​ថ្ងៃស្អែក​សម្តេច​តេ​ជោ ហ៊ុន សែន បន្ត​ជួប​សំណេះសំណាល​ជាមួយ​កម្មករ និយោជិត​ជាង ១,៥​ម៉ឺន​នាក់​នៅ​រាជ​ធា​នៅ​ភ្នំពេញ

965
ចែករម្លែក

​ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃទី​១៥ ខែសីហា​ស្អែក​នេះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​នឹង​បន្ត​ចុះ​ជួប​សំណេះសំណាល ជាមួយ​កម្មករ និយោជិត ប្រមាណ ១៥.៣៦៨ នាក់​មកពី​រោងចក្រ​សហគ្រាស​ចំនួន​១៧ នៅក្នុង​រាជធានី​ភ្នំពេញ ដែល​ប្រារព្ធ​ធ្វើឡើង​នៅ​ភូមិ​អន្លង់ ក្ងាន សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។
​ ​
​ ​ប្រភពពី​ក្រសួង​ការងារ និង បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ឲ្យ​ដឹងថា រោងចក្រ សហគ្រាស​ទាំង ១៧ មកពី​ខណ្ឌ​ឬ​ស្សី​កែវ​ចំនួន ៩ រោងចក្រ មាន​កម្មករ និយោជិត​ចំនួន ៨.២៩៨ នាក់​,​ខណ្ឌ​ជ្រោយចង្វា​ចំនួន ៣ មាន​កម្មករ និយោជិត​ចំនួន ៥.០១៦ នាក់​,​ខណ្ឌ​ព្រែក​ព្នៅ ចំនួន ៤ មាន​កម្មករ និយោជិត​ចំនួន ១.០៤៤ នាក់ និង ខណ្ឌ​ពោធិ​សែន​ជ័យ​ចំនួន ១ មាន​កម្មករ និយោជិត ១.០១០ នាក់​។ រោងចក្រ​សហគ្រាស​ទាំង ១៧ មាន​អ្នក​វិ​និ យោគ​មកពី​ប្រទេស​ចិន​ចំនួន​១២ ,​កូរ៉េ​ចំនួន ១ ,​ម៉ាឡេស៊ី​ចំនួន ២ និង ខ្មែរ​ចំនួន ២ ។ ក្នុង​នៅ​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​ចំនួន ១២​ផលិត​ស្បែក ជើង​ចំនួន ២ ,​តម្បាញ​ចំនួន ១ ,​ផលិត​ស្រោមដៃ​ចំនួន ១ និង បោកគក់​ចំនួន​១ ។ ផលិតផល​ដែល​ផលិត​ក្នុង​រោងចក្រ​សហគ្រាស​ទាំងអស់​នេះ​ត្រូវបាន​នាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ និង ផ្គត់ផ្គង់​ទីផ្សារ​ក្នុងប្រទេស​។​

​ ​មកដល់​បច្ចុប្បន្ន​រាជធានី​ភ្នំពេញ​មាន​រោងចក្រ សហគ្រាស និង គ្រឹះស្ថាន​ចំនួន ៤.៤៥៣ មាន​កម្មករ និយោជិត ៧៧២.៨៦៣ នាក់​ដែលជា​មាន​ប្រាក់ ឈ្នួល​សរុប​ជាង ១.៨៥៥ លាន​ដុល្លារ​ក្នុង​មួយឆ្នាំ ។ ក្នុងនោះ​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ និង ផលិត​ស្បែក​ជើងមាន​ចំនួន ៦៣៦ មាន​កម្មករនិយោជិត​ចំនួន ៤០៨.២៣៤ នាក់ ដែលមាន​ប្រាក់​ឈ្នួល​សរុប​ជិត ៩៨០ លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​។​

​គិត​ចាប់តាំងពី​ថ្ងៃទី​២០​ខែសីហា​ឆ្នាំ​២០១៧​រហូតដល់​ថ្ងៃទី ១៥ ខែសីហា​ឆ្នាំ​២០១៨ នេះ​សម្តេច​តេ​ជោ ហ៊ុន សែន ជួប​កម្មករ និយោជិត សរុប ៥៣ លើក​ហើយ​មាន​កម្មករ កម្មការិនី​សរុប ៧៣៤.០៣៧​នាក់ បាន​ជួប​សំណេះសំណាល​ដោយផ្ទាល់ ។
​ ​
​ ​តាមរយៈ​ជំនួប​ជា​បន្តបន្ទាប់​នេះ​បានធ្វើ​ឲ្យ​បរិយាកាស​ការងារ​នៅតាម​រោងចក្រ សហគ្រាស​មាន​ភាពល្អប្រសើ​រប​ញ្ហា និង​កង្វល់​ជាច្រើន របស់​កម្មករ កម្មការិនី ត្រូវបាន​ដោះស្រាយ​ជា​បន្តបន្ទាប់​ហើយ​អត្ថប្រយោជន៍​ជាច្រើន​ត្រូវបាន​ផ្តល់ជូន​កម្មករ ៕​BR

សម្តេចតេជោ ហ៊ុន សែន ជួបកម្មករ និយោជិត នៅខេត្តកំពង់ស្ពឺកាលពីសប្តាហ៍មុន ៕

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ