​ដឹង​ដែរ​ថា សារជាតិ​របស់​សត្វ​ស្វា​គឺរ​ពិស ពោលគឺ​នៅ​មិន​ស្ងៀម​ឡើយ ហើយ​ប្រសិនបើ អ្នកណា​មានកូន​កើតមករ​ពិស​ដូច​ស្វា ច្បាស់​ជា​ខ្យល់ចាប់​វិលមុខ​មិន​ខាន ហើយ​ពេលខ្លះ​អាច​នឹង អស់​ភាព​អត់ធ្មត់​ទៀតផង​។
​ ​
​តែ​អ្វីដែល​គួរឱ្យភ្ញាក់ផ្អើល កុំថាឡើយ​មនុស្សសូម្បី​មេ​ស្វា​មួយ​ក្បាល​នេះ​ក៏​អស់​ភាព​អំណត់ ចំពោះ​កូន​របស់​វា​ដែរ ដោយសារតែរ​ពិស​ខ្លាំងពេក និង​និយាយ​គ្នា​មិន​ស្តាប់​។

​តាមរយៈ​រូបភាព​គួរឱ្យ​អស់សំណើច​ទាំងនេះ មេ​ស្វា​ហ្គោ​រី​ឡា​បាន​ចាប់​កូន​របស់​វា គ្រវែង​ប៉ើង ដូច​ក្រាស ដែល​ប្រហែលជា​ដោយសារ​កូន​របស់​វា​លេង​ច្រើន​ច្រើនពេក​។
​ ​
​ទិដ្ឋភាព​ដ៏​កម្រ​បានឃើញ និង​គួរឱ្យភ្ញាក់ផ្អើល​នេះ​ថត​បាន​កាលពីពេល​ថ្មីៗ​នេះ​នៅ​សួនសត្វ​ប្រ៊ី​ស្តូ​ល (Bristol Zoo) ក្នុង​ទីក្រុង​ប្រ៊ី​ស្តូ​ល ប្រទេស​អង់គ្លេស ៕ ប្រែ​សម្រួល​: ខុម​

ទីតាំងផ្សាយពាណិជ្ជកម្ម