ជនសង្ស័យ​ម្នាក់ និង​ថ្នាំញៀន ៦​កញ្ចប់​ត្រូវបាន​កម្លាំង​សមត្ថ​កិ​ច្ខ​ខណ្ឌមានជ័យ​ឃាត់ខ្លួន​

1000
ចែករម្លែក
ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​មានឈ្មោះ ស៊ុន នី​រូធ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ (​រូប​៖ សាវ​រក្ស​)

​ភ្នំពេញ​៖ ជនសង្ស័យ​ម្នាក់ និង​ថ្នាំញៀន ៦​កញ្ចប់​ត្រូវបាន​កម្លាំង​សមត្ថ​កិ​ច្ខ​ខណ្ឌមានជ័យ​ឃាត់ខ្លួន ក្រោយ​ចុះ​ល្បាត​តាម​មូលដ្ឋាន​។ ក្នុងករណី​ឃាត់ខ្លួន​ជនសង្ស័យ​នេះដែរ បាន​ធ្វើឡើង​នៅវេលា​ម៉ោង​៣​រសៀល​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៧ នៅ​ចំណុច​ខាងមុខ​វត្ត​សាមគ្គី​រង្សី តាម​បណ្ដោយ​ផ្លូវ​បេតុង ក្រុម​៣ ក្នុងភូមិ​ទ្រា​២ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​មានឈ្មោះ ស៊ុន នី​រូធ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ស្នាក់នៅ​ភូមិ​ម​ឆ្ឆារ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​។​

​ប្រតិបត្តិ​ការណ៍​នេះ ដោយមាន​ការចង្អុល​ប​ញ្ហា​ញ​ពី​លោក តេង ស៊ី​ណូ អធិការនគរបាល​ខ​ណ្ឌ​មានជ័យ ឲ្យ​មានការ​ល្បាត​ក្នុង​មូលដ្ឋាន ដើម្បី​ការពារ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ពេលនោះ កម្លាំង​នគរ​ប៉ុស្ដិ៍​ធ្វើការ​ដើរល្បាត​ក្នុង​មូលដ្ឋាន ក៏​ប្រទះឃើញ​ជនសង្ស័យ​ម្នាក់​ដែលមាន​យួរ​ថង់​ខ្មៅ​មួយ ដោយមាន​ការសង្ស័យ ក៏​ធ្វើការ​ឆែកឆេរ​ទើប​រកឃើញ​ថ្នាំញៀន​ចំនួន ៤​កញ្ចប់​ធំ និង​២​កញ្ចប់​តូច​រួមជាមួយ និង​សម្ភារៈប្រើប្រាស់​មួយចំនួន​។​

​ក្រោយពី​ឃាត់ខ្លួន​ជនសង្ស័យ​រួច សមត្ថកិច្ច​បាន​នាំ​ជនសង្ស័យ​មក​ប៉ុស្ដិ៍​រដ្ឋបាល​នគរបាល​ស្ទឹងមានជ័យ ដើម្បី​សួរនាំ​។
​បច្ចុប្បន​ជនសង្ស័យ​រួមទាំង​វត្ថុតាង ត្រូវ​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​ប៉ុស្ដិ៍នគរបាល​ស្ទឹងមានជ័យ ដើម្បី​កសាង​សុំ​ណុំ​រឿង​ចាត់​ការបន្ត​តាម​នីតិវិធី​៕ ដោយ​៖ សាវ​រក្ស​

ទីតាំងផ្សាយពាណិជ្ជកម្ម