​រកឃើញ​កន្លែង​កែច្នៃ​អាគុយ​ចាស់ៗ​មាន​សារ​ធាតុគីមី​មេ​អាស៊ីដ​នៅ​ស្រុក​ស្វាយចេក​

1295
ចែករម្លែក

​ដោយៈ​ភ្នំ​ស្វាយ​/​បន្ទាយ​មាន​ជ័​យៈ​គេ​ទើប​រកឃើញ​សិប្បកម្ម​កែច្នៃ​ស្ល​អាគុយ​ចាស់ ចម្រាញ់​យក​សំណ​ដែលមាន​សារធាតុ​គីមី​មេ​អាស៊ីដ អាច​បង្ក​គ្រោះថ្នាក់​សុខភាព​ធ្ងន់ធ្ងរ​។​

ទីតាំង​រោង​សិប្បកម្ម​ស្ល​រំលាយ​អាគុយ​ចាស់ៗ មាន​សារធាតុ​មេ​អាស៊ីដ​ស៊ុ​ល​ហ្វ​រិច​បំ​ភាយ​ដ៏​គ្រោះថ្នាក់​សុខភាព​នោះ បាន​លួចលាក់​ធ្វើឡើង​នៅ​ដីព្រៃ​របោះ​ជាយដែន​កម្ពុជា ថៃ​ក្នុងភូមិ​សាស្ត្រ​ឃុំ​ស្លក្រាម​ស្រុក​ស្វាយចេក កៀក​នឹង​ព្រំប្រទល់​ឃុំ​អូរ​បី​ជាន់ស្រុក​អូ​រេ​ជ្រៅ​ខេត្តបន្ទាយមានជ័យ ។​វា​បង្កើតឡើង​ច្រើន​ឆ្នាំ​ហើយ ។​

​ប្រភព​ព័​ត័​មាន​ខាងលើ​បាន​ប្រាប់​កាសែត​រស្មី​ក​ម្ពូ​ជា​ថ្ងៃទី​១៤​ខែសីហា​ថា : រោង​សិប្បកម្ម​ស្ល​រំលាយ​អាគុយ​ចាស់ៗ​មាន​សារធាតុ​មេ​អាស៊ីដ​ស៊ុ​ល​ហ្វ​រិច​បំ​ភាយ​ដ៏​គ្រោះថ្នាក់​សុខភាព​នោះ គេ​ធ្វើ​ដើម្បី​ចម្រាញ់​យក​លោ​ហះ​ធាតុ​សំណ ហើយ​ចាក់​វា​ជា​បន្ទះ​។

អាគុយ​ចាស់ៗ​នោះ គេ​លួច​នាំចូល​ខុសច្បាប់​ពី​ប្រទេស​ថៃ​តាម​ច្រករបៀង ។​ឯ​ផលិតផល​បន្ទះ​សំណ​ដែល​ស្ល​រំលាយ​អាគុយ ផលិត​បាន​គេ​ក៏​នាំចេញ​ខុសច្បាប់​ទៅ​ប្រទេស​ថៃ​វិញ​ដែរ​និង​មួយចំនួនទៀត​នាំទៅ​ប្រទេស​វៀតណាម តាម​ច្រក​នៅ​ខេត្ត​ត្បូងឃ្មុំ​។​

​ប្រភព​ច្បាស់​ការណ៍​អោយដឹង​បន្តថា : ក្នុង​សិប្បកម្ម​ខុសច្បាប់​ស្ថិតក្នុង​បម្រាម​អន្តរក្រសួង​នោះ មានប្រើ​ប្រាស់​កម្មករ​ប្រុសៗ​រាប់សិប​នាក់​។ ក្នុងនោះ​មាន​ជនជាតិ​វៀតណាម​ជាង​ពាក់កណ្តាល​។ កម្មករ​ទាំងនោះ​ត្រូវ​នាំចូល​ទៅធ្វើ​ការ​នៅពេល​យប់ ហើយ​ដឹកចេញទៅ​វិញ​ក៏​ពេលយប់​ដែរ ។​​កម្មករ​ត្រូវ​បម្រើការ​យ៉ាងតិច​រយ​:​ពេល​៦​ខែ ហើយ​មិនអាច​ចេញទៅ​វិញ​មុន​កំណត់​ទេ ។​

​យោង​ការសួរនាំ​មេការ​ម្នា​ក់បាន​និយាយថា​ម្ចាស់​ទីតាំង​សិប្បកម្ម​ស្ល​រំលាយ​អាគុយ​ចាស់ៗ​យក​សំណ​មាន​ម្ចាស់​ជា​ជនជាតិខ្មែរ​និង​ជនបរទេស ហើយ​មាន​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​ធំ​មាំ​ណាស់ដែរ ជា​ខ្នងបង្អែក​។​មេការ​នោះ​និយាយថា : ការ​ស្ល​អាគុយ​នេះ មិន​ទៅ​ប៉ះពាល់​សុខភាព​អី​ទេ ។ តែ​វា​ជួយ​រក​ការងារ​ធ្វើអោយ​ខ្មែរ​យើង​តើ ។ ពេលធ្វើ បើ​ខ្លាច យើង​ពាក់​ម៉ាស់​របាំង​ទៅ វា​ការពារ​បាន​ហើយ​។​

លោក លី សុ​វណ្ណា​រឹ​ទ្ធុ អភិបាលស្រុក​អូរជ្រៅ​ធ្លាប់​ប្រាប់​កាសែត​រស្មី​កម្ពុជា​ថា : ទីតាំង​សិប្បកម្ម​នោះ​នៅ​កៀក​នឹង​ព្រំប្រទល់​ឃុំ​អូរ​បី​ជាន់ស្រុក​អូរជ្រៅ​មែន ហើយ​លោក​និង​មន្ត្រី​ក៏​ធ្លាប់​នៅ​មើលឃើញ​ពី​ខាងក្រៅៗ​ដែរ​។ ប៉ុន្តែ វា​មិន​ស្ថិតក្រោម​សមត្ថកិច្ច​ខាង​ស្រុក​លោក​ត្រូតពិនិត្យ​នោះទេ ។​

​ចំណែក​លោក លឿង សុភ​ក្តិ អភិបាលស្រុក​ស្វាយចេក ត្រូវ​មន្ត្រី​ស្រង់​សំដី​ដែល​និយាយថា​: អាជ្ញាធរ​ស្រុក​ក្តាប់​មិនទាន់បាន​នៅឡើយ​បើទោះបីជា​ទីតាំង​នោះបាន​បង្កើតឡើង​ជាច្រើន​ខែ​មកហើយៗ​ស្ថិតក្នុង​ភូមិសាស្ត្រ​ស្រុក​ស្វាយចេក​ក្តី ។​

ស្រដៀង​គ្នា​ដែរ លោក​ជា ស្លូញ អធិការនគរបាល​ស្រុក​ស្វាយចេក​ក៏​មិនអាច​បំភ្លឺ​បាន​។ ប៉ុន្តែ មន្ត្រីនគរបាល​ផ្សេងទៀត​ឱ្យដឹងថា : គេ​ត្រូវ​ចាំ​សុំ​បទបញ្ជា​និង​សហការ​នឹង​សមត្ថកិច្ច​ពាក់ព័ន្ធ ហើយ​មាន​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្ត​ដឹកនាំ ទើប​អាច​ចូល​ត្រួតពិនិត្យ​សិប្បកម្ម​ស្ល​រំលាយ​អាគុយ​នោះបាន​។​

មន្ត្រី​បរិស្ថាន​ខេត្តបន្ទាយមានជ័យ​អោយដឹងថា​: បើសិនជា​ក្នុង​សិប្បកម្ម​នោះបាន​ស្ល​រំលាយ​អាគុយ​ចាស់ៗ បំ​ភាយ​សារធាតុ​មេ​អាស៊ីដ​ស៊ុ​ក​ហ្វ​រិច​នោះ វា​ជា​សិប្បកម្ម​ខុសច្បាប់​ហើយ ព្រោះ​គ្មាន​ច្បាប់​ណា​ដែល​អនុញ្ញាតិ​អោយ​បើក​លើទឹក​ដី​ក​ម្ព​ជា​ឡើយ​។​

ទោះយ៉ាងណា សិប្បកម្ម​បែបនេះ ធ្លាប់​លួច​បើក​ក្រុង​ប៉ោយប៉ែត ហើយ​មាន​ដល់​សព្វថ្ងៃ ២​ទីតាំង ។​សារធាតុ​នេះ​បង្ក​ប៉ះពាល់​សុខភាព​មនុស្ស សត្វ​និង​បរិស្ថាន​ធ្ងន់ធ្ងរ​ទាំង​ភ្លាមៗ ទាំង​យូរអង្វែង​តទៅទៀត​៕S/

​រកឃើញ​កន្លែង​កែច្នៃ​អាគុយ​ចាស់ៗ​មាន​សារ​ធាតុគីមី​មេ​អាស៊ីដ​នៅ​ស្រុក​ស្វាយចេក​

ទីតាំងផ្សាយពាណិជ្ជកម្ម