ធី​ម៉ូ បា​កា​យ៉ូ​កូ នឹង​សម្រេច​កិច្ចព្រមព្រៀង​ខ្ចី​ជើង​ទៅ អា​សេ មី​លេន​

913
ចែករម្លែក

​ខ្សែបម្រើ ធី​ម៉ូ បា​កា​យ៉ូ​កូ (Tiemoue Bakayoko) គ្រោង​នឹង​បញ្ចប់​ភាព​សោកសៅ​របស់ខ្លួន នៅ​ពហុ​កីឡដ្ឋាន Stamford Bridge និង​សម្រេច​លេង​ខ្ចី​ជើង​ពេញ​មួយ​រដូវ​កាល​នៅ ក្លិប​យក្ស​អ៊ីតាលី អា​សេ មី​លេន​(AC Milan) ។​
​ ​
​បា​កា​យ៉ូ​កូ មិនសូវ​មានឱកាស​ប​ង្ហា​ញ​មុខ​ទេ​នៅ​ក្លឹប​ឆេ​ល​ស៊ី​បន្ទាប់ពី​ផ្ទេរ​មកពី​ក្លិប ម៉ូ​ណា​កូ (Monaco) ក្នុងតម្លៃ​៤០​លាន​ផោន​កាលពី​រដូវក្តៅ​ឆ្នាំមុន​។​

​កីឡាករ​វ័យ​២៣​ឆ្នាំ រូបនេះ​គ្មាន​ចំណែក​ក្នុង​ក្រុម​ជម្រើស​សម្រាប់​ការប្រកួត​ដំបូង​នេះ​ទេ​ខណៈ​ក្រុម ឆេ​ល​ស៊ី​បើក​យុទ្ធនាការ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​ប្រកួត​ជាមួយ​ក្រុម Huddersfield កាលពី​ថ្ងៃ​សៅរ៍ ហើយ​ទំនងជា​គ្មាន​ឈ្មោះ​ក្នុង​ផែនការ​របស់​គ្រូបង្វឹក​ថ្មី ម៉ូ​រី​ស៊ី​យ៉ូ សារី (Maurizio Sarri) ។​
​ ​
​ឆេ​ល​ស៊ី​និង AC Milan បាន​ឈានដល់​កិច្ចព្រមព្រៀង​ខ្ចី​ជើង​សម្រាប់​កីឡាករ​រូបនេះ ស្របពេល​គេ ជឿថា ក្លឹប​អ៊ីតាលី​នេះ នឹងមាន​ជម្រើស​ទិញ​ផ្តាច់​ក្នុងតម្លៃ​៣៥,៥​លាន​ផោន​នៅ​រដូវក្តៅ ឆ្នាំក្រោយ​។ បា​កា​យ៉ូ​កូ គ្រោង​នឹង​ពិនិត្យ​សុខភាព​នៅ​ទីក្រុង Milan មុនពេល​សម្រេច​កិច្ចព្រមព្រៀង​ខ្ចី​ជើង ជា​ផ្លូវការ​។​

​ខ្សែបម្រើ​រូបនេះ​ចាប់ផ្តើម​បង្ហាញមុខ​បាន​២៥​លើក​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​ក្នុង​រដូវ​កាល​ដំបូង​របស់ខ្លួន​ជាមួយ​ក្រុម​ឆេ​ល​ស៊ី ប៉ុន្តែ​មិនសូវ​ទទួលបាន​ការចាប់​អារម្មណ៍​ទេ​។​
​ ​
​បន្ទាប់ពី​បញ្ចប់​រដូវ​កាល បា​កា​យ៉ូ​កូ មិន​ត្រូវបាន​បញ្ចូល​ក្នុង​ក្រុម​ជម្រើសជាតិ​បារាំង​សម្រាប់ ព្រឹត្តិការណ៍ វើ​ល​ខាប់​នៅ​ប្រទេស​រុស្ស៊ី​ទេ​។ ក្រុម​បារាំង​បាន​លើក​ពាន​វើ​ល​ខាប់​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​ខ្សែបម្រើ ធី​ម៉ូ បា​កា​យ៉ូ​កូ (Tiemoue Bakayoko)

ទីតាំងផ្សាយពាណិជ្ជកម្ម