​មេបញ្ជាការ​យោធា​ចុះ​ត្រួតពិនិត្យ​ភូមិសាស្ត្រ​តាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ​

1081
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​កាលពី​ល្ងាច​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០១៨​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ចាន់ សុ​ភ័​ក្ត្រា មេបញ្ជាការរង​យោធភូមិភាគ​ទី​៤ និង​ជា​មេបញ្ជាការ​តំបន់​ប្រតិ​ប​ត្ត​ការ​សឹក​រង​ខេត្តព្រះវិហារ ។

​លោក​បាន​ដឹកនាំ​នាយ​នាយទាហានរង​ក្នុង​តំបន់​ប្រតិ​ប​ត្ត​ការ​សឹក​រង​ខេត្តព្រះវិហារ​ចុះសួរសុខទុក្ខ​កងកម្លាំង​របស់​ផ្នែក​សឹក​រង​ស្រុក​ជាំ​ក្សាន្ត និង​ត្រួតពិនិត្យ​ភូមិសាស្ត្រ​នៅ​ចំណុច​អូរ​ក្រូច និង​ភ្នំ​ខ្មោច តាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​ថៃ ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ចាន់​សុ​ភ័​ក្ត្រា​ក៏បាន​ពាំ​នាំនូវ​ប្រសាសន៍​ផ្តាំផ្ញើ​និង​សួរសុខទុក្ខ​ពី​សំណាក់​ឧ​ត្ត​ម​សេនីយ៍​ឯក​ជា​ម៉ន​មេបញ្ជាការ​យោធភូមិភាគ​ទី​៤​និង​លោក​អ៊ុន​ចាន់​ដា​អភិបាលខេត្ត​ព្រះវិហារ ។

​លោក​ក៏បាន​ណែនាំ​ឲ្យ​កងកម្លាំង​តាម​បន្ទាត់​ព្រំដែន​ទាំងអស់ ថែរក្សា​សុខភាព​ឲ្យ​បាន​គ្រប់ៗ​គ្នា ពីព្រោះ​រដូវ​នេះ​ជា​រដូវវស្សា​និង​ត្រូវខិតខំ​បង្កបង្កើនផល​ដើម្បី​លើកស្ទួយ​ដល់​ជីវភាព​ប្រចាំថ្ងៃ​ឲ្យ​កាន់តែ​រីកចម្រើន​បន្ថែមទៀត ។​

​លោក​បាន​បន្តថា​សុំ​ឲ្យ​កងកម្លាំង​តាម​បន្ទាត់​ព្រំដែន​ទាំងអស់​សូម​ឲ្យ​មាន​សហការ​ល្អជា​មួយ​ស្ថាប័ន​ផ្សេងៗ​ក៏ដូចជា​អាជ្ញាធរ​ដែនដី​ទប់ស្កាត់​ឲ្យ​បាន​នូវ​រាល់​បទល្មើស​ឆ្លងដែន​ផ្សេងៗ​។​ដូចជា​បទល្មើស​គ្រឿងញៀន​ជាពិសេស​ត្រូវ​ទប់ស្កាត់​មិន​ឲ្យ​ពលរដ្ឋ​ខ្មែរ​ឆ្លងដែន​ដោយ​ខុសច្បាប់​ចូលទៅ​កាប់​ឈើ​គ្រញូង​នៅ​ទឹកដី​ថៃ​។​ដើម្បី​ចៀសវាង​ឲ្យ​បាន​នូវ​ការ​ចាប់ចង​បាញ់សម្លាប់​ពី​សំណាក់​ទាហាន​ថៃ ។​

​ក្នុងពេល​ចុះ​ត្រួតពិនិត្យ​ភូមិសាស្ត្រ​នេះ លោក​មេបញ្ជាការ ក៏បាន​ឧបត្ថម្ភ​ថវិកា​សម្រាប់​កសាង​អង្គភាព និង​ជូន​ដល់​គ្រួសារ​ទ័ព រួមមាន​សម្ភារៈ និង​គ្រឿ​ឧបភោគបរិភោគ​មួយចំនួនទៀត​៕S/​

​មេបញ្ជាការ​យោធា​ចុះ​ត្រួតពិនិត្យ​ភូមិសាស្ត្រ​តាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ​

ទីតាំងផ្សាយពាណិជ្ជកម្ម