​កម្លាំង​ចុះជួយ​ច្រូតស្រូវ​រងគ្រោះ​ធ្វើ​ទាល់តែ​ដល់ទី​បញ្ចប់​,​ឯ​ទឹកជំនន់​មិនទាន់​ស្រក​

1079
ចែករម្លែក

​ដោយ​:​ភ្នំ​ស្វាយ​/​បន្ទាយមានជ័យ​:​គណបញ្ជាការ​កងឯកភាព​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ​បាន​អះអាងថា ល្គឹកណា​ស្រូវ​ទុំ​រងគ្រោះ​ដោយ​ទឹកជំនន់​របស់​បងប្អូន​ប្រជាកសិករ​នៅតែមាន​ក្នុង​ស្រែ​ហើយ​មិនទាន់​ខូចខាត​ទាំងស្រុង​នោះ​កងកម្លាំង​ទាំង​ក្នុង​និង​ក្រៅ​ខេត្ត​នៅតែ​ដាក់ពង្រាយ​ចុះជួយ​ច្រូតស្រូវ​រហូតដល់​ទីបញ្ចប់​។​

នេះ​បើតាម​លោក​ឧ​ត្ត​ម​សេនីយ៍​អាត់​ខែម​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​ឱ្យដឹង​កាលពី​ថ្ងៃទី​១៣​ខែសីហា​ឆ្នាំ​២០១៨​នៅពេល​លោក​បាន​ដឹកនាំ​កងកម្លាំង​នគរបាល​ទ្រង់ទ្រាយ​ធំ​លើក​ទី​៣ ចំនួន​១.០០០​នាក់ ចុះជួយ​ច្រូត​ស្រី​វ​កសិករ​នៅ​ឃុំ​រហាត់ទឹក​ស្រុក​មង្គល​បូរី​បន្តទៀត ។​

​លោក​អោយដឹងថា​:​សម្រាប់​កម្លាំង​នគរបាល​គឺមាន​ផែនការ​ចុះជួយ​ស្រូវ​របស់​កសិករ​ដែលរ​ង​គ្រោះ​ដោយ​ទឹកជំនន់​រហូត​អស់ពី​ស្រែ​។ ក្នុងនោះ ក្នុង​១​ថ្ងៃៗ ត្រូវ​ច្រូត​អោយបាន​ពី​៥០​ទៅ​៧០​ហ​.​ត ។​ពោល​កម្លាំង​នគរបាល​បានធ្វើ​ពីថ្ងៃ​ទី​៧​ខែសីហា​មក ។​

​ចំណែក​លោក​សួន​បវរ​អភិបាល​និង​ជា​ប្រធាន​គណ​ប​ញ្គា​រការ​កងឯកភាព​រដ្ឋ​បាល​ខេត្តបន្ទាយមានជ័យ​ប្រាប់​កាសែត​រស្មី​កម្ពុជា​ថ្ងៃទី​១៣​ខែសីហា​នៅពេលដែល​លោក​ដឹកនាំ​កម្លាំងចម្រុះ​មន្ត្រីរាជការ​និង​យុវជន​ចូល​ថ្ងៃទី​៣​ចុះជួយ​ច្រូតស្រូវ​នៅ​វាលស្រែ​នា​ឃុំ​ដដែល​នោះ​ថា​:​កម្លាំងចម្រុះ​មាន​នគរបាល​ខេត្តបន្ទាយមានជ័យ​។​

កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ កងទ័ព​កងពលតូច​ថ្មើរជើង​លេខ​៥១ កងទ័ព​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត កម្លាំង​បញ្ជាការដ្ឋាន​រថក្រោះ​ប្រចាំ​ទិស​យោធភូមិភាគ​ទី​៥ កម្លាំង​ស៊ើបការណ៍ កម្លាំង​កងពល​តូ​ចលេ​ខ​៥២,​លេខ​៥៣ , កម្លាំង​មន្ត្រីរាជការ​ស៊ីវិល ,​កម្លាំង​ក្រុមយុវជន​គណបក្ស​ប្រជាជន​កម្ពុជា យុវជន​សហភាព​សហ​ព័ន្ធ​កម្ពុជា​(​សស​យក​) សរុប​ជិត​២.០០០​នាក់​។​បាន​អន្តរាគមន៍​ចុះជួយ​ច្រូត​បាន​កាត់​ស្រូវ​របស់​កសិករ​ដែលរ​ង​គ្រោះ​ដោយ​ទឹកជំនន់​នៅ​ឃុំ​នានា ពិសេស​គឺ​ឃុំ​រហាត់​ក្នុងស្រុក​មង្គល​បូរី បន្តទៀត​។​

​លោក​អភិបាលខេត្ត​បាន​បន្តថា​:​ការ​ចុះជួយ​ច្រូតស្រូវ​នេះ​អាចធ្វើ​រហូត​ទាល់តែ​អស់​ស្រូវ​ទុំ​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​គឺ​បានធ្វើ​តាំងពី​ថ្ងៃទី​៧​ខែសីហា​មក​។​លោក​បន្តថា​សកម្មភាព​នេះ​ពិតជា​ចំ​គោលបំណង​ដែល​ប្រជាកសិករ​ដង្ហោយហៅ​ផង​និង​ស្របតាម​ការណែនាំ​របស់​ឯ​/​ឧ ឧបនាយករដ្ឋមន្ត្រី​កែ គឹមយ៉ាន ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ខេត្ត​បន្ទាយ​មាន​ជ៍យ​ផង ។​

​សូម​រំលឹកថា ទឹកជំនន់​ពី​ស្ទឹង​ប​វេ​ល​និង​ស្ទឹង​មង្គល​បូរី​និង​ជំនន់​ទឹកភ្លៀង​ក្នុងភូមិ​សាស្ត្រ ពីថ្ងៃ​ទី​២៨​ខែកក្កដា​ឆ្នាំ​២០១៨ មក​បង្ក​ឱ្យ​ស្រូវស្រាល​ដើមរដូវ​វស្សា​។ ពិសេស​គឺ​ស្រូវពូជ​សែន​ក្រអូប​និង​ពូជ​៨៥ បាន​រងគ្រោះ​លិចលង់​ដល់​ជាង​៣.០០០​ហិកតា​។ ក្នុង​ខូចខាត ប្រមាណ​ជាង​១.០០០​ហិកតា ។​

កម្លាំង​ម៉ាស៊ីន​ច្រូត ម៉ាស៊ីនបោកស្រូវ កម្លាំង​កសិករ​និង​កម្លាំង​អន្តរាគមន៍​នៃ​កងកម្លាំង​ចម្រុះ​មន្ត្រីរាជការ​យុវជន​ពី​ក្នុង​និង​ក្រៅ​ខេត្ត​ប្រមាណ​ជិត​២.០០០​នាក់​បាន​ជួយសង្គ្រោះ​ច្រូតស្រូវ​បាន​ជាង​១.០០០​ហិកតា​ហើយ​។​

​ផ្ទៃដី​ស្រូវ​ផើម​,​ស្រូវ​ដាក់​ម្សៅ​គ្រាប់​និង​ស្រូវ​ទុំ​ដែល​រង​ផលប៉ះពាល់​លិចលង់​និង​ឈានដល់​ខូចខាត​ទាំងនោះ​ភាគច្រើន​ស្ថិតក្នុង​ឃុំ​រហាត់ទឹក​។​បន្ទាប់មក​នៅ​ឃុំ​ចំណោម​សឿ​បត់​ត្រង់​ឬ​ស្សី​ក្រោក​ស្រុក​មង្គល​បូរី​និង​សង្កាត់​ទឹកថ្លា អូរ​អំបិល ព្រះ​ពន្លា កោះ​ពង​សត្វ​និង​ភ្នៀ​ត​ក្រុង​សិរីសោភ័ណ​។

អំពី​ស្ថានភាព​ទឹកជំនន់​ដែល​ធ្លាក់​ពី​ដងស្ទឹង​ប​វេ​ល​ដងស្ទឹង​មង្គល​បូរី​និង​ពី​ប្រព័ន្ធ​ប្រឡាយ​ព្រែក​និង​ប្រឡាយ​ក្តាន់​ដែល​ឆ្លងកាត់​ភូមិសាស្ត្រ​ស្រុក​មង្គល​បូរី​និង​ក្រុង​សិរីសោភ័ណ មកទល់​ថ្ងៃទី​១៤​ខែសីហា ហាក់​នៅ​នឹង​នា​ប៉ែក​ខាងលើ ។​តែ​បាន​ស្រុង​ចុះ​ពោលគឺ​ហក់​ឡើងជា​ថ្មី​កម្ពស់​ពី​១​ទៅ​៣,៥​តឹក​នៅ​ប៉ែក​ខាងក្រោម​។​

ផ្លូវលំ​និង​ផ្ទះសម្បែង​ពលរដ្ឋ​មួយចំនួន​តាម​ដងស្ទឹង​មង្គល​បូរី​និង​ស្ទឹង​សិរីសោភ័ណ​ត្រូវ​ទឹក​លិច​។​ឯ​ប្រព័ន្ធ​ប្រឡាយ​ទាំង​២​ខាងលើ​ក៏​នៅតែមាន​ធារទឹក​ពោរ​ឡើង​ហៀរ​ហើយ​កន្លែង​ខ្លះ​ទឹកបាន​បំ​បុក​ច្រោះ​ដាច់​ខ្នង​ប្រឡាយ​និង​កន្លែង​ខ្លះ ទឹក​ខ្ជាក់​ពី​ប្រឡាយ​ចូល​លិច​ស្រូវ​ទុំ​នៅ​ទីតាំង​ថ្មីៗ​ទៀត​។​ចំពោះ​ហាងឆេង​តម្លៃ​ស្រូវ​សែន​ក្រអូប គិត​នៅ​ថ្ងៃទី​១៣​ខែសីហា​បាន​ថ្លៃ​ពី​៧,៨​ទៅ​៨,៦​បាត​/​គ​ក្រ​។​ស្រូវ​អ៊ី​អ៊ែរ​៨៥​ថ្លៃ​ពី​៥,៨​ទៅ​៦.៧​ប​សត​/​គ​ក្រ​៕S/

​កម្លាំង​ចុះជួយ​ច្រូតស្រូវ​រងគ្រោះ​ធ្វើ​ទាល់តែ​ដល់ទី​បញ្ចប់​,​ឯ​ទឹកជំនន់​មិនទាន់​ស្រក​

ទីតាំងផ្សាយពាណិជ្ជកម្ម