​ភី​ធី​ស៊ី​កុំព្យូទ័រ​សហការ​ជាមួយ ឡេ​ណូ​វូ​ដើម្បី​បង្កើន​ការលក់​លើ​ទីផ្សារ​កម្ពុជា​ ​

1186
ចែករម្លែក

​ដោយៈ​ដេប៉ូ​/​ភ្នំពេញៈ​បន្ទាប់ពី​មើលឃើញ​ទីផ្សារ​កុំព្យូទ័រ​កំពុងមាន​តម្រូវការ​ខ្ពស់​ទាំង​ក្នុងចំណោម សិស្ស និស្សិត​និង​ពិសេស បណ្តា​ស្ថាប័នរដ្ឋ ក្រុមហ៊ុន​ឯកជន​នានា​នោះ​ក្រុមហ៊ុន​ភី​ធី​ស៊ី​កុំព្យូទ័រ​ជាមួយ​ក្រុមហ៊ុន​ឡេ​ណូ​វូ​(Lenovo)​សហការ​ជា មួយ​គ្នា​ឡើង ដើម្បី​ពង្រីក​លើ​ទីផ្សារ​នៅ​កម្ពុជា​។​

លោកស្រី តាំង វួ​ច​ឡាយ អគ្គនាយិកា​រង​ក្រុមហ៊ុន​ភី​ធី​ស៊ី​កុំព្យូទ័រ​ខូ​អិ​ល​ធី​និង​លោក Joe Ng ប្រធាន ផ្នែក​លក់​ផលិតផល Lenovo​ក្នុង​កិច្ចសហការ​ជាមួយគ្នា ដើម្បី​បង្កើន​ការលក់​កុំព្យូទ័រ​លើ​ទីផ្សារ កម្ពុជា (​រូប​៖​ដេប៉ូ​)

​បញ្ជាក់​ក្នុង​សិក្ខាសាលា​ស្តីអំពី “Transforming the FutureWorkspace”​នា​សណ្ឋាន​គារ​ភ្នំពេញ លោក Joe Ng​ប្រធាន​ផ្នែក​លក់​ផលិតផល​LenovoSMB​ប្រចាំ​ប្រទេស​តំបន់​កណ្តាល​អាស៊ី​ប៉ា​ស៊ី​ភិ​ច​បាន ឱ្យដឹងថា បើ​គេ​មើល​ពី​ទីផ្សារ​ផ្នែក​កុំព្យូទ័រ​កម្ពុ​ជាប​ច្វុ​ប្បន្ន​កំពុងមាន​សក្តានុពល​ខ្លាំងក្លា​ក្នុង​ស្រទាប់​យុវជន​កម្ពុជា​។​

​លោក​បាន​បន្ត​ឱ្យដឹងថា​“​នៅ​កម្ពុជា​មានការ​រីកចម្រើន​យ៉ាងខ្លាំង​ក្លា​លើ​វិស័យសេដ្ឋកិច្ច​ពិសេស​លើ​វិស័យ​សំណង់ និង​អចលនទ្រព្យ​ហេតុនេះ​តម្រូវការ​ជាមួយ​បច្ចេកវិទ្យា​ទំនើប​វៃឆ្លាត​រួមផ្សំ​ជា​រឿង​សំខាន់​មិនអាច ខ្វះ​បាន ឡើយ​។​ដោយ​មើលឃើញ​លើ​ទីផ្សារ​តម្រូវការ​ចាំបាច់​នេះហើយ​ទើប Lenovo ចូលខ្លួន​មក​ដើម្បី​បម្រើ​លើ​វិស័យ នេះ​នៅ​កម្ពុជា​”​។​

​បញ្ជាក់​ក្នុង​ពិធី​នេះដែរ​លោកស្រី តាំង វួ​ច​ឡាយ អគ្គនាយិកា​រង​ក្រុមហ៊ុន​ភី​ធី​ស៊ី​កុំព្យូទ័រ​ខូ​អិ​ល​ធី​ឌី​បាន ឱ្យដឹងថា​ការរៀបចំ​អង្គសិក្ខាសាលា​នេះ​ឡើង​ក្នុង​គោលបំណង​សំខាន់​ដើម្បី​ផ្តល់នូវ​ចំណេះ ដឹង​ផ្នែក​ព័​ត៌ មាន​វិទ្យា របៀប​ប្រើប្រាស់​និង​គុណ​តម្លៃ​របស់​ផលិតផល​ថ្មី Lenovo Commercial ។​វា​ជា​បច្ចេកវិទ្យា​ជំនាន់​ថ្មី​ចុងក្រោយ របស់​ក្រុមហ៊ុន Lenovo ដែលមាន​គុណភាព​ខ្ពស់ និង​មាន​សមត្ថភាព​វៃឆ្លាត​ហួស​ពី​ការ​គិតទុក ហើយ​ដែល កំពុង​ចរាចរណ៍​លើ​ទីផ្សារ​ក្នុងប្រទេស​កម្ពុជា​។​

​លោកស្រី​បន្ថែមថា​បច្ចុប្បន្ន​បើ​គេ​ក្រឡេកមើល​ទីផ្សារ​វិញ​ឃើញថា​តម្រូវការ​កុំព្យូទ័រ​និង​បច្ចេកវិទ្យា​ទំនើបៗ​នោះ​ទាំង​សិស្សានុសិស្ស​និស្សិត​និង​ស្ថាប័នរដ្ឋ​,​ក្រុមហ៊ុន​ឯកជន​,​ស្ថានទូត​,​អង្គការ​,​អ្នកទិញ​លក់​បន្ត​និង​អតិថិជន​ប្រើប្រាស់​តាម​ផ្ទះ​មាន​កំណើន​ឡើង​គួរកត់សម្គាល់​។​

​លោកស្រី​បញ្ជាក់ថា​ក្រុមហ៊ុន ភី ធី ស៊ី គឺជា​ក្រុមហ៊ុន​ធំជាងគេ ក្នុងការ​ផ្គត់ផ្គង់​សម្ភារៈ​បច្ចេកវិទ្យា ព័ត៌មានវិទ្យា និង​សេវាកម្ម បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​ចាប់តាំងពី​ឆ្នាំ ១៩៩៦ មកម្ល៉េះ ។​

​គួរ​បញ្ជាក់ថា​ក្រុមហ៊ុន ភី ធី ស៊ី កុំព្យូទ័រ មាន​សាខា​ចំនួន ៥​កន្លែង គឺ ទីតាំង​ទីមួយ ទីស្នាក់ការ ការិយាល័យ​កណ្តាល អគារ​កាច់ជ្រុង ទល់មុខ​ផ្សារ​ទំនើប​សូរិយា ទីតាំង​ទី​ពីរ សាខា​មហាវិថី​ព្រះមុនីវង្ស ទីតាំង​ទី​បី សាខា​ខាងជើង​ផ្សារ​ធំថ្មី ទីតាំង​ទី​បួន សាខា​ខេត្តបាត់ដំបង និង ទី​តាំងទី​ប្រាំ សាខា​ខេត្តសៀមរាប​៕​សរន​

ទីតាំងផ្សាយពាណិជ្ជកម្ម