សមត្ថកិច្ច​ចាប់​ជនសង្ស័យ​២​នាក់​ពីបទ​ឆក់​ទូរស័ព្ទ​ពី​ស្ត្រី​ម្នាក់​

628
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​ជនសង្ស័យ​ចំនួន​២​នាក់ ត្រូវបាន​កម្លាំង​នគរបាល​ខណ្ឌដង្កោ បាន​ដេញចាប់បាន​ទាំង​២​នាក់​ក្រោយពី​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ស្ត្រី​កម្មការិនី​រោងចក្រ​ម្នាក់​ដែល​ចេញពី​ធ្វើការ​ជិះ​ម៉ូតូ​ត្រឡប់ទៅផ្ទះ​បណ្តាល​ឲ្យ​ដួល​រងរបួស​ធ្ងន់​។​

ហេតុការណ៍​បានកើត​ឡើង​ត្រង់ចំណុច​ខាងមុខ​ស្ថានីយ៍​ប្រេងសាំង​L.H.R​ស្ថិតនៅ​ភូមិ​ព្រែក​ជ្រៃ​សង្កាត់​ស្ពានថ្ម​ខណ្ឌដង្កោ​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៨​។​

​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ ទី​១​ឈ្មោះ លឹម សំអឿន ហៅ​រិ​ទ្ធ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ ខេត្តកណ្តាល​។ ទី​២​ឈ្មោះ ភូ​តា ដា​រ៉ា​វិទ្យា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់នៅ​ផ្ទះជួល​សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។ មាន​ផ្ទុក​សារធាតុ​ញៀន​ទាំង​២​នាក់​។​

​ចំណែក​ជនរងគ្រោះ​ឈ្មោះ អ៊ី ហ៊ុយ​យាន ភេទ​ស្រី អាយុ​២៦​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ មាន​ទីលំនៅ​ភូមិ​ស្រុក​ធំ ឃុំ​ជើង​កើប ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ។​មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​០១​គ្រឿង ម៉ាកវីវ៉ា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1AQ-5957 ម្នាក់ឯង ចេញពី​រោងចក្រ​កាត់ដេរ វ៉ា​យ​ដា​ប់បែល​យូ ស្ថិតនៅ​ភូមិ​ព្រែក​ជ្រៃ សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ដើម្បី​ទៅផ្ទះ​ស្ថិតនៅ​ភូមិ​ស្រុក​ធំ ឃុំ​ជើង​កើប ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​។

​សមត្ថកិច្ច​យើង​ក៏បាន​ទៅ​បំភ្លឺ​ជនរងគ្រោះ​ដែរ​តែ​មិនអាច​ធ្វើការ​បំភ្លឺ​បាន កំពុង​សង្គ្រោះបន្ទាន់ ទើប​ឈ្មោះ ថេ​ង អ៊ី ភេទ​ប្រុស អាយុ​៥២​ឆ្នាំ (​ត្រូវជា​ឪពុក​បង្កើត​របស់​ជន​រងគ្រោះ​) បានដាក់​ពាក្យបណ្តឹង​ចំឈ្មោះ​ជនសង្ស័យ​ទាំង​២​នាក់ ដើម្បី​ឲ្យ​សមត្ថកិច្ច​ចាត់ការ​តាមផ្លូវ​ច្បាប់​តែម្តង​៕S/​

​សមត្ថកិច្ច​ចាប់​ជនសង្ស័យ​២​នាក់​ពីបទ​ឆក់​ទូរស័ព្ទ​ពី​ស្ត្រី​ម្នាក់​

ទីតាំងផ្សាយពាណិជ្ជកម្ម