​ស្ពាន​បេ​ឡេ​មួយកន្លែង​ត្រូវបាន​សាងសង់​ជូន​ប្រជាពលរដ្ឋ​ឆ្លងកាត់​

826
ចែករម្លែក

​ដោយៈ​បាយ័ន​/​សៀមរាបៈ បន្ទាប់ពី​ស្ពាន​នៅក្នុង​ភូមិ​វិហារ​ចិន ត្រូវបាន​ស្ថាបនា​រួច​នាពេល​កន្លងមក ក្រុមការងារ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តសៀមរាប និង​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ នៅ​ភូមិ​ពោធិ​បុស្ស សង្កាត់​ស្វាយដង្គំ​នៅ​ព្រឹក​ថ្ងៃ​១៣ ខែសីហា ឆ្នាំ​២០១៨ ។​

​លោក គឹម ប៊ុណ្ណា ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ដ​សៀមរាប បាន​បញ្ជាក់ថា ដោយបាន​ចុះ​ធ្វើការ​សហការ​ជាមួយ​ប្រជាពលរដ្ឋ​ដើម្បី​រួមគ្នា​តំឡើង​ស្ពាន​បេ​ឡេ​មួយទៀត​ដែលមាន​ប្រវែង​១៥​ម ទទឹង​៤​ម សម្រាប់​ឆ្លងកាត់​ប្រឡាយ​ពោធិ​បុស្ស ដើម្បី​ដោះស្រាយ​ការលំបាក ភាពខ្វះខាត​ក្នុងការ​ធ្វើដំណើរ​ឆ្លងកាត់​របស់​ប្រជាពលរដ្ឋ​ក្នុងភូមិ​ពោធិ​បុស្ស សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប​។

​លោក​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន បាន​បន្តថា ជាមួយនឹង​ការជួយ​សាងសង់​ស្ពាន​នេះ​ក៏មាន​កិច្ចសហការ និង​សាមគ្គីភាព​យ៉ាង​សស្រាក់សស្រាំ​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ​ភូមិ​ពោធិ​បុស្ស សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប​។

​ទន្ទឹមនឹងនេះ ប្រជាពលរដ្ឋ​ក៏បាន​ថ្លែងអំណរគុណ​ដល់​ថ្នាក់ដឹកនាំ​ខេត្ត ថ្នាក់ដឹកនាំ​មន្ទីរ និង​ក្រុមការងារ​ខេត្ត​ចុះជួយ​សង្កាត់​ស្វាយដង្គំ ដែល​តែងតែ​យកចិត្តទុកដាក់ រាល់​ការលំបាក និង​ការខ្វះខាត​របស់​បងប្អូន​ប្រជាពលរដ្ឋ ទូទាំង​ខេត្ត ក៏ដូចជា​ភូមិ​ពោធិ​បុស្ស​សង្កាត់​ស្វាយដង្គំ​ផងដែរ​៕S/

រូបភាពៈ ស្ពាន​បេ​ឡេ​មួយកន្លែង​ត្រូវបាន​សាងសង់ ជូន​ប្រជាពលរដ្ឋ​ឆ្លងកាត់​ប្រឡាយ​ពោធិ​បុស្ស សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប​៕​បាយ័ន​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ