បុក​មឹក​និង​បង្គា​

4657
ចែករម្លែក
  • 1
    Share

+ គ្រឿងផ្សំ​
– បង្គា ១​ខាំ​
– មឹក ១​ខាំ​
– ល្ហុង​ខ្ចី​ល្មម (​ឈូស​ហើយ​) ១​ចានចង្កឹះ​
– ប៉េងប៉ោះ ១​ផ្លែ​
– សណ្ដែកកួរ ២​កួរ​
– ខ្ទឹមស ២​កំពឹស​
– ម្ទេស ៥​គ្រាប់​
– ស្ករត្នោត កន្លះ​ស្លាបព្រា​បាយ​
– ទឹកប្រហុក ១​ស្លាបព្រា​បាយ​
– ទឹកអំពិល​ទុំ ២​ស្លាបព្រា​កាហ្វេ​
– ទឹកត្រី ១​ស្លាបព្រា​កាហ្វេ​
– ក្រូចឆ្មារ ១​ផ្លែ​

+ វិធី​ធ្វើ​
– ស្រុះ​មឹក និង​បង្គា​ឲ្យ​ឆ្អិន ហាន់​មឹក​ជា​ដុំ​តូចៗ​ល្មម បកសំបក​បង្គា​ចេញ​ទុក​មួយអន្លើ​
– ជាដំបូង​បុក​ខ្ទឹមស និង​ម្ទេស​ឲ្យ​ម៉ត់ បន្ទាប់មក​ដាក់​គ្រឿង ស្ករត្នោត ទឹកប្រហុក ទឹកអំពិល​ទុំ ទឹកត្រី និង​ច្របាច់​ក្រូចឆ្មារ បុក​ជ្រុំៗ​បន្តិច​សឹម​ដាក់ ល្ហុង ប៉េងប៉ោះ សណ្ដែកកួរ​(​បេះ​ខ្លីៗ​) មឹក និង​បង្គា​ចូល​បុក​ជ្រុំៗ​ឲ្យ​សព្វ​គ្រឿង​រួច​ជាការ​ស្រេច ៕ ប្រភព​: Poiluang Cooking​