កងទ័ពជើងទឹក​ចិន​បាញ់​សាកល្បង​មី​ស៊ី​ល​ស្ទាក់​វាយប្រហារ បន្ទាប់ពី​មានការ​ហោះហើរ​នៃ​យន្តហោះ​ទម្លាក់​គ្រាប់បែក​អាមេរិក​

1006
ចែករម្លែក

កងទ័ពជើងទឹកចិននាពេលថ្មីៗនេះបានធ្វើតេស្តិ៍សាកល្បងសមត្ថភាពប្រយុទ្ធរបស់ខ្លួននៅក្នុងសមុទ្រចិនខាងកើត។

កាសែតកងទ័ពចិនPLA Daily បាននិយាយថា នាវាចម្បាំង១០គ្រឿង ត្រូវបានជ្រើសរើសចេញមកពីកងទ័ពជើងទឹករំដោះប្រជាជនចិន​ដើម្បីសាកល្បងសមត្ថភាពរបស់នាវាទាំងនោះក្នុងការទប់ស្កាត់មីស៊ីលប្រឆាំងនាវា។ ការធ្វើសមយុទ្ធនេះត្រូវបានរៀបចំឡើងដើម្បីត្រៀមខ្លួនចំពោះភាពប្រទូសរ៉ាយពីជប៉ុនឬអាមេរិក។

កាលពីសប្តាហ៍មុន យន្តហោះទម្លាក់គ្រាប់បែកអាមេរិក B-52 បានហោះពីលើសមុទ្រចិនខាងកើត។

កាសែតចិននេះ បាននិយាយកាលពីចុងសប្តាហ៍ថា កងនាវាចម្បាំងMeizhouនៃកងទ័ពជើងទឹកចិននៅសមុទ្រចិនខាងត្បូងនេះ បានធ្វើការសាកល្បងសមត្ថភាព
ប្រយុទ្ធបានយ៉ាងល្អ ក្នុងអំឡុងពេលការសាល្បងសមត្ថភាពនេះ ។

លោក Song Zhongping អ្នកជំនាញយោធាបាននិយាយប្រាប់កាសែតGlobal Times កាលពីថ្ងៃអាទិត្យថា ការបាញ់ស្ទាក់ប្រឆាំងមីស៊ីលប្រឆាំងនាវា​ គឺជាកិច្ចការសាកល្បងបន្ទាន់ ខណៈដែលការគំរាមកំហែងនៅជុំវិញតំបន់នោះកើនឡើង។ ការហ្វឹកហាត់បែបនេះ គឺដើម្បីធានាបានថាកងទ័ពចិនកំពុងត្រៀមខ្លួនសម្រាប់ការបយុទ្ធ៕ដោយ៖សុខា/sn

នាវាចម្បាំចិន ធ្វើការហ្វឹកហាត់បាញ់សាល្បង នៅសមុទ្រចិនខាងត្បូង កាលពីឆ្ន២០១៥

ទីតាំងផ្សាយពាណិជ្ជកម្ម