មូលហេតុ​ដែល​បុរស​មិនគួរ​ស្លៀកខោ​ទ្រនាប់​វៀល​ជើង​

2529
ចែករម្លែក
  • 1
    Share

​ប្រៀប​នឹង​ខោខ្លី​, ខោ​ទ្រនាប់​វៀល​ជើង​ធ្វើ​ឲ្យ​ថយចុះ​ទាំង​ដង់ស៊ីតេ និង​បរិមាណ​មេជី​វិត​របស់​បុរស ។​

​ខោ​ទ្រនាប់​សម្រាប់​បុរស​មាន​ច្រើន​សណ្ឋាន​ទាំង​របៀប​ជា​ខោខ្លី​, ខោ​វៀល​ជើង (​រាង​ត្រីកោណ​) ដែល​បុរស​ម្នាក់ៗ​និយម​ចូលចិត្ត​ស្លៀក​តាម​ចំណង់​ចំណូលចិត្ត​របស់ខ្លួន ប៉ុន្តែ ពិនិត្យ​អំពី​ផ្នែក​សុខភាព​, បុរស​គួរ​ស្លៀកខោ​ខ្លី​ល្អ​ជាង ជំនួស​ខោ​វៀល និង​ខោ​រឹប​ផ្សេងៗ នេះ បើតាម​ក្រុម​អ្នកវិទ្យាសាស្ត្រ​នៅ​សកល​វិទ្យាល័យ​សុខាភិបាល​សារ​ធារ​ណៈ​ហា​វ៉ាដ នៅ​អាមេរិក ។​

​ដើម្បី​ឈានដល់​ការសន្និដ្ឋាន​ខាងលើ​, ក្រុម​អ្នកវិទ្យាសាស្ត្រ​ដឹកនាំ​ដោយ​បណ្ឌិត លី​ដៀ​រ មីន​ហ្គេ អា​ឡា​ខុន ( Lidia Minguez Alarcon) បាន​ស្រាវជ្រាវ​លើ​បុរស ៦៥៦ នាក់ មាន​អាយុ​ពី ១៨ ទៅ ៥៦ ឆ្នាំ ។ លទ្ធផល​បង្ហាញថា ប្រៀប​នឹង​អ្នក​ស្លៀកខោ​ទ្រនាប់​វៀល​ជើង​, អ្នក​ស្លៀក​ខោខ្លី​មាន​ដង់ស៊ីតេ​មេជី​វិត​ខ្ពស់ជាង ២៥%, បរិមាណ​មេជី​វិត​សរុប​ច្រើនជាង ១៧% ហើយ​ចំនួន​មេជី​វិត​បន្លាស់​ទី​ក្នុងការ​បញ្ចេញ​ទឹកកាម​ម្តង​ក៏​កើន ៣៣% ។​

​ពិសេស​បរិមាណ​អ័រម៉ូន FSH របស់​ក្រុម​ស្លៀកខោ​ខ្លី​ទាប​ជាង​ក្រុម​ស្លៀកខោ​ទ្រនាប់​រឹប ។ នៅ​បុរស​, FSH មាន​ប្រសិទ្ធិភាព​រំញោច​ផលិត​មេជី​វិត តែ​ពេល​ឡើង​ខ្ពស់​ពេក បែរជា​សញ្ញា​ប្រាប់ថា​ពងស្វាស​មាន​សក​ម្ម​ភាព​ខ្សោយ ។​

​បណ្ឌិត​រូបនេះ​ឲ្យ​ដឹងថា នេះ​ជាការ​ស្រាវជ្រាវ​ទំនាក់​រវាង​ខោ​ទ្រនាប់ និង​សុខ​ភាពបុរស​ធំ​បំផុត មិន​ធ្លាប់មាន​ពីមុន ទន្ទឹម​នោះ​លើកដំបូង​បានបង្ហាញ​ពី​ឥទ្ធិពល​របស់​ខោ​ទ្រនាប់​ទៅដល់​បរិមាណ FSH ៕ ប្រែ​សម្រួល​: រតនៈ​

ទីតាំងផ្សាយពាណិជ្ជកម្ម