អ្នកប្រើប្រាស់​ផ្លូវ​លេខ​២១​នៅ​ខេត្តតាកែវ​មានសំណាង​ធំ​

1261
ចែករម្លែក
  • 97
    Shares

​ដោយៈ​តារា​រិ​ទ្ធ​,ឆាយានាថ/​ភ្នំពេញៈ​សម្ដេច​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​កម្ពុជា បញ្ឈប់​មិន​ឲ្យ​យកប្រាក់​តាម​ផ្លូវ​វាង​ក្រុង (​លេខ​២១) ក្រុង​ដូន​កែវ ខេត្តតាកែវ​។​ការសម្រេច​នេះ​បន្ទាប់ពី​ទទួលបាន​នូវ​សំណូមពរ​ពី​បងប្អូន​ប្រជាពលរដ្ឋ​,​អាជីវករ​និង​ម្ចាស់​យានយន្ដ​ដឹកទំនិញ​គ្រប់​ប្រភេទ​នៅ​ខេត្តតាកែវ​ស្នើសុំ​សម្តេច​កុំ​ឲ្យ​យក​លុយ​ថ្លៃ​ឆ្លងកាត់​ផ្លូវ​លេខ​២១ ដែល​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​២ ខាងលិច មន្ទីរ​សុខាភិបាល​មកទល់នឹង​ផ្លូវ​លេខ​១២៥​ក ឬ​ហៅថា​ផ្លូវ​វាង​ក្រុង​។​

​ទិដ្ឋភាព​ផ្លូវ​លេខ​២១​នៅ​ខេត្តតាកែវ​(​រូបថត​ផេ​ក​សម្តេច​ហ៊ុនសែន​)​

​ក្នុង​ផេ​ក​ផ្លូវការ​របស់​សម្តេច​តេ​ជោ​នៅ​ថ្ងៃទី​១៤​ខែសីហា​នេះ​បានបញ្ជាក់​ថាស​ម្តេច​បាន​សម្រេច​ផ្ដល់ជូន​បងប្អូន​ប្រជាពលរដ្ឋ​ប្រើប្រាស់​ផ្លូវ​ខាងលើ​ដោយ​មិន​យកប្រាក់​ជា​រៀងរហូត ចាប់ ពី​ម៉ោង ១២ អ​ធ្រា​ត្រ​យប់​ថ្ងៃទី​១៤ ខែសីហា យប់​នេះ​តទៅ​។​

​ប្រជាពលរដ្ឋ​ដែល​ប្រើប្រាស់​ផ្លូវ​នេះ​បាន​សម្តែង​នូវ​ក្តី​ត្រេកអរ​ក្រៃលែង​ចំពោះ​ប្រមុខ​រាជរដ្ឋាភិបាល​គឺ​សម្តេច​តេ​ជោ ហ៊ុន សែន តែងតែ​នៅ​រួមសុខ​រួម​រួមទុក្ខ​ជាមួយ​ប្រជាពលរដ្ឋ គ្រប់​ស្ថានការណ៍​ទាំងអស់ ។​

​សម្តេច​តេ​ជោ​បានសរសេរថា​សេចក្តីសុខ​របស់​ពលរ​ដ្ឋ​គឺជា​សេចក្តីសុខ​របស់​សម្តេច​ផ្ទាល់​។​នេះ​គឺជា​កាដូ​ថ្មី​ជូន​បងប្អូន​អ្នក​ខេត្តតាកែវ​ក៏​ដូច ជា​សម្រាប់​បងប្អូន​ដែល​ធ្វើដំណើរ​ឆ្លងកាត់​ទីនេះ​។​ចាប់ពី​ម៉ោង ១២ យប់​នេះ​តទៅ គឺ​បងប្អូន​ប្រជាពលរដ្ឋ​ធ្វើដំណើរ ដោយ​មិនត្រូវ​បង់ប្រាក់​ថ្លៃ ឆ្លងកាត់​តាមផ្លូវ​នេះ​ទៀតឡើយ (Free)​។ អរគុណ​បងប្អូន​ប្រជាពលរដ្ឋ ដែល​បាន​បោះឆ្នោត​គាំទ្រ​គណបក្ស ប្រជាជន​លេខ​២០៕សរន

​ទិដ្ឋភាព​ផ្លូវ​លេខ​២១​នៅ​ខេត្តតាកែវ​(​រូបថត​ផេ​ក​សម្តេច​ហ៊ុនសែន​)​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ