ទង្វើ​៦​នេះ នឹង​បំផ្លាញ​ស្បូន​អ្នក​ខ្លាំងណាស់​

1563
ចែករម្លែក
  • 2
    Shares

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​សកម្មភាព​ដែល​អាច​បំផ្លាញ​ស្បូន​អ្នកខ្លាំង​ណាស់​។ តើ​មាន​អ្វី​ខ្លះទៅ​?

1. នៅពេលដែល​អ្នក​តែងតែ​ញ៉ាំ​របស់​ដែល​ត្រជាក់​ខ្លាំង នោះ​វា​នឹង​អាច​បំផ្លាញ​ស្បូន​អ្នក ខ្លាំងណាស់ ដោយ​ធ្វើ​ឲ្យ​ស្បូន​អ្នកដំណើរ​ការមិន​បាន​ល្អ​។ ជាពិសេស​អ្នក​ក៏​មិន​គួរតែ​ស្លៀក ខោ​រឹបៗ ខោខ្លី ឬ​សំពត់​ខ្លី​ដែរ ថែមទាំង​អ្នក​មិនគួរ​នៅក្នុង​បន្ទប់​ម៉ាស៊ីនត្រជាក់​យូរពេក​នោះទេ ទើប​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ស្បូន​អ្នក​។​
2. ប្រសិនជា​អ្នក​មិន​ចង់​ប្រឈមមុខ​នឹង​ជំងឺមហារីក​ស្បូន អ្នក​មិនគួរ​ជក់បារី​ឡើយ ព្រោះ​វា​ជា កត្តា​ចំបង​ដែល​អាច​បំផ្លាញ​ស្បូន​អ្នកជា​ខ្លាំង​។​
3. អ្នក​មិនគួរ​រួមភេទ​ក្នុងពេល​វ័យក្មេង​ខ្លាំងពេក​ឡើយ ព្រោះ​ស្បូន​អ្នក​មិនទាន់​លូតលាស់​ល្អ ដោយ​ងាយ​ធ្វើ​ឲ្យ​ស្បូន​អ្នក​ងាយ​កើតមាន​បញ្ហា ព្រមទាំង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មេជី​វិត​ញី​ផងដែរ​។​
4. ក្រោយ​ពេលដែល​អ្នក​រួម​ភេទ​រួច អ្នក​គួរតែ​សម្អាត​ផ្លូវភេទ​អ្នក​ឲ្យ​បាន​ស្អាត​ល្អ ព្រោះ​បើ​អ្នក មិនបាន​សម្អាត​ទេ នោះ​មេរោគ​នឹង​ចូលក្នុង​រាងកាយ​អ្នក​ដោយ​ធ្វើ​ឲ្យ​ជំងឺ​ផ្សេងៗ​អាច​កើត​លើ​ខ្លួន អ្នក​។​
5. នៅពេលដែល​អ្នក​រួមភេទ​ច្រើនពេក នោះ​វា​នឹង​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ស្បូន​អ្នកជា​ខ្លាំង ដោយ​អាច​បំផ្លាញ​ស្បូន​អ្នក​យ៉ាង​ងាយ​ជាទីបំផុត​។​
6. ប្រសិនជា​អ្នក​មិនទាន់​ចង់​មាន​ផ្ទៃពោះ អ្នក​គួរតែ​ធ្វើការ​ពន្យារកំណើត ដោយ​មិនគួរ​តែងតែ ពន្លូតកូន​ចោល​នោះទេ ព្រោះ​បើ​អ្នកយក​កូន​ចេញ​ញឹកញាប់​នោះ​ស្បូន​អ្នកនឹង​ប្រឈមមុខ នឹង​គ្រោះថ្នាក់​ជាខ្លាំង​៕ ដោយ: health.com.kh

ទីតាំងផ្សាយពាណិជ្ជកម្ម