ប្រជាពលរដ្ឋ​៣០​គ្រួសារ​ដែល​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​នៅក្នុង​ភូមិ​បឹង​ឈូក​ទទួល​ការយកចិត្តទុកដាក់​ពី​អភិបាលខណ្ឌ​ឬ​ស្សី​កែវ​

1225
ចែករម្លែក

(​ភ្នំពេញ)៖ កាលពី​ព្រឹក​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៧ គណៈ​អភិបាលខណ្ឌ​ឬ​ស្សី​កែវ បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ចែក​អំណោយ​សម្បុ​រសធម៌ ជា​គ្រឿងឧបភោគ បរិភោគ ដែលជា​អំណោយ​របស់​កាកបាទក្រហម​កម្ពុជា ជូន​ដល់​ប្រជាពលរដ្ឋ ដែល​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង នៅក្នុង​ភូមិ​បឹង​ឈូក សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ឬ​ស្សី​កែវ ។

​លោក ជា ពិសី អភិបាលខណ្ឌ​ឬ​ស្សី​កែវ បាន​នាំ​យក​ប្រសាសន៍ ផ្តាំផ្ញើរ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា គឺសម្តេច​តេ​ជោ ហ៊ុន សែន និង សម្តេច សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី​ហ៊ុនសែន​ប្រធាន​កាកបាទក្រហមកម្ពុជាដែលតែងតែ​យកចិត្តទុកដាក់​បំផុត​ចំពោះ ប្រជាពលរដ្ឋ​ក្រីក្រ​លំបាក ចាស់ជរា ជួប​ការលំបាក​ខ្វះខាត ឬ​គ្មាន​ទី​ពីង​ជាដើម ពោលគឺ​ទីណា​មានការ​លំបាក ទីនោះ​មាន សម្តេច​ទាំងពីរ។មិនតែប៉ុណ្ណោះ​សម្តេច​តេ​ជោ​តែង​បានផ្តល់​ឱវាទ​ដល់ មន្ត្រី​ថ្នាក់ជាតិ និង ថ្នាក់ក្រោម​ជាតិ​គឺ ដាច់ខាត​មិនត្រូវ​មើលរំលង​បានការ​លំបាក​របស់​ប្រជាពលរដ្ឋ​ឡើយ ត្រូវ​ចាត់ទុក​ខ្លួន​ជា អ្នកបម្រើ ប្រជាពលរដ្ឋ​មិនមែនជា​ចៅហ្វាយនាយ​ប្រជាពលរដ្ឋ​ឡើយ​។

​លោក ជា ពិសី ក៏បាន​ធ្វើការ ផ្តាំផ្ញើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ សូម​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ក្នុងការ​រស់នៅប្រចាំថ្ងៃ ជាពិសេស ត្រូវមាន​ការប្រុងប្រយ័ត្ន​ចំពោះ​កុមារ​តូចៗ ក្នុង​រដូវ​ការ​ជំនន់​ទឹកភ្លៀង​នេះ និ ត្រូវ​រក្សា​ឲ្យ​បាន​នូវ​ភាព អនាម័យ ដោយ​ត្រូវ​ផឹក​ស្អាត និង​ហូប​ស្អាត ចំពោះ​បងប្អូន​យើង​ដែល​រស់នៅ​ផ្ទះ​លើទឹក​សូម​ប្រុងប្រយ័ត្ន ត្រូវមាន​សំភារៈ​ការពារ​អាយុជីវិតពេល​ជួប​បញ្ហា​ដោយ​ជាយថាហេតុ​ណាមួយ​កើតឡើង​។

​សូមបញ្ជាក់ថា ប្រជាពលរដ្ឋ​ទាំង​៣០​គ្រួសារ​ដែល​ទទួលបាន​អំណោយ​សម្បុ​រសធម៌​ក្នុង​មួយ​គ្រួសារៗ ទទួល​អង្ករ និង ថវិការ​ចំនួន​២​ម៉ឺន​រៀល​ក្នុង​មួយ​គ្រួសារៗ​ផងដែរ ៕ដោយ៖សាវរក្ស

លោក ជា ពិសី អភិបាលខណ្ឌ​ឬ​ស្សី​កែវ បាន​នាំ​អំណោយ​ចែកជូន​ប្រជាពលរដ្ឋ ដែល​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង នៅក្នុង​ភូមិ​បឹង​ឈូក​

ទីតាំងផ្សាយពាណិជ្ជកម្ម