ផូ​ល ប៉ុក​បា : ឈប់​និយាយ​អំពី​ទំនាក់ទំនង​មិនល្អ​ជាមួយ​លោក ម៉ូ​រី​ញ៉ូ ព្រោះ​ខ្លាច​ក្លិប​ពិន័យ​

986
ចែករម្លែក

​ផូ​ល ប៉ុក​បា (Paul Pogba) បាន​បង្ហើប​ប្រាប់ថា ខ្លួន​ឈប់​និយាយ​អំពី​រឿង​មិន​សប្បាយចិត្ត ជាមួយ​លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho) ទៀតហើយ​។​
​ ​
​ដោយនិយាយ​សំដៅចំៗ​អំពី​ទំនាក់ទំនង​ដ៏​ល្អក់កករ​ជាមួយ​គ្រូបង្វឹក​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត ប៉ុក​បា បាន​និយាយថា “​មានរឿង​ជាច្រើន​ដែល​ខ្ញុំ​អាចនិយាយបាន និង​មានរឿង​ជាច្រើន​ដែល​ខ្ញុំ មិនអាច​និយាយបាន បើ​មិន​ដូច្នេះ​ទេ​ខ្ញុំ​នឹងត្រូវ​ក្លិប​ពិន័យ​”​។​
​ ​
​ការសារភាព​របស់ ប៉ុក​បា កើតមាន បន្ទាប់ពី​ការបង្ហាញ​សមត្ថភាព​ដ៏​អស្ចារ្យ អំឡុងពេល ក្រុម​យូ​ណាយ​ធី​ត​យកឈ្នះ​ក្រុម Leicester ២-១ នៅ​ពហុ​កីឡដ្ឋាន Old Trafford ក្នុង​ប្រកួត​បើកឆាក​នៃ​រដូវ​កាល​ថ្មី​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​។​
​ ​
​ប៉ុក​បា ដឹង​ច្បាស់​ថា ប្រសិនបើ​ខ្លួន​និយាយ​រឿង​មិនល្អ​ជាមួយ​លោក ម៉ូ​រី​ញ៉ូ ជា​សាធារណៈ នោះ​ក្លឹប​នឹង​ពិន័យ​។​
​ ​
​ជើងឯក​វើ​ល​ខាប់​រូបនេះ​ត្រូវ​បានផ្តល់​តួនាទី​ជា​ប្រធាន​ក្រុម ស្របពេល​ប្រធាន​ក្រុម អែន​តូ​នី​ញ៉ូ វ៉ា​ឡេ​ន​សៀ (Antonio Valencia) មិនទាន់​ជា​ពីរ​បួស​។​
​ ​
​ត្រឹមតែ​បួន​ថ្ងៃ បន្ទាប់ពី​វិលត្រឡប់​មក​ចូលរួម​ហ្វឹកហាត់ ប៉ុក​បា រកបាន ១​គ្រាប់​តាមរយៈ​ការ​ទាត់ បាល់​ប៉េ​ណា​ល់​ទី ជួយ​រក​ជ័យជម្នះ​សម្រាប់​ក្រុម ហើយ​ធ្វើ​ឲ្យ​មានការ​សប្បាយចិត្ត​ឡើងវិញ បន្ទាប់ពី​ជួប​រឿង​ខកចិត្ត​ក្នុងការ​ត្រៀម​សម្រាប់​រដូវ​កាល​ថ្មី​នេះ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​ខ្សែបម្រើ ផូ​ល ប៉ុក​បា (Paul Pogba)

ទីតាំងផ្សាយពាណិជ្ជកម្ម