នាងក្រមុំ​គ្រោង​រៀបការ​ជាមួយ​តុក្កតា​បិសាច​ជញ្ជក់​ឈាម​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​

1467
ចែករម្លែក

​នាងក្រមុំ​ដ៏​ចម្លែក​ម្នាក់​បាន​លាតត្រដាង​ឱ្យ​ពិភពលោក​ភ្ញាក់ផ្អើល​ថា នាង​មាន​គម្រោង​រៀបការ ជាមួយ “​តុក្កតា​បិសាច​ជញ្ជក់​ឈាម​” ដែល​នាង​អះអាងថា​ខ្លួន​មាន​ទំនាក់ទំនង​ផ្លូវភេទ ជាមួយ​ដូច​មនុស្ស​ធម្មតា​។

​នាង ហ្វេ​លី​ស៊ី​ធី ខាដ​ឡិ​ក (Felicity Kadlec) ដែល​មកពី​រដ្ឋ​ម៉ា​សាជូ​សេត សហរដ្ឋ​អាម៉េរិក និយាយថា នាង​មាន​ទំនាក់ទំនង​ជាមួយ​តុក្កតា​ឈ្មោះ “​ខេ​លី​” (Kelly) នេះ​រយៈពេល ៣ ឆ្នាំ​មកហើយ បន្ទាប់ពី​គេ​ជូន​វា​មក​នាង​ជា​កាដូ​កាលពី​នាង​មាន​អាយុ​ទើបតែ ១៣ ឆ្នាំ​។

​នាង​មាន​ទំនាក់ទំនង​ចម្លែក​ជាមួយ​តុក្កតា Kelly ហើយ​ថែមទាំង​ចាក់​សាក់​ឈ្មោះ របស់​វា​នៅលើ ដៃ​នាង​ទៀតផង​។ ទោះជា​យ៉ាងណា នាងក្រមុំ​ដែល​ធ្លាប់​ឆ្លងកាត់​មាន​មិត្ត​ប្រុស​នេះ​បាន​ទទួលស្គាល់ថា មនុស្ស​ជាច្រើន មិន​យល់​ពី​ទំនាក់ទំនង​របស់​ពួកនាង​ឡើយ​៕ ប្រែ​សម្រួល​: ខុម​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ