​សម្តេច​តេ​ជោ ហ៊ុន សែន ៖​ប្រជាជន​កម្ពុ​ជាជាង​៨៣%​បាន​ទៅ​បោះឆ្នោត​ដើម្បី​កំណត់​ជោគវាសនា​របស់​ប្រទេស​ខ្លួន

767
ចែករម្លែក

ភ្នំពេញ​៖​សម្តេច​អគ្គ​មហា​សេ​នប​តី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​នៅ​ព្រឹក​ថ្ងៃទី ១៤ ខែ សីហានេះ​បាន បង្ហោះ​នូវ​សារ​នយោបាយ​ខ្លី​ថា​៖ការបោះឆ្នោត​ឆ្នាំ ២០១៨ នេះ ប្រជាពលរដ្ឋ​ច្រើន​លើសលុប​រហូតដល់​ជាង ៨៣,០២ ភាគរយ​បាន​ទៅ​បោះឆ្នោត​ដើម្បី​កំណត់​ជោគវាសនា​របស់​ប្រទេស ជាតិ​ខ្លួន​ពិសេស​ប្រទេសជាតិ​ដ៏​កម្សត់​មួយ​នេះ​ឲ្យ​មាន​និរន្ត​ភាព​នៃ​ការអភិវឌ្ឍន​និង​សុខសន្តិភាព​យូរអង្វែង ។

​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​បញ្ជាក់ទៀតថា​បើ​តាម​ការប្រកាស​របស់ គ​.​ជ​.​ប ការប្រកាស​លទ្ធផល​ផ្លូវការ​អំពី​ការបែងចែក​អាសនៈ នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​សម្រាប់​នីតិកាល​ទី ៦ នឹងត្រូវ​ធ្វើឡើង​នៅ​រសៀល​ថ្ងៃទី ១៥ ខែសីហា​ស្អែក​នេះ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា «​សុខ​សប្បាយ​ជា​ទេ​បងប្អូន​ជនរួមជាតិ​ព្រមទាំង​ក្មួយៗ​ជាទី​ស្រឡាញ់​?​បើតាម​ការ ប្រកាស​ពី គ​.​ជ​.​ប គឺ​នៅ​រសៀល​ថ្ងៃស្អែក ទី ១៥ សីហា គឺជា​ថ្ងៃ​ប្រកាស​លទ្ធផល​ផ្លូវការ​អំពី​ការបែងចែក​អាសនៈ​នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាង រាស្ត្រ​សម្រាប់​នីតិកាល​ទី​៦ (២០១៨-២០២៣)​។​

​នៅ​ថ្ងៃស្អែក​នេះដែរ ខ្ញុំ​ក៏​នឹង​ចុះ​ជួប​សួរសុខទុក្ខ​ព្រមទាំង​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​មួយចំនួន​ដល់​កូនក្មួយ​កម្ម ករ​នៅ​ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​ផងដែរ ។ អរគុណ​ណាស់​ដែល​ក្មួយៗ​បាន​បោះឆ្នោត​គាំទ្រ​អោយ​គណបក្ស​ប្រជា ជន​លេខ ២០ កន្លងមកនេះ​។​

​ ​ការបោះឆ្នោត​ឆ្នាំ ២០១៨ នេះ​គឺ​កម្ពុជា​បានបង្ហាញ​ឲ្យ​ពិភពលោក​បានឃើញ​ច្បាស់​ថា​ប្រជាពលរដ្ឋ ៨៣,០២ ភាគ រយ​បាន​ទៅ​បោះឆ្នោត ដើម្បី​កំណត់​ជោគវាសនា​ប្រទេសជាតិ​ព្រោះថា​មានតែ​កម្ពុជា​ទេ​ទើប​អាច​យល់ច្បាស់​អំពី​អ្វីដែល​ខ្លួន​ចង់បាន​ជាពិសេស​និរន្ត​ភាព​នៃ​ការអភិវឌ្ឍ និង សុខ​សន្តិ ភាព​យូរអង្វែង ។ ជូនពរ​បងប្អូន​ជនរួមជាតិ​ទូទាំងប្រទេស​ជួបតែ​សេចក្តីសុខ​ចម្រុងចម្រើន​គ្រប់​ទីកន្លែង​!»​។​

​ប្រជាជន​នៅក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស​ដែល​បាន​អញ្ជើញ​ទៅ​ចូលរួម​បោះឆ្នោត​យ៉ាងច្រើន​កុះករ​ដែល​ធ្វើអោយ​អត្រា​នៃ​ការបោះឆ្នោត នៅក្នុង​ប្រទេស​របស់​ក​ម្ពុ​ជា​ជាប់​ចំណាត់ថ្នាក់​ទី​២ នៅលើ​ពិភពលោក​បន្ទាប់ពី​ប្រទេស​ប៊ែ​ល​ហ្ស៊ិ​ក ។ ប្រទេស​ប៊ែ​ល​ហ្ស៊ិ​ក​បើ​យោងទៅតាម​ស្ថិតិ​នៃ​វិទ្យា ស្ថាន​មួយ​របស់​សហរដ្ឋអាមេរិក​ដែល​ចេញផ្សាយ​ពី​ទីក្រុង​វ៉ា​ស៊ី​ង​តោន​បានបង្ហាញ​ថា​ប៊ែ​ល​ហ្ស៊ិ​កមាន​ប្រជាជន​ជាង ៨៣ ភាគរយ​ដែល​ទៅធ្វើ​ការបោះ ឆ្នោត ។ ឯ​កម្ពុជា​ជាប់​ចំណាត់ថ្នាក់​ទី ២ មាន​ប្រជាជន ៨៣,០២ ភាគរយ​ដែល​ទៅធ្វើ​ការបោះឆ្នោត ។ នេះ​ក៏​បង្ហាញអោយឃើញថា​ប្រជា ជន​កម្ពុជា បាន​ចូលរួម​ដំណើរការ​ប្រជាធិបតេយ្យ​តាមរយៈ​ការបោះឆ្នោត​ជា​ទៀងទាត់​នៅក្នុង​ប្រទេស​កម្ពុជា ៕BR

ទីតាំងផ្សាយពាណិជ្ជកម្ម