វិធី​៤​យ៉ាង​ដែល​អាចធ្វើ​ឲ្យ​ខួរក្បាល​កូន​លូតលាស់​បានល្អ​

1479
ចែករម្លែក
  • 1
    Share

ការលូតលាស់​នៃ​ខួរក្បាល​កូន​ចែកជា​៣​ដំណាក់កាល ដោយ​ដំណាក់កាល​ទី​១​គឺ​ចាប់ពី​កូន មាន​អាយុ​៣​ខែ រហូតដល់​៦​ខែ ខួរក្បាល​កូន​លូតលាស់​បាន​ប្រហែល​ពី​៥០% ទៅ​៦០% ហើយ​ដំណាក់កាល​ទី​២​គឺ​ចាប់ពី​៦​ខែ រហូតដល់​កូន​មាន​អាយុ​៣​ឆ្នាំ ខួរក្បាល​កូន​នឹង​លូតលាស់ ប្រហែល​ពី​៨០%​ទៅ​៩០% ហើយ​ដំណាក់កាល​ចុងក្រោយ​គឺ​ចាប់ពី​៣​ឆ្នាំ​រហូតដល់​៦​ឆ្នាំ​។
​ដូចនេះ​ប្រសិនជា​អ្នក​ចង់​ឲ្យ​កូន​មាន​ខួរក្បាល​ដែល​ឆ្លាត​មួយ អ្នក​ត្រូវតែ​ធ្វើ​រឿង​មួយចំនួន​ក្នុង ដំណាក់កាល​ទាំង​៣​នេះ​។ តើ​មានរឿង​អ្វី​ខ្លះទៅ​?
1. អ្នក​ត្រូវតែ​ផ្តល់​ប្រូតេអ៊ីន និង​DHA​ដល់​កូន​ឲ្យ​បាន​គ្រប់គ្រាន់​ព្រោះ​សារធាតុ​ទាំងពីរ​ប្រភេទ​នេះ គឺជា​គន្លឹះ​សំខាន់​ក្នុងការ​ពង្រឹង​ខួរក្បាល​កូន​ឲ្យ​កាន់តែ​មាន​ភាព​ឆ្លាត​វៃ​។​

2. នៅពេលដែល​កូន​នៅក្នុង​ពោះ​អ្នក អ្នក​គឺ​ត្រូវតែ​ចាប់​ផ្តើមនិយាយ​ជាមួយ​កូន​ហើយ ដោយ​អ្នក អាច​អ​ង្អែ​រ​ពោះ​របស់​អ្នក​ហើយ​និយាយ​ជាមួយ​គេ និយាយ​រហូតដល់​គេ​ចេញពី​ពោះ​អ្នក ក៏​អ្នក ត្រូវតែ​បន្ត​និយាយ​ដែរ ព្រោះ​ធ្វើបែបនេះ​វា​អាចជួយ​ជម្រុញ​ឲ្យ​ខួរក្បាល​កូន​លូតលាស់​បានល្អ ជា​ហេតុដែល​អាចធ្វើ​ឲ្យ​គេ​ក្លាយជា​មនុស្ស​ពូកែ​ម្នាក់ ដោយសារតែ​គេ​មាន​ខួរក្បាល ដែល​ឆ្លាត​មួយ​ដែល​អ្នកផ្តល់​ឲ្យ​គេ​។​

3. ក្មេង​ដែល​គេង​មិន​គ្រប់​ក្នុង​រយៈពេល​យូរ​អាចធ្វើ​ឲ្យ​គេ​មាន​អារម្មណ៍​មិន​មូល និង​មាន​ការចង ចាំ​ខ្សោយ​។ ដូចនេះ​អ្នក​គួរតែ​ឲ្យ​កូន​ចូល​គេង​ពី​ព្រលប់​ទើប​ខួរក្បាល​កូន​អាច​លូតលាស់​បានល្អ ជាង​ក្មេង​ដទៃ​។​

4. នៅពេលដែល​អ្នក​នាំ​កូន​ចូលរួម​សកម្មភាព​ក្នុងសង្គម​ច្រើន ខួរក្បាល​កូន​នឹង​កាន់តែ​លូតលាស់ បានល្អ ដោយសារតែ​គេ​អាច​លោត ប៉ះ ចាប់ ស្ទាប ឬ​ទទួល​អ្វី​ពី​អ្នកដទៃ​។ ដូចនេះ​នៅពេលដែល គេ​បញ្ចេញ​សកម្មភាព​ផ្សេងៗ​ច្រើន គេ​នឹង​អាចមាន​ខួរក្បាល​ដ៏​ឆ្លាត​វៃ​មួយ​ជាមិនខាន​ឡើយ​៕ ដោយ​: health.com.kh


ទីតាំងផ្សាយពាណិជ្ជកម្ម