តារាចម្រៀង​កញ្ញា ប៊េ​ប៊ី បញ្ចេញ​មួយ​បទ​ធ្វើ​ឲ្យ​អ្នក​ស្តាប់​ទប់​អារម្មណ៍​មិនបាន​

1275
ចែករម្លែក

ដោយ​: បញ្ញា​សាស្ត្រ / ភ្នំពេញ​: បទ​ចម្រៀង​មួយ​បទ​ដែល​កំពុងតែ​ចាក់​ដោត​អារម្មណ៍​អ្នក​ស្តាប់ ដោយសារតែ​សំលេង​រ៉េ​ប​តាម​ចង្វាក់ភ្លេង យ៉ាង​ពិ​រោះ​រណ្តំ​ចិត្ត​នោះ គឺ​បទ​ចម្រៀង​ដែលមាន​ចំណងជើង​ថា «​អំណាច​ទឹកប្រាក់​» ដែល​បកស្រាយ​ដោយ​កញ្ញា ប៊េ​ប៊ី ដែល​កំពុង​តែមាន​អ្នក​ចុច​ស្តាប់​យ៉ាងច្រើន តាម​ប្រព័ន្ធ​យូ​ធូប​។

​ដោយសារតែ​ការបកស្រាយ​មាន​ភាព​ទាក់ទាញ កញ្ញា ប៊េ​ប៊ី បាន​បញ្ចេញ​សូរសៀង​ច្បាស់ៗ តាមរយៈ​បទ​រ៉េ​ប ប្រភេទ Original Song «​អំណាច​ទឹកប្រាក់​» ធ្វើ​ឲ្យ​អ្នក​ស្តាប់​ហើយ​មាន​អារម្មណ៍ កោតសរសើ​មិន​ដាច់​ពី​មាត់​។

​អ្នក​ស្នេហា​វិស័យ​បទ​ចម្រៀង​រ៉េ​ប​ច្រើន​នាក់ បាន​សរសើរ​មិន​ដាច់​ពី​មាត់​ជាមួយនឹង​សមត្ថភាព​របស់​នាង ដែល​ក្រៅពី​អាច​បកស្រាយ​បទ​ចម្រៀង​បែប​មនោសញ្ចេតនា និង​បទ​ប្រភេទ​ញាក់ៗ​បានល្អ ហើយ​ស្រាប់តែ​នាង​អាច​បកស្រាយ​បទ​ចម្រៀង​ប្រភេទ​រ៉េ​ប​មួយ​បទ​នេះ​បាន​ទៀត​។ មកទល់​ម៉ោង​នេះ បទ​ចម្រៀង​«​អំណាច​លុយ​»​របស់​នាង កន្ត្រាក់​បាន​អ្នក​ស្ដាប់​បាន​ច្រើន​មិនធម្មតា ដោយសារតែ​អត្ថន័យ​របស់​បទ​នេះ ក៏ត្រូវ​ចិត្ត​មនុស្ស​ភាគច្រើន ហើយ​ជា​បទ​បើកឆាក​ដែល​នាង​បកស្រាយ​ប្រភេទ​រ៉េ​ប ចាប់តាំងពី​នាង​វិវត្តន៍​បាន​ក្លាយជា​តារាចម្រៀង​យុវវ័យ​។

​កញ្ញា ប៊េ​ប៊ី បាន​អះអាងថា នាង​មាន​អារម្មណ៍​រំភើបចិត្ត​យ៉ាងខ្លាំង ដែល​បទ​ចម្រៀង​មួយ​បទ​នេះ ទើប​បង្ហោះ​បាន​ប៉ុន្មាន​ម៉ោង​កាលពី​ថ្ងៃទី​១៤ សីហា ប៉ុណ្ណោះ តែ​អ្នក​ចូល​ទស្សនា​កើន​ដល់​រាប់ម៉ឺន​នាក់ ក្នុងពេលដែល​នាង​ក៏​ប្រកាសថា​ខ្លួន​គ្រាន់តែ​ចេញ​បទ​ចម្រៀង​ប្រភេទ​រ៉េ​ប​នេះ ដើម្បី​ស្ទាបស្ទង់​សមត្ថភាព​។ នាង​ថា​មួយ​បទ​នេះ​ធ្វើ​ឲ្យ​នាង​កាន់​តែមាន​កម្លាំងចិត្ត​ក្នុងការ​បញ្ចេញ​បទ​ថ្មី ដោយ​នាង​ក៏​គម្រោង​នឹង​ផលិត​បទ​រ៉េ​បៗ​អោយ​ប្លែក​ត្រចៀក​បែបនេះ ដើម្បី​វាយលុក​ទីផ្សារ​ជា​បន្តបន្ទាប់​ផងដែរ​។ ក្នុងនោះ​នាង​បានប្រកាសថា​ខ្លួន​បាន​ត្រៀម​រួចហើយ នូវ​ការផលិត​MV បទ​«​អំណាច​លុយ​» អោយ​កាន់តែ​ធ្វើអោយ​បទ​នេះ​ផ្ទុះ​ខ្លាំង​ក្នុង​ស្រទាប់​យុវវ័យ ខណៈដែល​ស្ទីល​ដែល​នាង​រំលេច​ក្នុង MV ក៏​នាង​ត្រៀម​ធ្វើអោយ​ប្លែក​ខុស​ពីបទ​ចម្រៀង​មុនៗ​៕ ល​/សរន

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ