សម្ដេច​តេ​ជោ ប្រតិកម្ម​តប​នឹង​ទណ្ឌិត សម រង្ស៊ី ដែល​ចោទ​សម្ដេច​ថា ជួយ​ឃាតករ​ឲ្យ​តាម​សម្លាប់​

720
ចែករម្លែក

ដោយ : តារារិទ្ធិ/ ​ភ្នំពេញ​ :​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា បាន​ប្រតិកម្ម​តបត​ចំពោះ​ការលើកឡើង​របស់ សម រង្ស៊ី ដែល​បាន​ចោទប្រកាន់​សម្តេច​ថា​បាន​ជួល​ឃាតករ​ឲ្យ​តាម​សម្លាប់ខ្លួន នៅ​ប្រទេស​បារាំង ។​

​សម្តេច​តេ​ជោ​ហ៊ុន សែន នា​ព្រឹក​ថ្ងៃទី ១៥ ខែ សីហា ក្នុង​ពី​ធី​ជួប​សំណេះសំណាល​ជាមួយ​កម្មក រ​នៅ​រាជធានី​ភ្នំពេញ ។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា​ “…​ឥឡូវ​គេ​បាន​លើកឡើងថា ខ្ញុំ​បាន​ជួល​ឃាតករ​អោយ​តាម​សម្លាប់​គេ​នៅ​ស្រុក​បារាំង…អ្នកឯង​យល់​ពី​ចិត្ត ហ៊ុន សែន​មិន​ច្បាស់​ទេ ប្រសិនជា​ហ៊ុនសែន​ចង់​សម្លាប់​អ្នកឯង មិនចាំបាច់​ឲ្យ​អ្នកឯង​ទៅដល់​ស្រុក​បារាំង​ទេ…គឺ​នៅ ស្រុក​ខ្មែរ​គេ​គប់​តែ​ផ្លែ​ត្របែក​ក៏​ងាប់​ដែរ…”​។

សម្តេច​បាន​បន្តថា ​សូម្បី​ខ្មែរក្រហម​ដែលជា​សត្រូវ​សម្លាប់​ប្រជាពលរដ្ឋ​ខ្មែរ​អស់​រាប់លាន​នាក់  ក៏​សម្តេច​នៅ​អនុគ្រោះ​ឲ្យ​បាន ដោយបាន​ទទួល​ជួប​មេ​ខ្មែរ ក្រហម​ដល់ផ្ទះ ហើយ​ថែមទាំង​ផ្ដល់ជូន​ថវិកា​ម្នាក់​មួយ​ម៉ឺន​ដុល្លារ​ដើម្បី​ទៅ​កសាង​ក្រុមគ្រួសារ​ឡើង វិញ​ទៀតផង ៕B

 

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ