​ប្រគល់​អណ្តូងស្នប់​អា​ហ្វ្រី​ដេ​ស៍​ពីរ​កន្លែង​ជូន​សហគមន៍​ស្រុក​សូទ្រនិគម

1063
ចែករម្លែក

​ដោយ​:​អង្គរតូច​/​សៀមរាបៈ​លោកស្រី គួ​យ ណា​លីន ឃឹម ប៊ុន​សុង អនុប្រធាន​គណៈកម្មាធិកា​រ​សាខា​កាកបាទក្រហមកម្ពុជា​តិ​ខេត្ត កាលពី​ព្រឹក​ថ្ងៃទី​១៤​ខែសីហា​ឆ្នាំ ២០១៨ បានប្រគល់​អណ្តូងស្នប់​ចំនួន​ពីរ​ដល់​សហគមន៍​ឃុំ​ខ្ចាស់​នៃ​ស្រុក​សូទ្រនិគម​។​ការប្រគល់​អណ្តូងស្នប់​នោះ ក៏មាន​ការស្វាគមន៍រ​ប​ស់លោក ម៉ក់ ប្រុស អភិបាលស្រុក​សូទ្រនិគម​។​

​លោកស្រី​គួ​យ ណា​លីន បាន​គូសបញ្ជាក់ថា​នៅតាម​បណ្តា​ភូមិ​មួយចំនួន កំពុង​ប្រឈម​នឹង​ការខ្វះខាត​ទឹកស្អាត​ប្រើប្រាស់​។ កន្លងមក ប្រជាពលរដ្ឋ​ទាំងនោះ​បាន​ប្រើប្រាស់​ទឹក​ដែល​គ្មាន​អនាម័យ ដូចជា​អណ្តូង​ដៃ​តូចៗ ទឹកស្រះ ទឹកអូរ​ជាដើម ។ នេះ​ជា​អណ្ដូងទឹក​ស្អា​តទី ២៦ និង​២៧ របស់​សាខា​កាកបាទក្រហម​ខេត្ត​ហើយក៏​ជា​អណ្ដូងទឹក​ស្អាត​អា​ហ្វ្រី​ដេ​ស៍​ទី ៥ និង​ទី​៦ ដែល​បានផ្តល់​ដល់​ប្រជាពលរដ្ឋ ក្នុង​សហគមន៍ ប្រើប្រាស់​ទាំង​រដូវប្រាំង និង វស្សា ដោយ​គ្មាន​ការព្រួយបារម្ភ​ដូច​មុន​។

​ក្រោយពេល​ប្រគល់​អណ្តូងស្នប់ លោកស្រី គួ​យ ណា​លីន ឃឹម ប៊ុន​សុង ក៏បាន​សំណេះ សំ​ណា​ល ព្រមទាំង​បាន​ពាំនាំ នូវ​ប្រសាសន៍​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពីស​ម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែល​តែងតែ​យកចិត្តទុកដាក់​គិតគូរ​ចំពោះ​ប្រជាពលរដ្ឋ​គ្រប់រូប​។ ដែល​សម្តេច​មិន​ប្រកាន់វណ្ណៈ ពណ៌​សម្បុរ ជំនឿ​សាសនា ឬ​និន្នាការ​នយោបាយ​ណាមួយ​នោះ​។

​លោកស្រី​បញ្ជាក់ថា បញ្ហា​ទឹកស្អាត ក៏​ជា​កត្តា​ដ៏​ចាំបាច់​សម្រាប់​មនុស្សជាតិ​យើង​គ្រប់រូប ក្នុង​ការរស់នៅ​ប្រចាំថ្ងៃ​។ អណ្តូងទឹក​ទាំងពីរ​នេះ ក៏​ជា​សម​ទ្ធិ​ផល​ថ្មី​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ភូមិ ថ្លា​ត និង ភូមិ​ថ្មី ដែលជា​ការជួយឧបត្ថម្ភ​របស់​សប្បុរសជន​នៃ​ប្រទេស​ចិន​។
ក្នុងនោះដែរ​លោកស្រី​ក៏បាន​នាំយក​អំណោយ​មួយចំនួន ចែកជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​បាន​ចូល រួម​ក្នុង​ពិធី​ប្រគល់​អណ្តូង​នេះ ដោយ​ម្នាក់ៗ​ទទួលបាន សារុង​១ និង​ថវិកា​១​ម៉ឺន​រៀល​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម