ខណ្ឌ​ពោធិ៍​សែន​ជ័យនិង​ខណ្ឌ​សែន​សុខចែកព្រំប្រទល់គ្នាអោយដាច់ស្រឡះ ជៀសវាងការប្រចាំឬទម្លាក់ការទទួលខុសត្រូវលើគ្នា​

1160
ចែករម្លែក

(​ភ្នំពេញ)​៖ កាលពី​ព្រឹក​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៧​នេះ អភិបាល​ខណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ខណ្ឌ​សែន​សុខ បាន​បាន​ចុះ​ពិនិត្យ​ព្រំប្រទល់​ខណ្ឌ​​ទាំងពីរ​​ជាក់ស្ដែង​ ប្រគល់ និង​ទទួល​ព្រំប្រទល់​រដ្ឋបាល​ខណ្ឌ​ទាំងពីរទៅតាម​ការសម្រេច​រប​ស់រាជ​រដ្ឋាភិបាល ដើម្បី​ងាយស្រួល​ក្នុងការ​គ្រប់គ្រង ជាពិសេស​លើ​ការងារ​សុខ​សុវត្ថិភាព របស់​ប្រជាពលរដ្ឋនៅក្នុង​ខណ្ឌ​ទាំងពីរ ​។​

​មន្ត្រីរដ្ឋបាល​ខណ្ឌ​បានឱ្យដឹងថា​៖​ពិធី​ខាងលើនេះ បានធ្វើ​ឡើង​ក្រោម​ការដឹកនាំ​ដោយ លោក​អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ ហែម ដា​រិ​ទ្ធិ និង​លោក​អភិបាលខណ្ឌ​សែន​សុខ ប៉ឹ​ល កុសល និង​មានការ​ចូលរួម ដោយ​មន្ត្រីរាជការ​ការិយាល័យ​ជុំវិញ​សាលាខណ្ឌ​ទាំងពីរ​, លោក​អធិការនគរបាល​ខណ្ឌ​, លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខណ្ឌ​, លោក​ចៅសង្កាត់​, ព្រមទាំង​អាជ្ញាធរ​ភូមិ​ផងដែរ​។​


​ ​
ព្រំប្រទល់​ខណ្ឌ​ទាំង​២ ដែល​ត្រូវប្រគល់​និង​ទទួល​នាពេលនោះ គឺ​ស្ថិត​នៅជាប់​ព្រំប្រទល់​សង្កាត់​ចំនួន​២ របស់​ខណ្ឌ​ទាំងពីរ ក្នុងនោះ​មាន​សង្កាត់​កា​កាបរបស់ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​សង្កាត់​ក្រាំងធ្នង់ និង​សង្កាត់​ទឹកថ្លា របស់​ខណ្ឌ​សែន​សុខ ដែល​កន្លងមក​នៅ​ចំណុច​ខាងលើ​នោះ មាន​លក្ខណៈ​ស្មុគស្មាញ​ខ្លាំងណាស់និងមានការប្រចាំឬទម្លាក់ការទទួលខុសត្រូវលើគ្នា​។ដោយសារតែ​បែបនេះ ទើប​រាជ​រដ្ឋ​ភិ​បាល​បានសម្រេច​កែសម្រួល​ព្រំប្រទល់​ខណ្ឌ​ទាំង​២ ដើម្បី​ភាពងាយស្រួល​នៅក្នុង​ការគ្រប់គ្រង និង​ការទទួល​រ៉ាប់រង​លើ​គ្រប់​វិស័យ​របស់​ខណ្ឌ​ទាំង​២ ជាពិសេស​ការគ្រប់គ្រង​ផ្នែក​រដ្ឋបាល​ទូទៅ បូករួម​ទាំង​ការងារ​សន្តិសុខសម្រាប់​ប្រជាពលរដ្ឋ ហើយ​ចៀសវាង​រាល់​ម​ន្ទិ​ស​សង្ស័យ​ទាំងឡាយ និង​ការឆ្លើយ​ដាក់គ្នា នៅពេល​មាន​សភាពការណ៍​បទល្មើស​កើតឡើង ដូចជា​ពល​កន្លងមក​ទៀត​។​

​ក្នុងឱកាស​នោះដែរ​លោក ហែម ដា​រិ​ទ្ធិ និង​លោក ប៉ិល កុសល បាន​ថ្លែងថា «​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ ដែល​ត្រូវ​កាត់​ចូលទៅក្នុង​ខណ្ឌ​ណាមួយ​នោះ ហើយ​ត្រូវធ្វើ​សៀវភៅ ស្នាក់នៅ​នោះ​សូម​រួសរាន់​ទៅធ្វើ​ចុះ លោក​និង​មិនមាន​ការយក​ប្រាក់​ឡើយ​»​៕ដោយ​៖​រ៉ា​ម៉ន​

ទីតាំងផ្សាយពាណិជ្ជកម្ម