ស្ពាន​អាកាស​បាក់​នៅ​អ៊ីតាលី​សម្លាប់​មនុស្ស​២៦​នាក់​និង​ធ្លាក់​រថយន្ត​រាប់សិប​គ្រឿង​ទៅ​ក្រោម​

1271
ចែករម្លែក

ក្រុមអ្នកជួយសង្រ្គោះនៅទីក្រុងGenoa ប្រទេសអ៊ីតាលី បានកំពុងស្វែងរកអ្នករស់រានមានជីវិតក្រោយពីការដួលរលំបាក់ស្ពានអាកាសផ្លូវធំមួយនៅទីក្រុងនេះ កាលពីថ្ងៃអង្គារទី១៤សីហា។

ប៉ូលិសបាននិយាយថា មនុស្សយ៉ាងតិចណាស់ចំនួន២៦នាក់ បានស្លាប់និងមនុស្ស១៥នាក់បានរងរបួសធ្ងន់ហើយរថយន្តរាប់សិបគ្រឿ បានធ្លាក់ទៅក្រោមពីស្ពានបាក់កម្ពស់៤៥ម៉ែត្រនេះ។

សេចក្តីរាយការណ៍បាននិយាយថា សំឡេងសែ្រយំ ត្រូវបានគេស្តាប់ឭចេញពីមនុស្សច្រើននាក់ដែលជាប់ក្នុងគំនរបាក់បែកនៃស្ពាននេះ ហើយមនុស្ស២នាក់ត្រូវបានរាយការណ៍ថាបានបាត់ខ្លួនក្នុងហេតុការណ៍នេះ។

អ្នកពន្លត់អគ្គិភ័យ៣០០នាក់ជាមួយសត្វឆ្កែហិតក្លិនច្រើនក្បាល បានប្រញាប់ប្រញាល់ទៅកន្លែងកើតហេតុនោះ ខណៈមនុស្សរាប់រយនាក់ ត្រូវបានជម្លៀសចេញបន្ទាប់ពីមានការភ័យខ្លាចថាផ្នែកផ្សេងទៀតនៃស្ពាននេះ អាចបាក់ធ្លាក់ដែរនោះ។

មូលហេតុនៃការបាក់ស្ពាន ដែលបានកើតឡើងអំឡុងពេលភ្លៀងខ្លាំងនេះ មិនត្រូវបានគេដឹងភ្លាមៗនោះទេប៉ុន្តែ មានការចោទសួរអំពីបញ្ហាសុវត្ថិភាពនៃសំណង់ស្ពាននេះ ។ ស្ពាន Morandi នេះ ត្រូវបានកសាងឡើងនៅទសវត្សរ៍ឆ្នាំ១៩៦០៕ដោយៈសុខា/SN

ទីតាំងផ្សាយពាណិជ្ជកម្ម