ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ភ្នំ​ក្រោម ធ្វើការ​សាងសង់​ផ្ទះ​លើដី​ដែល​គ្រប់គ្រង​ដោយ​យោធា ត្រូវបាន​យោធា​ដែលជា​ម្ចាស់​ដី​ហាមឃាត់​

1327
ចែករម្លែក

ដោយ​: បាយ័ន / សៀមរាប​: កាលពី​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០១៨​នេះ មាន​ប្រជាពលរដ្ឋ​មួយ​គ្រួសារ​ដែល​រស់នៅ​លើដី​ដែល​គ្រប់គ្រង​ដោយ​យោធា ត្រូវបាន​យោធា​ដែលជា​ម្ចាស់​ដី​ហាមឃាត់ ទោះបីជា​លោក​មេភូមិ​បាន​ចុះ​ហាមឃាត់​ចំនួន​២​លើក​រួចមកហើយ ក៏​នៅតែ​បន្ត​ការសាងសង់​ដដែល​។​

​ប្រជាពលរដ្ឋ​ដែល​សាងសង់​ផ្ទះ​លើដី​ដែល​គ្រប់គ្រង​ដោយ​យោធា​នៅមាន​ឈ្មោះ សាយ សំបូរ ភេទ​ស្រី រស់នៅ​ភូមិ​ភ្នំ​ក្រោម សង្កាត់​សៀមរាប ខេត្តសៀមរាប​។​

​ផ្ទះ​ដែល​ប្រជាពលរដ្ឋ​ឈ្មោះ សាយ សំបូរ សាងសង់​លើដី​ដែល​គ្រប់គ្រង​ដោយ​យោធា​នេះ គឺជា​ប្រភេទ​ផ្ទះ​ឈើ​សសរថ្ម ទោះបីជា​លោក​មេភូមិ​បាន​ហាមឃាត់​ចំនួន​២​លើក ក៏​ឈ្មោះ​ខាងលើនេះ នៅតែ​បន្ត​ការសាងសង់​ដដែល​។​

​លុះដល់​ព្រឹក​ថ្ងៃទី​១៤ ខែសីហា ដោយមាន​រថយន្តយោធា និង​មាន​ដឹក​កម្លាំង​កងទ័ព​ជាច្រើន​នាក់ ទៅ​ឈប់​ក្បែរ​កន្លែង​សាងសង់​ផ្ទះ​នោះ បម្រុង​រុះរើ​ឈើ​ដាក់​ឡាន ទើប​ម្ចាស់​សំណង់​មកជួប​លោក​មេភូមិ​នៅ​ស្នាក់ការ​ភូមិ ដោយ​បានទទួល​ការណែនាំ​បន្ថែម​ពី​លោក​មេភូមិ​ថា បើ​ឈ្មោះ​ខាងលើ​មិន​បញ្ឈប់​ការសាងសង់ និង​មិន​រុះរើ​ដោយ​ខ្លួនឯង​ទេនោះ ខាង​កងទ័ព​នឹង​លើក​ឈើ​ដាក់​ឡាន​ក្នុងពេល​បន្តិចទៀតនេះ​។​

​ក្រោយមក​ម្ចាស់​សំណង់​បាន​ព្រមព្រៀង​រុះរើ​សំណង់​ដោយ​ខ្លួន​។ ជា​លទ្ធផល​សំណង់​ត្រូវបាន​រុះរើ​រួចរាល់​នៅ​ព្រឹក​ថ្ងៃទី​១៤​នេះ​តែម្ដង​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម