ផ្លូវលំ​ឆ្ពោះទៅកាន់​ស្រុក​សៀម​ប៉ាង​ខូច​ពិបាកធ្វើ​ដំណើរ​ណាស់

1895
ចែករម្លែក

​ដោយ​: សុខុម / ស្ទឹងត្រែង​: រដូវភ្លៀង​ធ្លាក់​មកដល់​ផ្លូវ​ដែល​គ្រប់គ្រង​ដោយ​ក្រសួង​អភិវឌ្ឍន៍ជនបទ​មួយ​ខ្សែ ចាប់ពី​ចំណុច​ដុង​ក្រឡ​សង្កាត់​សាមគ្គី​ក្រុង​ស្ទឹងត្រែង ឆ្ពោះទៅកាន់​ទីរួមស្រុក​សៀម​ប៉ាង បាន​បែក​ភក់​ខូច​ខ្ទេចខ្ទី​ឡើង​វល់​អស់​។ បើ​ខែប្រាំង​គ្រាន់​ស្រួល​ធ្វើដំណើរ​ខ្លះ​។ ប៉ុន្តែ​រដូវវស្សា​វិញ​នោះ គឺថា​យ៉ាប់​តែម្តង​។ អ្នកស្រុក​ចេញចូលរ​អូរ​ទាំ​រាល់​តែ​ថ្ងៃ ដោយសារ​មិន​ស្រួល​ចិត្ត​គាត់​។ ពេលខ្លះ​ត្រូវ​មក​ខេត្តស្ទឹងត្រែង​ចង់​ទិញ​ឥ​វ៉ាន់​ទៅ​សៀម​ប៉ាង​វិញ​ពិតជា​លំបាក​ណាស់​។ មន្ត្រីរាជការ​ចុះទៅ​ម្តងៗ​ក៏​យ៉ាប់​ណាស់ដែរ​។ ពេលខ្លះ​ត្រូវ​ដឹក​អ្នកជំងឺ ឬក៏​ស្ត្រី​មាន​ផ្ទៃពោះ​មកកាន់​មន្ទីរពេទ្យ​ខេត្ត​ពិ​កបាក​មែនទែន​។

​បើ​និយាយ​ពី​ប្រវត្តិ​ស្រុក​សៀម​ប៉ាង​ពិតជា​ស្រុក​មួយ​ដាច់​ឆ្ងាយ​ពី​ទី​រួម​ខេត្តស្ទឹងត្រែង​ណាស់​គឺ​ជាប់​ទល់ដែន​ឡាវ​ឯណោះ​។ អ្នកស្រុក​ចង់​មក​ខេត្ត​ម្តងៗ​ទាល់តែ​ជិះ​កាណូត​តាម​ដង​ទន្លេសេកុង​ស្ទើរ​ពេញ​មួយថ្ងៃ​ទើប​ដល់​។

​តាមពិតទៅ​ស្រុក​នោះ​មិន​ឆ្ងាយ​ដល់​រយ​គីឡូម៉ែត្រ​ទេ​គ្រាន់តែ​គ្មាន​ផ្លូវ​តែប៉ុណ្ណោះ​។ ក្រោយមក​ដោយសារ​ប្រទេស​មានការ​អភិវឌ្ឍ​ទើប​ផ្លូវ​នេះ​បាន​ផ្លាស់ប្ដូរ​ជា​ផ្លូវ​ក្រាល​ក្រួស​ក្រហម​ស្ថាបនា​ដោយ​ក្រសួង​អភិវឌ្ឍន៍ជនបទ​។ ក្រោយមកទៀត​ក៏មាន​ការថែទាំ​ជួសជុល​រាល់​ឆ្នាំ​ចំណាយ​ប្រាក់​រដ្ឋ​អស់​ច្រើន​សន្លឹក​សន្ធាប់​រាល់​ឆ្នាំ​។

​គេ​សង្កេតឃើញថា​ដល់​ខែវស្សា​ផ្លូវ​ខាងលើ​ចាប់ពី​ត​ភ្ជាប់​ផ្លូវជាតិ​លេខ​៧​ចំណុច​ដុង​ក្រឡ​ទៅកាន់​ទីរួមស្រុក​សៀម​ប៉ាង​ដឹង​តែ​យ៉ាប់​ធ្វើដំណើរ​ហើយ​។ ខែ​ភ្លៀង​ដី​ជ្រាយ​មាន​រថយន្ត​ធុន​ធ្ងន់​បរ​កាត់​ដូចជា​រថយន្ត​ដឹក​ឥត ដែក​ស៊ីម៉ង់ត៍​ជាដើម​។ រថយន្ត​ធុន​ធ្ងន់​ទាំងនេះហើយ​គឺជា​អ្នក​បំផ្លាញ​ផ្លូវ​នា​រដូវភ្លៀង​ធ្លាក់​នេះ​។

​អ្នក​ស្រូ​ក​សៀម​ប៉ាង​រំពឹងថា​ប្រមុខ​រាជរដ្ឋាភិបាល នឹង​ផ្តល់​ផ្លូវ​ចាក់​កៅស៊ូ​ជាប់​បានយូរ​ជា​ចំណង​ដៃដល់​អ្នកស្រុក​ជាប់​ព្រំដែន​កម្ពុជា​-​ឡាវ​មួយ​នេះ​។ បើ​បាន​ផ្លូវ​ល្អ​មែន​ស្រុក​សៀម​ប៉ាង​ជាប់​ស្រុក​វ៉ឺ​ន​សៃ ខេត្តរតនគិរី និង​ជាប់​តំបន់​ព្រំដែន​សេដ្ឋ​លើ​គ្រប់​វិស័យ​នឹងមាន​ការផ្លាស់ប្តូរ​ដល់​ជីវភាព​ប្រជាពលរដ្ឋ​ជាក់​ជាពុំខាន​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម