អភិបាលខេត្ត​កណ្ដាល ប្តឹង​លោក លី សា​ម៉េ​ត អគ្គនាយករង​ក្រុមហ៊ុន អេង ឌី​ប៉ូ អភិវឌ្ឍន៍​

1857
ចែករម្លែក
  • 436
    Shares

ដោយ​: ឆាយា​នាថ / កណ្ដាល​: ដូច​ការអះអាង​កន្លង​មក ថា ក្រោយ​បោះឆ្នោត រួច លោក ម៉ៅ ភិ​រុណ អភិបាលខេត្ត​កណ្ដាល នឹង​លេង​ផ្លូវច្បាប់​ជាមួយ​លោក លី សា​ម៉េ​ត អគ្គនាយករង​ក្រុមហ៊ុន អេង ឌី​ប៉ូ អភិវឌ្ឍន៍ ម្តងនោះ​, ឥឡូវនេះ លោក​អភិបាល​បាន​ប្តឹង​មែន ចូល​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​។

លោក ម៉ៅ ភិ​រុណ អភិបាលខេត្ត​កណ្ដាល

​ការ​ប្តឹងផ្តល់​នេះ គឺ បន្ទាប់ពី​លោក លី សា​ម៉េ​ត បាន​ផ្សព្វផ្សាយ​ជាច្រើនលើក​ច្រើនសារ ដោយ​ចោទប្រកាន់ លោក ម៉ៅ ភិ​រុណ ថា បាន​ប្លន់​ដី​ក្រុមហ៊ុន នៅ​ចំណុច​ឃុំ​កំពង់​អុស ស្រុក​ពញាឮ ខេត្តកណ្ដាល ដោយ​បានធ្វើ​របាយការណ៍​កុហក​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ។

​ប្រភពព័ត៌មាន បញ្ជាក់ថា លោក ម៉ៅ ភិ​រុណ បាន​ប្តឹង​លោក លី សា​ម៉េ​ត ពីបទ​បរិហារកេរ្តិ៍​ជា​សាធារណៈ និង បទ​ប្រមាថ​។ បច្ចុប្បន្ន​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ​៤៧២៧ ចុះ​ថ្ងៃទី​០៩ ខែសីហា ឆ្នាំ​២០១៨ កំពុងស្ថិត​ក្រោម​ចំណាត់ការ​របស់លោក ខាំ សុ​ផា​រី ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។

​ប្រភពព័ត៌មាន បន្តថា តុលាការ​បាន​កោះហៅ​លោក លី សា​ម៉េ​ត ចូល​បំភ្លឺ​នៅ​រសៀល​ថ្ងៃទី​២២ ខែសីហា ខាងមុខនេះ​ផងដែរ ។

​តុលាការ​តម្រូវឱ្យ​សា​ម៊ី​ខ្លួន ត្រូវ​អញ្ជើញ​មកឱ្យ​ទាន់ពេលវេលា និង យក​លិខិត​ផ្សេងៗ​ដែល​ទាក់ទង​យកមក​ជាមួយ​ផង ។​

​ពាក់ព័ន្ធ​ការ​ប្តឹងផ្ដល់​នេះ លោក លី សា​ម៉េ​ត អះអាងថា ខ្ញុំបាទ លី សា​ម៉េ​ត និង ឧកញ៉ា ឌី​ប៉ូ សូម​ជំរាប​លោក​អភិបាលខេត្ត​កណ្តាល ម៉ៅ ភិ​រុណ អោយបាន​ជ្រាបថា លោក​បាន​យក​ដី​ក្រុមហ៊ុន​ខ្ញុំ​ទៅ​លក់ ធ្វើ​របាយការណ៍​កុហក​សម្តេច លោក​បាន​យក​ស្នាម​មេដៃ​ប្រជាពលរដ្ឋ​ទៅ​កុហក​សម្តេច ឥលូវ​ប្រជាជន​នៅ​ឃុំ​កំពង់​អុស​ទាំងមូល​ដឹងលឺ អស់ហើយ ហើយ​ប្រជាជន​ទាំងអស់​ព្រម​មក​ធ្វើជា សាក្សី​ទាំងអស់គ្នា​។ លោក លី សា​ម៉េ​ត បាន​និយាយ​ច្រើន ពាក់ព័ន្ធ​ករណីនេះ ។

​ទោះបីយ៉ាងណា មជ្ឈដ្ឋាន​ជាច្រើន​រង់ចាំ​មើលថា ទីបំផុត​នៃ​សំណុំរឿង​ដ៏​ក្តៅគគុក​នេះ តើ​តុលាការ​នឹង​សម្រេច​យ៉ាងដូចម្ដេច​?៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម