នាឡិកា​ដាក់​ហោប៉ៅ​ចំណាស់​រាប់រយឆ្នាំ​របស់​ជនអន្តោប្រវេសន៍​រុស្ស៊ី ដែល​ស្លាប់​លើ​នាវា ទី​តា​និ​ច ត្រូវ​បានដាក់​ដេញថ្លៃ​

1374
ចែករម្លែក
  • 3
    Shares

នាឡិកា​ដាក់​ហោប៉ៅ​មួយ​ចំណាស់​រាប់រយឆ្នាំ ត្រូវជា​កម្មសិទ្ធិ​របស់​ជនអន្តោប្រវេសន៍​រុស្ស៊ី ម្នាក់​អាយុ ៣៤ ឆ្នាំ​ដែល​ធ្វើដំណើរ​ទៅកាន់​ទឹកដី​អាមេរិក ដើម្បី​សាង​ជីវិត​ថ្មី ប៉ុន្តែ​បែរជា​ស្លាប់ លើ​នា​វាទី​តា​និ​ច (Titanic) ដ៏​ល្បីល្បាញ​នោះ ត្រូវ​បានដាក់​ដេញថ្លៃ​ក្នុងតម្លៃ​ជាង ២០.០០០ ដុល្លារ​។

​នាឡិកា​ពណ៌​ទឹកប្រាក់​និង​ទង់ដែង​នេះ​ជា​កម្មសិទ្ធិ​របស់​បុរស​ឈ្មោះ ស៊ី​ណៃ កាន​ទ័​រ (Sinai Kantor) ដែល​បានធ្វើ​ដំណើរ​ជាមួយ​ប្រពន្ធ​ឈ្មោះ មី​រៀម (Miriam) អាយុ ២៤ ឆ្នាំ​ឆ្ពោះទៅ សង្កាត់​ប្រូ​នស៍ (Bronx) ក្រុង​ញូវយ៉ក ជា​កន្លែង​ដែល​ពួកគេ​មាន​គម្រោង​រៀន​ជំនាញ ពេទ្យធ្មេញ និង​ឱសថ ប៉ុន្តែ​ជា​អកុសល​នាវា​ទី​តា​និ​ច បាន​បុក​ផ្ទាំង​ទឹកកក​បណ្តាលឱ្យ​លិច​នៅ​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​១៩១២ ហើយ​ត្រូវស្លាប់​ទាំងអស់​។

​សូមបញ្ជាក់ថា នា​ទិ​កា​ស្វ‍​៊ី​ស អាយុកាល ១០៦ ឆ្នាំនេះ​ត្រូវបាន​ដាក់​ដេញថ្លៃ​ដោយ​ក្រុមហ៊ុន Heritage Auctions នៅ​ទីក្រុង​ដា​ឡាស រដ្ឋ​តិច​សាស សហរដ្ឋអាមេរិក ដោយ​បិទ បញ្ចប់​ការដេញថ្លៃ​ត្រឹម​ដំណាច់​ខែសីហា​នេះ​៕ ប្រែ​សម្រួល​: ខុម​

ទីតាំងផ្សាយពាណិជ្ជកម្ម