យូ​ណាយ​ធី​ត​គ្រោង​ផ្តល់​កិច្ចសន្យា​ថ្មី ដែល​ធ្វើ​ឲ្យ ដឺ ហ្គៀ ក្លាយជា​អ្នកចាំទី​មាន​ប្រាក់​ឈ្នួល​ខ្ពស់ ជាងគេ​នៅ​ព្រី​មី​ញ៉េ​លី​ក

950
ចែករម្លែក

ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​មាន​ទំនុកចិត្ត​ថា ដេវីដ ដឺ ហ្គៀ (David De Gea) នឹង​ចុះកិច្ចសន្យា ថ្មី​ដែល​នឹងធ្វើ​ឲ្យ​កីឡាករ​រូបនេះ​ក្លាយជា​អ្នកចាំទី​មាន​ប្រាក់​ឈ្នួល​ខ្ពស់បំផុត ២០០.០០០​ផោន ក្នុង​មួយ​សប្តាហ៍​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​។​
​ ​
​កិច្ចព្រមព្រៀង​របស់ ដឺ ហ្គៀ នឹង​ចប់​នៅ​ដំណាច់​រដូវ​កាល​នេះ ដោយ​យូ​ណាយ​ធី​ត​មាន ជម្រើស​ពន្យារ​មួយឆ្នាំ​បន្ថែមទៀត​ដល់​ឆ្នាំ​២០២០​។ ប៉ុន្តែ​ប្រភព​ជាច្រើន​រំពឹងថា អ្នកចាំទី​វ័យ ២៧​ឆ្នាំ​រូបនេះ នឹង​បន្ត​កិច្ចសន្យា​លើសពី​ពេលវេលា​នេះ​។​
​ ​
​ក្លិប​រៀល​ម៉ា​ឌ្រី​ដ​បានសម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ​អ្នកចាំទី ធី​បូត ខ​ត​ធឹ​ស (Thibaut Courtois) ពី​ឆេ​ល​ស៊ី​ក្នុងតម្លៃ​៣២​លាន​ផោន​កាលពី​សប្តាហ៍​មុន ហើយ​វា​បានបញ្ចប់​ការព្រួយបារម្ភ​ថា អ្នកចាំទី​អេ​ស្ប៉ា​ញ​រូបនេះ អាច​នឹង​វិលត្រឡប់​ទៅ​ទឹកដី​កំណើត​របស់ខ្លួន​វិញ​។​
​ ​
​រៀល​ម៉ា​ឌ្រី​ដដែល​ស្ទើរតែ​សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ ដឺ ហ្គៀ នៅ​ថ្ងៃ​ចុងក្រោយ​នៃ​រដូវ​កាល​ទិញ ដូរ​កីឡាករ​កាលពី​ឆ្នាំ​២០១៥​នោះ​ចាប់ផ្តើម​បន្ថយ​ចំណាប់អារម្មណ៍​របស់ខ្លួន​ចំពោះ​អ្នកចាំទី​រូបនេះ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​ដេវីដ ដឺ ហ្គៀ (David De Gea)

ទីតាំងផ្សាយពាណិជ្ជកម្ម