សមត្ថកិច្ច​ចុះ​ពិនិត្យ​ឃ្លាំង​ឥ​វ៉ាន់​សង្ស័យ​នាំចូល​អត់​បង់ពន្ធ​

827
ចែករម្លែក

 

 

​រាជធានី​ភ្នំពេញៈឃ្លាំង​ស្តុក​ទំនិញ ខោ អាវ មួយកន្លែង ស្ថិតនៅ​តាមផ្លូវ​១០១១ ភូ​មុ​ពោងពាយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ដែល​ស្តុក​ខោអាវ នាំចូល​ពី​ប្រទេស​ចិន ហើយ​សង្ស័យ​បន្លំ​លួច​នាំចូល ដោយ​អត់​បង់ពន្ធ​ទើប​នៅវេលា​ម៉ោង​១១​និង​៥០​នាទី​ព្រឹក​ថ្ងៃទី​១៤​ខែសីហា​ឆ្នាំ​២០១៨​សមត្ថកិច្ច​ចុះ​ពិនិត្យ ។​

តាម​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ឃ្លាំង​ស្តុក​ខោ អាវ ដែល​នាំចូល​ពី​ប្រទេស​ចិន សង្ស័យ មួយផ្នែក​នាំចូល​មក មិនបាន​បង់ពន្ធ ទើប​នៅ​ព្រឹក​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៨ នេះ​កម្លាំង​នគរបាល​សេដ្ឋកិច្ច​ក្រុង ក្រោម​ការសម្របសម្រួល​ពី លោក សៀង សុខ ព្រះ​រា​ជ្ញា​រង​អម​សាលាដំបូង រាជធានី​ភ្នំពេញ ចុះ​ធ្វើការ​ពិនិត្យ​ជាក់ស្តែង ។​

​ក៏ប៉ុន្តែ​លទ្ធផល​យ៉ាងណា​នោះ សមត្ថកិច្ច​មិនទាន់​ប្រាប់​នៅឡើយ ថា​ខោអាវ រាប់រយ​កេស ទាំងនោះ បាន​បង់ពន្ធ​ហើយ​ឬ​យ៉ាងណា រងចាំ​ផ្ទៀងផ្ទាត់​ឯកសារ ៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម