​សម្តេចចៅហ្វា​វាំងនាំ​ព្រះរាជ​អំណោយ​ចែកជូន​ពលរដ្ឋ​ជាង​៦០០​គ្រួសារ​នៅ​ស្រុក​ពោធិ៍​រៀង

883
ចែករម្លែក

ដោយៈ​ចាន់ថន​/​ព្រៃវែងៈ​ដោយ​ឃើញ​ពី​ស្ថានភាព​គ្រោះទឹកជំនន់​កំពុង​យាយី​បំផ្លាញ​ទ្រព្យសម្បត្តិ​ផ្ទះសម្បែង​ប្រជារាស្ត្រ​សម្តេចចៅហ្វា​វាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ព្រះបរមរាជវាំង បាន​ដឹកនាំ​ព្រះរាជ​អំណោយ ព្រះករុណា ព្រះបាទ​សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី និង​សម្តេចម៉ែ ចែកជូន​ដល់​ពលរដ្ឋ ចំនួន​៦៦៧ គ្រួសារ​។ នៅ​ចំណុច​បឹង​ចា​កៃ ស្ថិត​ភូមិ​អង្គរ​មានយស ឃុំ​ព្រែក​អ​ន្ទះ​ស្រុក​ពោធិ៍​រៀង​កាលពី​ព្រឹក​ថ្ងៃទី​១៤​ខែសីហា​ឆ្នាំ​២០១៨​។​

​ប្រជារាស្ត្រ​ដែល​ទទួលបាន ព្រះរាជ​អំណោយ មកពី​ឃុំ​ចំនួន​២​ក្នុងស្រុក​ពោធិ៍​រៀង គឺ​ឃុំ​ព្រែក​អ​ន្ទះ ចំនួន​២​ភូមិ​។ ក្នុងនោះ​មាន​ភូមិ អង្គ​មានយស ភូមិ​ថ្មី និង​ឃុំ​កំពង់​ឬ​ស្សី មាន​ចំនួន​១ ភូមិ គឺ​ភូមិ ជ្រៃ​គ្រ​ហ៊ឹម សរុប​៦៦៧​គ្រួសារ​ដោយ​ក្នុង​មួយ​គ្រួសារ​ទទួលបាន អង្ករ ១០០ គីឡូក្រាម , មី​២​កេះ ត្រីខ​ចំនួន​២​យួរ ខី​ត​ចំនួន ២ កញ្ចប់ តង់​ចំនួន​២ ទឹកបរិសុទ្ធ​ចំនួន ២​ធុង​ធំ និង ថវិកា​៤០ ម៉ឺន​រៀល និង​សំភារៈ​មួយចំនួនទៀត​។​

​ក្នុងឱកាស​នោះ​ផងដែរ សម្តេច គង់ សំអុល បាន​នាំនូវ​ការសាកសួរ​សុខទុក្ខ ផ្ដាំផ្ញើ​ពី​ព្រះមហាក្សត្រ ដែលជា​និច្ច​ជា​កាល ព្រះអង្គ តែងតែ​គិតគូរ​អំពី សុខទុក្ខ​របស់ ប្រជាន​រាស្ត្រ​គ្រប់ទិសទី​។​​ទីណា​មានទុក្ខ​លំបាក ទីនោះ​តែងតែមាន​ព្រះអង្គ នៅ​ជាមួយ​រាស្ត្រ​ជានិច្ច ដោយ​មិន​ទុក្ខ​ឲ្យ​ពលរដ្ឋ​ណា​ម្នាក់​ស្លាប់ ដោយសារ​គ្រោះ អត់ឃ្លាន​នោះទេ ។​

​សម្ដេច គង់ សំអុល បន្តថា “​ថ្វីត្បិតតែ​នេះ​ជា​អំណោយ​បន្តិចបន្តួច តែ​ក៏បាន​ជួយ​រំលែក​ទុក្ខលំបាក របស់​បងប្អូន​បាន​មួយចំណែក​ដែរ​”​។ “​ដូច្នេះ​សូម បងប្អូន​ត្រូវខិតខំ​ប្រកប មុខរ​បបរ​បន្ថែមទៀត​។​ដាំ​បន្លែបង្ការ​វិលជុំ ដើម្បី​ជួយ​សម្រួល​ដល់​ការ រស់នៅ​របស់​បងប្អូន​ឲ្យ​កាន់តែ​ប្រសើរឡើង​។

​ម្យ៉ាងវិញទៀត សូម​បងប្អូន​ក៏ត្រូវ​ប្រុងប្រយ័ត្ន​ពី​បញ្ហា​សុខភាព ដោយ​ហូប​ស្អាត ផឹក​ស្អាត រស់នៅ​ស្អាត ជាពិសេស ត្រូវ​ប្រុងប្រយ័ត្ន​ចំពោះ​មនុស្ស​ចាស់ ក្មេង​តូចៗ នៅពេល​មាន​ខ្យល់​ភ្លៀង​ឬ​លង់ទឹក​ជាដើម​”៕S/

​សម្តេចចៅហ្វា​វាំងនាំ​ព្រះរាជ​អំណោយ​ចែកជូន​ពលរដ្ឋ​ជាង​៦០០​គ្រួសារ​នៅ​ស្រុក​ពោធិ៍​រៀង​