​ឆ្លង​ចរន្ត​ភ្លើង​ឆេះ​រថយន្ត​កាមរី​កែច្នៃ​ពេល​ដាច់​ខ្សែ​ពាន​ផ្ទុះ​ធុង​ទឹក​

1014
ចែករម្លែក

​ដោយ : ប​.​ជ័យ​/​បន្ទាយមានជ័យ :​ឆ្លង​ចរន្ត​ភ្លើង​ឆេះ​រថយន្ត​កាមរី​កែច្នៃ​ទ្រុង​១​គ្រឿង ពេល​ដាច់​ខ្សែ​ពាន​ផ្ទុះ​ធុង​ទឹក​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​១៥៩C កាលពី​វេលា​ម៉ោង​២ និង​៣០​នាទី​រសៀល​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​រោង​គោ​កណ្តាល ឃុំ​ចំណោម​ស្រុក​មង្គល​បូរី​ខេត្តបន្ទាយមានជ័យ​។​

​លោក​អនុសេនីយ៍ឯក ហ៊ិ​ន សំអាត​នាយ​ប៉ុ​ស្ថិ៍​នគរបាល​រដ្ឋា​ល​ឃុំ​ចំណោម ឱ្យដឹងថា : មុនពេល​កើតហេតុ រថយន្ត​កាមរី​ពណ៌​ស កែច្នៃ​ទ្រុង ខាងលើ ពាក់​ស្លាក​លេខ​៣៤២០ ភព​២ បានធ្វើ​ដំណើរ​ពី​ទិស​ខាងត្បូង​ទៅ​ជើង​។ លុះ​មកដល់​កន្លែងកើតហេតុ រថយន្ត​មាន​បញ្ហា​ចាប់ផ្តើម​ឆាបឆេះ​ជា​ណ្តា​ត​ភ្លើង​ចេញពី​ផ្នែក​ខាងមុខ ។​

នៅពេលនោះ អ្នកជិះ​លើ​រថយន្ត​ប្រមាណ​៩​នាក់ នាំគ្នា​រត់ចេញ​ស្រែក​ឱ្យ​អ្នកភូមិ​ជួយ ។​អ្នកភូមិ​បាននាំគ្នា​ដងទឹក​ជះ​ពន្លត់​ផង ភ្លៀង​ធ្លា​ក់មក​ខ្លាំង​មក​ផង ទើប​ភ្លើង​បាន​រលត់​។​អ្នកបើករថយន្ត​មានឈ្មោះ ម៉ក់ ចន្ថា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​ចំការ​ស្រូវ ឃុំ​បារាំង​ធ្លាក់ ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង ប្រាប់​សមត្ថកិច្ច​: មូលហេតុ​រថយន្ត​នោះ​ដាច់​ខ្សែ​ពាន បង្ក​ឱ្យ​ផ្ទុះ​ធុង​ទឹក​ហើយ​ហ៊ុយ​ផ្សែង​ឆ្លង​ចរន្ត​ជា​អគ្គិភ័យ​ទៅ​៕S/

​ឆ្លង​ចរន្ត​ភ្លើង​ឆេះ​រថយន្ត​កាមរី​កែច្នៃ​ពេល​ដាច់​ខ្សែ​ពាន​ផ្ទុះ​ធុង​ទឹក​

ទីតាំងផ្សាយពាណិជ្ជកម្ម