​២០១៩​ផ្លូវ​ក្រាល​កៅស៊ូ​តាម​បណ្តោយ​ទន្លេមេគង្គ​ខេត្តកំពង់ចាម​នឹង​ត​ភ្ជាប់​ខេត្តកណ្តាល​

1295
ចែករម្លែក

​ដោយ​:​គង់​ហេង​/​កំពង់ចាម​:​ដំណឹង​គួរ​ឲ្យ​រីករាយ សម្រាប់​អ្នកដំណើរ​ទាំងអស់​ឆ្នាំ ២០១៩ ខាងមុខនេះ​ផ្លូវ​ក្រាល​កៅស៊ូ​ប្រវែង​ជាង ៦០ គីឡូម៉ែត្រ​តាម​បណ្តោយ​ទន្លេមេគង្គ​ខេត្តកំពង់ចាម នឹង​ស្ថាបនា​ហើយ​រួចរាល់​គឺ​អ្នកដំណើរ​អាច​ឆ្លង​មកកាន់​ផ្លូវជាតិ​លេខ ៦ អា ចំណុច​រកា​កោង ខេត្តកណ្តាល​ដោយ​សុវត្ថិភាព​។​
​ ​
​លោក សុខ ស្រ៊ុន ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជ​ញ្ជួ​ន​ខេត្តកំពង់ចាម​ឲ្យ​ដឹង​នៅ​ថ្ងៃទី ១៤ ខែសីហា​ឆ្នាំ​២០១៨​នេះ​ថា ខណ​:​នេះ​យើង​បាន​ជួសជុល​បន្ទាន់ ដោយ​ប្រើប្រាស់​ថ្ម​ចាក់​ឈូស​លុប​ជង្ហុក​បាន​ប្រវែង​ជិត ៦​គីឡូម៉ែត្រ ត​ភ្ជាប់​ជាមួយ​ផ្លូវ​ក្រាល​ក្រួស​ក្រហម​ប្រវែង ១០ គីឡូម៉ែត្រ​ដែល​ខាង​នាយកដ្ឋាន​វិស្វកម្ម របស់​ក្រសួងការពារជាតិ​បាន​សង់​ហើយ​នោះ​។ ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ របស់​ប្រជាពលរដ្ឋ​នា​រដូវ​ទឹកជំនន់​នេះ​។​
​ ​
​លោក​ប្រធាន​មន្ទីរ​បាន​ឲ្យ​ដឹង​ទៀតថា ផ្លូវ​ទាំងពីរ​កន្លែង​ដែល ខាង​លោក​កំពុង​ជួស​ជុស និង​ខាង​ក្រសួងការពារជាតិ​បាន​សាងសង់​ជា​ក្រួស​ក្រហម​រួចហើយនោះ គឺ​នឹង​ក្រាល​កៅស៊ូ​ត​ភ្ជាប់​គ្នា​ប្រវែង​សរុប​ពី​ក្រុង​កំពង់ចាម ទល់​គ្នា​ខេត្តកណ្តាល​ប្រវែង​ជាង ៦០ គីឡូម៉ែត្រ ជា​ផ្លូវ​ខេត្ត​លេខ ២៧០​។ ផ្លូវ​មួយ​ខ្សែ​នេះ​ស្ថិតក្នុង​ផ្លូវ​ខេត្ត និង​ផ្លូវជាតិ​សរុប​ប្រវែង ៣០០ គីឡូម៉ែត្រ​របស់​ខេត្តកំពង់ចាម​។​
​ ​
​លោក មឿ​ន ផា អភិបាលស្រុក​កងមាស​បាន​ឲ្យ​ដឹងថា ក្រោយពី​ខាង​មន្ទីរ​សាធារណការ និង​ដឹក​ជ​ញ្ជួ​ន​ខេត្តកំពង់ចាម និង​ខាង​ក្រសួងការពារជាតិ បាន​ជួសជុល និង​សង់​ផ្លូវ​ជា​ក្រួស​ក្រហម​នេះ គឺ​រថយន្តឈ្នួល​ក្នុងស្រុក​នេះ​ទាំងអស់ បាននាំគ្នា​ងាក​មក​ធ្វើដំណើរ​តាមផ្លូវ​លេខ ២៧០ នេះ​ទាំងអស់​ឆ្ពោះទៅ​ផ្លូវជាតិ​លេខ ៦ អា​ចំណុច​រកា​កោង ខេត្តកណ្តាល​ហើយ ទៅកាន់​រាជធានី​ភ្នំពេញ​តែម្តង​។ ដោយ​លែង​ទៅតាម​ផ្លូវ​វាង​ផ្លូវជាតិ​លេខ ៧ ស្រុក​ព្រៃឈរ ផ្លូវជាតិ​លេខ ៦ ស្រុក​ជើងព្រៃ និង​ស្រុក​បាធាយ​តទៅ​ហើយ​។​
​ ​
​លោក​អភិបាលស្រុក​បាន​ឲ្យ​ដឹង​ទៀតថា បញ្ហា​នេះ​ដោយ សារ​ការធ្វើដំណើរ​តាមផ្លូវ​លេខ ២៧០ នេះ ទោះជា​នៅ​មិនទាន់​ក្រាល​កៅស៊ូ​បាន ១០០ ភាគរយ​មែន តែ​បាន​កាត់បន្ថយ​ចម្ងាយ​ផ្លូវ​ប្រហែល​ជាង ៧០ គីឡូម៉ែត្រ និង​ចំណេញ​ពេលវេលា​ទៀតផង​ដល់​ការធ្វើដំណើរ​។

ប៉ុន្តែ​សូម​បងប្អូន​ជា​អ្នកដំណើរ​លើផ្លូវ​លេខ ២៧០​ទាំងអស់ មានការ​ប្រុងប្រយ័ត្ន​ខ្ពស់បំផុត​។ ដោយសារ​ផ្លូវ​មួយ​នេះ​មាន​លក្ខណ​:​បត់បែន ពិសេស​គឺ​សម្បូរ​ផ្លូវ​កន្ទុយ​អន្ទង់​ច្រើន​កន្លែង​៕S/

​២០១៩​ផ្លូវ​ក្រាល​កៅស៊ូ​តាម​បណ្តោយ​ទន្លេមេគង្គ​ខេត្តកំពង់ចាម​នឹង​ត​ភ្ជាប់​ខេត្តកណ្តាល​


​ ​

ទីតាំងផ្សាយពាណិជ្ជកម្ម