អាស្រម​លោកតា​គង់ យាយ​ដើ​ង ទីសក្ការៈ​បូជា នឹ​ង​ចាប់ផ្តើម​សាងសង់​ពង្រីក​ថ្មី​នៅពេល​ឆាប់ៗ​ខាងមុខនេះ​

877
ចែករម្លែក

ដោយ : វ៉ៃកូ/ ​ខេត្តស្វាយរៀង : ​លោក ម៉ែន វិបុល អភិបាល ខេត្តស្វាយរៀង​នៅ​​ព្រឹកថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៨​នេះ បាន​អញ្ជើញ​ចុះ​ពិនិត្យ​ទីតាំង​សាងសង់​ទីសក្ការៈ​បូជា (​លោកតា​គង់ យាយ​ដើ​ង​)​ស្ថិតនៅ ខាងកើត​មន្ទីរ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ខេត្តស្វាយរៀង ក្នុងភូមិ​មេភ្លើង សង្កាត់​ស្វាយរៀង ក្រុង​ស្វាយរៀង ខេត្តស្វាយរៀង​។ ពិ​​ធី​ក៏​នេះ​មានការ​និមន្ត​និង​អញ្ជើញ​ចូលរួម​ផងដែរ ​ពី​សំណាក់​ព្រះគ្រូ​ចៅអធិការ​វត្ត​គយ​ត្របែក លោក អ៊ុយ ថន សមាជិក​ក្រុមប្រឹក្សា​ខេត្តស្វាយរៀង និង​ក្រុមការងារ រួមទាំង​ក្រុម​ជាង​បាន​អញ្ជើញ​ចុះ​ពិនិត្យ​ទីតាំង​សាងសង់់​ទី​ សក្ការៈបូជា (​លោកតា​គង់ យាយ​ដើ​ង​) ។​

​សូមបញ្ជាក់​ផងដែរ​ថា កន្លងមក​នៅ​ខេត្តស្វាយរៀង​ពេល​មាន​ពិធី​បុណ្យជាតិ ឫ​ពិធី​សំខាន់ៗ​ផ្សេងៗ​ក្នុង​ខេត្ត ដូចជា បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ (​សង្ក្រាន្ត​ស្វាយរៀង​) បុណ្យ​ភ្ជុំបិណ្ឌ បុណ្យ​អ៊ុ​ទូក​នៅ​ទន្លេ​វ៉ៃ​គោ​ទំនប់​តា​ណេង ពិសេស​ព្រះរាជ​ពិធីបុណ្យ​ច្រត់ព្រះនង្គ័ល​ឆ្នាំ​២០១៨ ដែល​បាន​ប្រព្រឹត្តទៅ​នៅលើ​ទឹកដី​ខេត្តស្វាយរៀង​…​ជាដើម ថ្នាក់ដឹកនាំ​ខេត្ត រួមទាំង​មន្ត្រីរាជការ​ក្នុង​ខេត្ត តែងតែបាន​អញ្ជើញ​មក​ធ្វើ​ពិធីបួងសួង​សុំ​សេចក្ដីសុខ​ចម្រើន​សម្រាប់​ការរៀបចំ​ពិធី​ទាំងនោះ​។ ហើយ​មិនតែប៉ុណ្ណោះ​បងប្អូន​ប្រជាពលរដ្ឋ​ដែលមាន​ជំនឿ​ក៏​តែងតែ អញ្ជើញ​ចូល​អុច​ធូប​បួងសួង​សុំ​សេចក្តីសុខ​សប្បាយ​ពី​លោកតា​គង់ យាយ​ដើ​ង​នៅទីនេះ​ផងដែរ ៕​B

ទីតាំងផ្សាយពាណិជ្ជកម្ម