អាមេរិក​អះអាងថា​ខ្លួន​មិន​ផ្លាស់ប្តូរ​គោលនយោបាយ​ចិន​ទេ បន្ទាប់ពី​មេដឹកនាំ​តៃវ៉ាន់​ថ្លែង​សុន្ទរកថា​នៅ​ឡូ​ស អ៊ែន​ជើ​ឡេស​

822
ចែករម្លែក
  • 12
    Shares

​រដ្ឋការ​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ​កាលពី​ថ្ងៃ​អង្គារ​ទី​១៤​សីហា​បាន​បដិសេធ​ការផ្លាស់ប្តូរ​ណាមួយ​ចំពោះ​គោលនយោបាយ​”​ចិន​តែមួយ​” បន្ទាប់ពី​ប្រធានាធិបតី​តៃវ៉ាន់​​លោកស្រី ត្សា​យ អ៊ិន​វេន ថ្លែង​សុន្ទរកថា​នយោបាយ​មួយ​នៅ​អាមេរិក ដែល​អាច​ថា​ជា​ករណី​លើកដំបូង​ក្នុង​រយៈពេល​១៥​ឆ្នាំ​មកនេះ​ដែល​មេដឹកនាំ​កោះ​តៃវ៉ាន់​ម្នាក់​បាន​​ធ្វើ​ដូច្នេះ​។​

​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​និយាយថា​ខ្លួន​បានធ្វើការ​ប្រឆាំង​តវ៉ា​ផ្លូវការ​ទៅ​អាមេរិក​អំពី​សុន្ទរកថា​របស់លោក​ស្រី​ត្សា​យ​កាលពី​ថ្ងៃ​ចន្ទ​នេះ​នៅ​ក្រុង​ឡូ​ស អ៊ែន​ជើ​ឡេស កន្លែង​ដែល​មេដឹកនាំ​រូបនេះ​បាន​និយាយថា សេរីភាព​និង​អនាគត​របស់​តៃវ៉ាន់​មិនអាច​ចរចា​បាន​។​

​ត្សា​យ​បាន​និយាយ​នៅ​បណ្ណាល័យ​ប្រធានាធិបតី​រ៉ូ​ណា​ល់ រី​ហ្គែ​ន ក្នុងពេល​ត​ជើងយន្តហោះ​ឆ្ពោះទៅកាន់​ប្រទេស​ប៉ា​រ៉ា​ហ្កា​យ​និង​បេ​លី​ហ្ស៍ ជា​ប្រទេស​២​ក្នុងចំណោម​ប្រ​​ទេស​បួន​ប្រាំ​ប៉ុណ្ណោះ​ដែល​បន្ត​ទទួលស្គាល់​រដ្ឋាភិបាល​ក្រុង​តៃ​ប៉ិះ​។​

​ស្ត្រី​អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក ហ៊ី​ធឺ ណោ​អឺត បាន​និយាយថា សុន្ទរកថា​នោះ​មិនបាន​តំណាងអោយ​វិធា​ការ​ណាមួយ​របស់​រដ្ឋកា​រ​ត្រាំ​ដើម្បី​ផ្លាស់ប្តូ​រគោល​​ជំហរ​ផ្លូវការ​របស់​អាមេរិក​ដែល​ទទួលស្គាល់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ជា​រដ្ឋាភិបាល​តែមួយគត់​របស់​ចិន និង​មិន​ទទួលស្គាល់​រដ្ឋាភិបាល​តៃវ៉ាន់​ជា​ផ្លូវការ​ទេ​។​

​លោកស្រី​បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា​” គោល​និ​យោ​បាយ​របស់​យើង​មិនបាន​ផ្លាស់ប្តូរ​ទេ​។​ពាក់ព័ន្ធ​នឹង​ដំណើរ​នេះ អាមេរិក​គ្រាន់តែ​ជួយ​សម្រួល​តំណាង​អាជ្ញាធរ​តៃវ៉ាន់​​អោយ​ត​ជើងយន្តហោះ​នៅក្នុង​ទឹកដី​អាមេរិក​តែប៉ុណ្ណោះ​”​។​

​ទោះជា​យ៉ាងណា រដ្ឋាភិបាល​អាមេរិក​មុនៗ​បាន​រារាំង​មិនអោយ​មេដឹកនាំ​តៃវ៉ាន់​ថ្លែង​សុន្ទរកថា​នៅក្នុង​ទឹកដី​អាមេរិក​ដែល​នឹង​ជួយ​លើក​ឋានៈ​ការទូត​របស់​កោះ​តៃវ៉ាន់​ហើយ​ធ្វើអោយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ខឹង​។​

​ការឈប់​ត​ជើងហោះហើរ​របស់​ត្សា​យ​ជា​ព្រឹត្តិការណ៍​គួរអោយ​ចាប់អារម្មណ៍​បំផុត​មួយ​ចាប់តាំងពី​អតីត​ប្រធានាធិបតី​តៃវ៉ាន់​លោក​ចេ​ន ស៊ូ​យ​បៀ​ន បាន​ឈប់​សំចត​នៅ​​ក្រុង​ញូវយ៉ក​នៅ​ឆ្នាំ​២០០៣​និង​បានទទួល​រង្វាន់​សិទ្ធិមនុស្ស​ព្រមទាំង​ថ្លែង​សុន្ទរកថា​ជា​សាធារណៈ​៕​ដោយ​៖​វាសនា​

​ត្សា​យ ប្រធានាធិបតីនិយម​ឯករាជភាព បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា “​យើង​នឹង​រក្សា​ការសន្យា​របស់​យើង​ថា​យើង​នឹង​រួម​ជំរុញ​ស្ថេរភាព​និង​សន្តិភាព​តំបន់​ក្រោម​គោល​​ការណ៍​ផលប្រយោជន៍​ជាតិ សេរីភាព​និង​លទ្ធិប្រជាធិបតេយ្យ​

ទីតាំងផ្សាយពាណិជ្ជកម្ម